ការឆ្លុះបញ្ចាំងនូវវប្បធម៌ទូទៅ by Phorn Animation
      <description>ការឆ្លុះបញ្ចាំងនូវវប្បធម៌ទូទៅ
ខ្ញុំឈ្មោះភាព ស្រីភ័ន្ដ កើតនៅថ្ងៃ ទី ៦ ខែមេសា ឆ្នាំ២០០២ រស់នៅភូមិប្រធាតុឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ចូលរៀនជំនាញគ្រប់គ្រង នៅសកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ឆ្នាំទី១ 
មានឪពុកឈ្មោះ យា សុភាព ជាកសិករ
ម្ដាយឈ្មោះ អឿន នឿន ជា មេផ្ទះ
ចំណង់ចំណូលចិត្តរបស់ខ្ញុំពេលទំនេរចូលចិត្តអានសៀវភៅទាក់ទងទៅនិងជំនួញផ្សេងៗ។
សប្ដាហ៍ទី១
សប្ដាហ៍ទី៣
សប្ដាហ៍ទី២ ទំនាក់ទំនងរវាងវប្បធម៌និងសង្គមធម៌
សប្ដាហ៍
ត ពីសប្ដាហ៍ទី២
ត ពីសប្ដាហ៍ទី២
សប្ដាហ៍ទី៣
្្ដ
ព្រះពុទ្ធសាសនានិងសង្គមខ្មែរ។ សប្ដាហ៍ទី៥
៣.ឥទ្ធិពលទៅលើវិស័យវប្បធម៌ 
ក.ឥទ្ធិពលទៅលើជំនឿ ទំនៀមទម្លាប់ប្រពៃណីខ្មែរ 
-ជំនឿ : សព្វថ្ងៃនេះ ព្រហ្មញ្ញសាសនានៅតែមានឥទ្ធិពលក្នុងចិត្តគំនិតមនុស្សខ្មែរ លាយឡំនឹងជំនឿនៃលទ្ធិព្រះពុទ្ធសាសនា និងវប្បធម៌ដើមរបស់ខ្លួន។ 
-ទំនៀមទម្លាប់ប្រពៃណី: មានទំនៀបទម្លាប់ជាច្រើនដូចជា ពិធីសែនព្រេន ទស្សន៍ទាយ មន្តអាគមស្រោចទឹក ការធ្វើស្លាធម៌ បាយសី ស្រង់ទឹក លៀងអារក្ស ហៅព្រលឹង ជញ្ជាត់ព្រលឹង ធ្វើរានទេវតា ពិធីក្រុងពាលីជាដើម។ 
ខ.ឥទ្ធិពលលើផ្នែកអប់រំចិត្តគំនិត 
អប់រំមនុស្សឱ្យអង់អាចក្លាហាន មិនចុះញ៉មនឹងសត្រូវព្រោះនៅក្នុងសាសនានេះ ច្រើនលើកឡើងអំពីអាទិទេព និងទេវៈផ្សេងៗ។ 
គ.ឥទ្ធិពលលើផ្នែកសិល្បៈ-ស្ថាបត្យកម្ម 
ក្នុងវិស័យសិល្បៈ គេសង្គេតឃើញមានរូបចម្លាក់ បដិមាជាច្រើនដូចជា រូបព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ លិង្គព្រះឥសូរ និងរូបទេវៈ រាយរងជាច្រើនទៀតនៃលទ្ធិសាសនាព្រាហ្មណ៍។ 
ឃ.ឥទ្ធិពលលើ ភាសា អក្សរ អក្សរសាស្រ្ត និងអក្សរសិល្ប៍ 
សាសនាព្រាហ្មណ៍បាននាំចូលនូវភាសាសំស្រ្ដឹត។ ចំពោះអក្សរមានអក្សរទេវនាគិរី និងអក្សរព្រហ្មី ដែលហៅថាអក្សរសំស្រ្ដឹត។ រីឯ អក្សរសាស្រ្ត-អក្សរសិល្ប៍ក៏ទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍ដូចគ្នា ហៅថាអក្សរសិល្ប៍ព្រាហ្មណ៍និយម។ 
 +សប្ដាហ៍ទី6
ព្រះពុទ្ធសាសនា និងសង្គមខ្មែរ 
I.ព្រះពុទ្ធសាសនាជាអ្វី? 
ព្រះពុទ្ធសាសនា គឺជាពាក្យទូន្មាន ប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានរកឃើញនូវមោក្ខធម៌ ដើម្បីដឹកនាំមនុស្ស សត្វទៅរកឋានរំងាប់ទុក្ខ។ 
II.ពុទ្ធប្រវត្តិ 
--ព្រះពុទ្ធមានព្រះនាម (សុទ្ធត្ថៈ) ព្រះមាតាព្រះព្រះនាម (សិរិមហាមាយា) ព្រះបិតាព្រះនាម សុទ្ថត្ថៈ មហេសីព្រះនាម (ពិម្ពាសោធារា) បុត្រ ព្រះនាម  (រាហុលកុមារ) 
-ព្រះពុទ្ធចាប់បដិសន្ធិ នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា 
-ព្រះពុទ្ធទ្រង់ប្រសូតនៅថ្ងៃ សុក្រ ១៥ កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំច ក្រោមដើមសាលព្រឹក្សក្នុងព្រៃលម្ពិនី ស្ថិត 
នៅព្រំប្រទល់នគរកបិលពស្តុ។ 
-រាជាភិសេកព្រះជន្ម ១៦ វស្សា នៅថ្ងៃសៅរ៍ ពេញបូណ៌មី ខែអាសាឍ ឆ្នាំឆ្លូវ 
-ចេញបួសព្រះជន្ម ២៩ វស្សា  នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌ ខែអាសាឍ ឆ្នាំថោះ 
-ត្រាស់ដឹង ថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា 
-ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ 
-បរិនិព្វាន ថ្ងៃអង្គារ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។ 
III.ទ្រឹស្ដីនៃព្រះពុទ្ធសាសនា 
 ១.អំពីព្រះត្រៃបិតដក 
 ព្រះត្រៃបិដក ជាគម្ពីរឬឃ្លាំងផ្ទុកនូវពុទ្ធវចនៈ ៨៤០០ ធម្មក្ខន្ធ ជាមូលដ្ឋានទ្រឹស្ដីទ្រទ្រង់ព្រះពុទ្ធសាសនា។ ព្រះត្រៃបិដកចែកជា៣គម្ពីរសំខាន់ 
 -វិន័យបិដក មាន៥គម្ពីរ ចែកជា១៣ភាគ មាន២១០០០ ធម្មក្ខន្ធ 
 -សុតន្តបិដក មាន៥គម្ពីរ ចែកជា៦៤ភាគ មាន២១០០០ ធម្មក្ខន្ធ 
 -អភិធម្មបិដក មាន៧គម្ពីរ ចែកជា៣៣ភាគ មាន៤២០០០ ធម្មក្ខន្ធ។ 
 ២.អរិយសច្ចៈបួន ឬចតុរារិយសច្ចៈ 
  អរិយសច្ចៈមាន៤ 
  -ទុក្ខអរិយសច្ចៈ (ទុក្ខនៃសេចក្ដីពិត) មាន១២គឺ ជាតិទុក្ខ ជារាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ អប្បិវិប្បយោគទុក្ខ បិយវិប្បយោគទុក្ខ ឥច្ឆិតាលាភទុក្ខ  
សង្ខិតបញ្ចប្បទានក្ខន្ធទុក្ខ។  
  -សមុទអរិយសច្ច (ហេតុដែលនាំឱ្យមានទុក្ខ) 
  -និរោធអរិយសច្ចៈ (ការរំលត់ទុក្ខជាសេចក្ដីពិត) 
  -មគ្គអរិយសច្ចៈ (មាគ៌ា៨យ៉ាងដែលនាំឱ្យផុតទុក្ខ) មាន សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្ត សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ 
IV.អំពីនិកាយព្រះពុទ្ធសាសនា 
 ១.មូលហេតុដែលនៃការបែងចែកនិកាយ  
 -ក្រោយព្រះពុទ្ធបរិនិព្វានជាង ២០០ឆ្នាំ មានការប៉ះទង្គិចរវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ 
 -អ្នកកាន់ព្រះពុទ្ធសាសនាខ្លះចង់ឱ្យមានអាទិទេពអង្គណាមួយនៅជួយគ្រប់គ្រងដូចក្នុងព្រហ្មញ្ញសាសនាដែរ។ 
 ២.លក្ខណៈខុសគ្នារវាងនិកាយហីនយាន និងមហាយាន 
 -ហីនយាន មានន័យថាយានតូចចង្អៀត ដែលផ្ទុកមនុស្សសត្វបានតិច មានវិន័យតឹងដែលអ្នកគោរពសម្រេចគោលដៅដោយកម្រ។ 
 -មហាយាន គឺយានធំ អាចផ្ទុកមនុស្សសត្វបានច្រើនគ្នាដើម្បីឆ្ពោះទៅកាន់និព្វាន និងមានវិន័យធូរស្រាលជាង។ 
V.អំពីពុទ្ធសករាជ 
ពុទ្ធសករាជ គឺជាចំនួនថ្ងៃ ខែ ឆ្នាំ សម្រាប់សម្គាល់តាមក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបាន១ថ្ងៃ។ 
VI.ការប្រៀបធៀបពុទ្ធសករាជ មហាសករាជ ចុល្លសករាជ និងគ្រឹស្ដសករាជ 
 -ពុទ្ធសករាជ កើតមុនគ្រឹស្ដសករាជ ៥៤៣ឆ្នាំ 
 -មហាសករាជ កើតក្រោយពុទ្ធសករាជ ៦២១ឆ្នាំ 
 -មហាសករាជ កើតក្រោយគ្រឹស្តសករាជ ៧៨ឆ្នាំ 
 -ចុល្លសករាជ កើតក្រោយគ្រឹស្ដសករាជ ៦៣៨ឆ្នាំ 
 -ចុល្លសករាជ កើតក្រោយពុទ្ធសករាជ ១១៨៣ឆ្នាំ 
សប្ដាហ៍ទី៧
វត្តមាន និងការវិវត្តនៃព្រះពុទ្ធសាសនានៅកម្ពុជា 
I.វត្តមាននៃព្រះពុទ្ធសាសនានៅកម្ពុជា 
ព្រះពុទ្ធសាសនាចាប់កំណើតឡើងនៅកម្ពុជាតាំងពីសតវត្សទី៥មក ប្រភពខ្លះបង្ហាញថាតាំងពីសតវត្សទី៣ នៃគ្រឹស្ដសករាជ។ ព្រះពុទ្ធសាសនាថេរវាទ ត្រូវបាននាំចូលមកកម្ពុជាក្នុងរាជព្រះបាទអសោកដែលបានបញ្ជូនសាមណទូត២អង្គព្រះនាមសោណត្ថេរនិង ឧត្តរត្ថេរ មកកាន់ទឹកដីសុវណ្ណភូមិ។ តាមសិលាចារឹក វ៉ូកាញ់ ខេត្តញ៉ាត្រាង ចុះកាលបរិច្ឆេទនាសតវត្សទី៣ ដែលបាននិយាយពីព្រះមហាក្សត្រគឺ ព្រះបាទស្រីមារទាក់ទងនឹងពុទ្ធសាសនានេះផងដែរ។
សប្ដាហ៍ទី៨
ក្រៅពីការនាំចូលតាមរយៈអ្នកផ្សព្វផ្សាយ ព្រះពុទ្ធសាសនាក៏ត្រូវបានមកតាមរយៈអ្នកជំនួញឥណ្ឌាផងដែរ។ 
II.ការវិវត្តនៃព្រះពុទ្ធសាសនានៅកម្ពុជា 
 ១.សម័យបុរេប្រវត្តិសាស្រ្ត 
 ពុំបានឯកសារ ឬការកំណត់ណាដែលបញ្ជាក់ថាព្រះពុទ្ធសាសនារីកចម្រើនយ៉ាងណានោះទេ តែគេយល់ថាសម័យបរេប្រវត្តិសាស្ត្រជាពន្លកត្រួយដល់ការវិវត្តនាសម័យក្រោយៗមកទៀត ហើយមុនស.វ.ទី១ គេជនជាតិខ្មែរគោរពព្រះពុទ្ធសាសនាថេរវាទ ឬហីនយាន។ 
 ២.សម័យនគរភ្នំ 
 នៅសម័យនគរភ្នំ ព្រះព្រះពុទ្ធសាសនាមានការវិវត្ត និងការរីកចម្រើនយ៉ាងច្បាស់លាស់។ គេគោរពព្រះពុទ្ធសាសនាហីនយាន និយមភាសាសំស្រ្កឹតដែលនាំចូលមកដោយព្រះភិក្ខុសោណត្ថេរ និងឧត្តរត្ថេរ។ 
 ៣.សម័យចេនឡា 
 សម័យចេនឡា មានសាសនាច្រើនដែលប្រជាពលរដ្ឋគោរពបូជា នៅលាយឡំគ្នាគ្រាន់តែតិចឬច្រើនជាងគ្នាប៉ុណ្ណោះ។ ឯព្រះពុទ្ធសាសនាហីនយាន ដែលបានចាក់ឫសមុនគេនោះបានចុះអានុភាពបន្តិចម្ដងៗ តែពុំសាបរលាបភ្លាមៗទេ។ ក្រោយពេលព្រះពុទ្ធសាសនាហីនយានចុះអានុភាព ព្រះពុទ្ធសាសនាមហាយានក៏មកជំនួសវិញម្ដង។ 
 ៤.សម័យអង្គរ 
 ក្នុងសម័យអង្គរ សាសនាទាំងអស់បានរលាយចូលគ្នា ដែលធ្វើឱ្យគ្មានទំនាស់សាសនានឹងធ្វើឱ្យសម័យនោះរីកចម្រើនឆាប់រហ័ស។ ប៉ុន្តែការរលាយចូលគ្នានេះពុំស្ថិតស្ថេររៀងរហូតទេ ក្រោយមកគេឃើញមានទំនាស់នឹងគ្នាដែលបង្កឡើងដោយព្រហ្មញ្ញសាសនា ហើយប្រឆាំងគ្នាទៅវិញទៅមក។ 
 ៥.សម័យលង្វែក និងឧត្តុង្គ 
 ព្រះពុទ្ធសាសនាហីនយាន រីកច្រើនខ្លាំងព្រមទាំងមានតួនាទីសំខាន់ក្នុងសង្គមកម្ពុជា។ ពិសេសនៅសម័យឧត្តុង្គ ព្រះពុទ្ធសាសនាហីនយានត្រូវបានលើកតម្កើងដែលមានព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គជាពុទ្ធសាសនិក។ នៅក្នុងសម័យឧត្តុង្គ គ្រាន់តែនៅក្រុងឧត្តុង្គមួយមានវត្តអារាមរហូតដល់ ៥០០ វត្ត។ 
 ៦.សម័យអាណានិគមបារាំង 
ទោះបារាំងមានបំណងលុបបំបាត់នូវវប្បធម៌ អក្សរសាស្ត្រខ្មែរក៏ដោយ ក៏ព្រះពុទ្ធសាសនាហីនយាននៅតែរីកចម្រើនដោយសារព្រះមហាក្សត្រខ្មែរសុទ្ធតែជាអ្នកគោរពព្រះពុទ្ធសាសនាយ៉ាងមុតមាំ។ ព្រះបាទនរោត្តម បានកសាងព្រះវិហារព្រះកែវមក៌តដើម្បីជាទីសក្ការៈបូជា។ 
ព្រះបាទនរោត្តមសីហនុវរ្ម័ន ក្នុងពេលសោយរាជ្យលើកទី១ ទ្រង់បានប្រោសព្រះរាជប្រទានរដ្ឋធម្មនុញ្ញត្រង់ប្រការ៨ ដោយបញ្ជាក់ថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ ក្រោយមកទៀតព្រះពុទ្ធសាសនាក៏នៅតែរីកចម្រើន។ 
៧.សម័យសាធារណរដ្ឋខ្មែរ 
ព្រះពុទ្ធសាសនាមិនសាបសូន្យទេ ហើយក៏មិនរីកចម្រើនដែរ ក្នុងវត្តអារាមត្រូវកងទ័ពចូលបោះទីតាំងជាច្រើនកន្លែង។ ទ្រព្យសម្បត្តិដែលមានក្នុងវត្តត្រូវរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង គ្រាប់ទម្លាក់ពីយន្តហោះ ឯព្រះសង្ឃក៏ទទួលនូវការគំរាមកំហែងពីសំណាក់កងទ័ពព្រៃ និងកងទ័ពស្រុកទៀតផង។ 
៨.ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ 
ពួកគេមានបំណងលុបបំបាត់ចោលនូវសាសនាតែម្ដង ដោយបានជម្លៀសព្រះសង្ឃចេញពីវត្តអារាម ធ្វើគត ធ្វើទារុណកម្ម ប្រមាថមើលងាយព្រះសង្ឃ និងពុទ្ធសាសនិកខ្មែរ។ ប្រែក្លាយទីកន្លែងដែលជាទីសក្ការៈរបស់ព្រះសង្ឃទៅជាវាលពិឃាត មន្ទីរឃុំឃាំងជាដើម និងបំផ្លាញអ្វីៗដែលមានក្នុងវត្តអារាម។ ដូចនេះ ព្រះពុទ្ធសាសនាបានធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែរលត់បាត់ស្រមោលតែម្ដង។ 
៩.ព្រះពុទ្ធសានាក្រោយឆ្នាំ ១៩៧៩ មកដល់សព្វថ្ងៃ 
ព្រះពុទ្ធសាសនាបានរស់ឡើងវិញ រហូតដល់បច្ចប្បន្ន។ រដ្ឋសភាជាតិ បានបញ្ចូលព្រះពុទ្ធសាសនាក្នុងរដ្ឋធម្មនុញ្ញថា ជាសាសនារបស់រដ្ឋ ហើយក្នុងបាវចនាជាតិមាន «ជាតិ សាសនា ព្រះមហាក្សត្រ» ។ តាំងពីពេលនោះមក ព្រះពុទ្ធសាសនាក៏រីកចម្រើនដូចសព្វថ្ងៃនេះ។ 
+សប្ដាហ៍ទី៩
ឥទ្ធិពលនៃលទ្ធិព្រះពុទ្ធសាសនាចំពោះសង្គមខ្មែរ 
I.ឥទ្ធិពលលើវិស័យនយោបាយ ការគ្រប់គ្រង និងការដឹកនាំប្រទេស 
 ព្រះពុទ្ធសាសនា មានឥទ្ធិពលយ៉ាងល្អប្រសើរក្នុងនយោបាយ ការគ្រប់គ្រង និងការដឹកនាំប្រទេសជាតិ។ ដោយហេតុនេះហើយទើបគេនិយាយថា ដើម្បីដឹកនាំប្រទេស ខ្មែរត្រូវតែផ្សារភ្ជាប់ខ្លួនទៅនឹងព្រះពុទ្ធសាសនា បើពុំដូច្នោះទេនោះ នយោបាយរបស់ខ្លួនត្រូវតែបរាជ័យ ហើយប្រទេសជាតិក៏ពុំអាចរកសន្តិភាព និងការរីកចម្រើនបានឡើយ។ ភស្តុតាងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានបំផ្លាញព្រះពុទ្ធសាសនាទាំងស្រុង ត្រូវទទួលវិនាសអន្តរាយខ្ចាត់ខ្ចាយរករស្មីពុំឃើញ។ 
II.ឥទ្ធិពលលើវិស័យវប្បធម៌ 
 ក.ផ្នែកអប់រំចិត្តគំនិត : អប់រំមនុស្សឱ្យមានចិត្តស្លូតបូត សុភាពរាបសា ប្រកាន់នូវអាកប្បកិរិយាសមសួនជាអ្នកស្រលាញ់សន្តិភាព អប់រំឱ្យធ្វើអំពើល្អ ចេះធ្វើទាន ចៀសវាងការប្រើហិង្សា ការធ្វើសង្រ្គាម ជាដើម។  
 ខ.ផ្នែកភាសា អក្សរ អក្សរសាស្រ្ត អក្សរសិល្ប៍ 
 -ភាសា : ភាសាខ្មែរដែលមានភាសាបាលី និងសំស្ក្រឹត ត្រូវបាននាំចូលតាមរយៈព្រះពុទ្ធសាសនា ប៉ុន្តែមួយចំនួនក៏បាននាំចូលតាមរយៈព្រហ្មញ្ញសាសនាផងដែរ។ 
 -អក្សរ : ចំពោះអក្សរខ្មែរដែលប្រើសព្វថ្ងៃនេះ មានប្រភពមកពីអក្សរទេវនាគិរីសម្រាប់កត់ត្រាភាសាសំស្រ្កឹត តែត្រូវបានខ្មែរយកមកកែច្នៃ និងធ្វើការវិវត្តជាបណ្ដើរៗរហូតដល់មានតួអក្សរដូចសព្វថ្ងៃ។
សប្ដាហ៍ទី១១
-អក្សរសាស្រ្ត អក្សរសិល្ប៍ : ឥទ្ធិពលព្រះពុទ្ធសាសនា បានបង្កើតនូវអក្សរសិល្ប៍ពុទ្ធនិយម។  
+រឿងទសជាតក (រឿង១០ជាតិ ដែលព្រះសម្មាសម្ពុទ្ធកសាងទសបារមី)  
+រឿងបញ្ញាសជាតក (រឿង៥០ជាតិ របស់ព្រះសម្មាសម្ពុទ្ធ) 
និងមានស្នាដៃរឿងដទៃជាច្រើនទៀត។ 
 គ.ផ្នែកអប់រំបណ្ដុះចំណេះដឹង : ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំផ្ដល់ចំណេះដឹងដល់កុមារ យុវជន សាធារណជនទូទៅ ទាំងផ្នែកចំណេះដឹង អក្សរសាស្ត្រ និងសីលធម៌ក្នុងការរស់នៅផងដែរ។ 
 ឃ.ផ្នែកសិល្បៈ : វត្តអារាម ជាកន្លែងរក្សាការពារ និងផ្សព្វផ្សាយសិល្បៈ តូរ្យតន្រ្តី។ ក្រៅពីនេះ មានសិល្បៈគំនូរ ចម្លាក់ពោរពេញដោយក្បាច់រចនាដ៏ល្អឯក...។ 
 ង.ផ្នែកជំនឿ ទំនៀមទម្លាប់ ប្រពៃណី 
 -ជំនឿ : មានជំនឿលើបុណ្យ បាប កម្មផល អំពើល្អ អំពើអាក្រក់ ការគោរពដឹងគុណមាតាបិតា គ្រូបារអាចារ្យ ជាដើម។ 
 -ទំនៀមទម្លាប់ប្រពៃណី : តាមរយៈព្រះពុទ្ធសាសនា មានពិធីបុណ្យប្រពៃណីជាច្រើនដូចជា ពិសាខបូជា មាឃបូជា ពិធីបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូល និងចេញវស្សា បុណ្យកឋើន ។ល។ 
III.ឥទ្ធិពលលើវិស័យសេដ្ឋកិច្ច 
 ក.វិស័យកសិកម្ម : ពីដើម វត្តអារាមនីមួយៗតែងមានស្រែ (ស្រែវត្ត ឬស្រែព្រះ) ព្រមទាំងមានគោសម្រាប់ធ្វើស្រែដើម្បីជានិម្មិតរូប និងការជម្រុញដល់វិស័យកសិកម្ម ហើយព្រះសង្ឃបានចូលរួមជាមួយប្រជាពលរដ្ឋកសាងទំនប់ ប្រឡាយ លើកផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ភាពងាយស្រួលផ្សេងៗ ពិសេសវិស័យកសិកម្មនេះឯង។ 
 ខ.វិស័យសិប្បកម្ម ឧស្សាហកម្ម : វត្តអារាមជាទីកន្លែងបង្ហាត់បង្រៀនដល់យុវជននូវផ្នែកសិប្បកម្ម និងឧស្សាហកម្ម។ ជាក់ស្ដែង មានការបង្រៀនឱ្យចេះធ្វើកាំបិត ពូថៅ ចាន ឆ្នាំង តុ ទូ កៅអី កញ្ជើ ល្អី...។ 
ក្រៅពីនេះ មានគ្រឿងចក្រដូចជា ប្រដាប់បូមទឹក រហាត់ទឹក គ្រឿងថ្លឹងទឹក ជាដើម។ 
+សប្ដាហ៍ទី១២
អំពីវត្តអារាម និងសង្គមកម្ពុជា 
I.ដូចម្ដេចដែលហៅថាវត្ត? 
ពាក្យថា វត្ត ជាភាសាបាលីត្រូវបានខ្មែរប្រើសម្រាប់ហៅទីកន្លែងដែលពួកសាមណៈក្នុងពុទ្ធសាសនាស្នាក់នៅហើយជួនកាលត្រូវបានគេប្រើអារាម ជំនួសវិញ។ តែពេលខ្លះគេប្រើទាំងពីរចូលគ្នា ថាវត្តអារាម តែម្ដង។ 
II.ដើមកំណើតវត្តអារាម 
 វត្តអារាម ចាប់ផ្ដើមមានតាំងពីសម័យបឋមពោធិកាលគឺចាប់តាំងពីពេលដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាធិញ្ញាណភ្លាមៗមកម៉្លេះ។ 
III.ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម 
 ១.ព្រះវិហារ : នេះជាកន្លែងមួយដ៏សំខាន់បំផុតក្នុងវត្តព្រះពុទ្ធសាសនា ព្រោះថាសង្ឃកម្មផ្សេងៗមាន ឧបោសថកម្ម កឋិនកម្ម ឧបសម្បទាកម្ម បវរណាកម្មជាដើម មិនអាចប្រព្រឹត្តកម្មទៅបានឡើយបើកាលណាគ្មានសំណង់អាគារទេនោះ។ 
 ២.សាលាធម្មសភា ឬសាលាឆាន់ : គេធ្វើឱ្យធំទូលាយជាងព្រះវិហារ និងអាគារផ្សេងៗព្រោះជាកន្លែងប្រជុំធ្វើបុណ្យផ្សេងៗ។ 
 ៣.ហោត្រៃ : ជាកន្លែងសម្រាប់គម្ពីរព្រះត្រៃបិដក និងឯកសារក្បួនច្បាប់ផ្សេងៗទាំងខាងសង្គម និងព្រះពុទ្ធសាសនា។ 
 ៤.កុដិ : ជាកន្លែងព្រះសង្ឃគង់នៅអចិន្រ្តៃយ៍។ 
 ៥.ព្រះចេតិយ : ជាសំណង់ដ៏សំខាន់ផងដែរ ព្រោះជាវត្ថុតាងមួយក្នុងចំណោមវត្ថុតាងទាំងប្រាំរបស់សាសនា (ព្រះពុទ្ធបដិមា ដើមពោធីព្រឹក្ស ព្រះសារីរិកធាតុ ព្រះធម្មក្ខន្ធ និងព្រះចេតិយ)។ 
IV.ការគ្រប់គ្រងវត្តអារាម 
 វត្តអារាមនីមួយៗត្រូវមាន ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូធ្យស្ដាំ ព្រះគ្រូសូធ្យឆ្វេង វិន័យធរវត្ត លេខាធិការវត្ត និងលោកអាចារ្យមួយរូប ព្រមទាំងគណកម្មការច្រើនរូបទៀត។ 
V.ស្ថិតិវត្តអារាម និងព្រះសង្ឃទូទាំងប្រទេស 
 ឆ្នាំ២០០៦ ប្រទេសកម្ពុជាមានវត្តចំនួន ៤១៣៥ វត្ត ។ ព្រះសង្ឃគណមហានិកាយមាន ៥៦១៩៤ អង្គ ចំណែកព្រះសង្ឃគណធម្មយុត្តិមាន ១៣១២ អង្គ។ សរុបទាំងពីរនិកាយមានព្រះសង្ឃចំនួន ៥៧៥០៦ អង្គ។ 
VI.តួនាទី និងសារប្រយោជន៍នៃវត្តអារាម 
 ១.វត្តអារាមគឺជាខឿនវប្បធម៌ជាតិ និងសង្គមកិច្ច: វត្តអារាមបានផ្ទុកថែរក្សានូវសម្បត្តិវប្បធម៌ជាតិជាច្រើន។ 
 ២.វត្តអារាម និងអក្សរសាស្រ្តជាតិ : អក្សរខ្មែរស្ទើរបាត់រលត់នៅសម័យអាណានិគម ប៉ុន្តែអក្សរសាស្រ្តជាតិបានរត់ទៅជ្រកក្នុងទីវត្តអារាម ហើយមានព្រះសង្ឃជាអ្នកថែរក្សា បង្ហាត់បង្រៀន ទើបមានមកដល់សព្វថ្ងៃនេះ។ 
 ៣.វត្តអារាម និងសិល្បៈជាតិ : ក្នុងវត្តអារាមពោរពេញដោយគំនូរចម្លាក់ដ៏ល្អឥតខ្ចោះ និងសម្បូរបែប។ 
 ៤.វត្តអារាម និងទំនៀមទម្លាប់ខ្មែរ : មានទំនៀមទម្លាប់ និងពិធីបុណ្យជាច្រើនដូចជា បុណ្យវិសាខបូជា មាឃបូជា ចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ កឋិន ជាដើមដែលប្រជាពលរដ្ឋខ្មែរតែងតែប្ររព្ធធ្វើរាល់ឆ្នាំ។ 
 ៥.វត្តអារាមជាមន្ទីរពេទ្យ និងមន្ទីរសង្គមកិច្ច :  
 -វត្តអារាមជាមន្ទីរពេទ្យចិត្តសាស្រ្ត 
 -វត្តអារាមជាមន្ទីរពេទ្យព្យាបាលជំងឺ 
 -វត្តអារាមប្រៀបាននឹងអង្គការមនុស្សធម៌ 
 -វត្តអារាមជាទីសំណាក់សម្រាប់សិស្ស និស្សិត និងក្មេងក្រីក្រ 
 ៦.វត្តអារាមគឺជាតំបន់បរិស្ថានានុរក្សដ៏ល្អ 
 ៧.វត្តអារាមជាសាសនទេសចរណ៍ដ្ឋាន 
 ៨.វត្តអារាមជាទីកន្លែងសម្រាប់សន្សំកុសលធម៌ 
 ៩.វត្តអារាមជាអវសានដ្ឋានសម្រាប់មនុស្សលោក។
សប្ដាហ៍ទី១៣
❤  ចតុរាអរិយសច្ចៈ ❤ 
អរិយសច្ច គឺជាភាពពិតជាក់ស្តែង នៃជីវិតសត្វលោកក្នុងវដ្តសង្សារ។
អរិយសច្ចមាន៤គឺៈ
១. ទុក្ខអរិយសច្ចៈ
ទុក្ខព្រោះមាន=> ជាតិ (កំណើត)
                       => ជរា (ចាស់)
                       => ព្យាធិ (ជម្ងឺ)
                       => មរណៈ (ស្លាប់)។
២. សមុទយអរិយសច្ចៈ
ហេតុដែលនាំឲ្យកើតទុក្ខ => អវិជ្ជា និង តណ្ហា គឺសេចក្តីល្ងង់ខ្លៅ និងចិត្តជាប់ជំពាក់លោភចង់បាន ត្រេកត្រអាល ស្រេកឃ្លាន ចង់សប្បាយ។ 
ហេតុដែលនាំឱ្យកើតទុក្ខមានបីគឺៈ
ក. កាមតណ្ហា៚ ការជាប់ជំពាក់និងកាមគុណ ៥គឺ រូប សម្លេង ក្លិន រស និង សម្ជស្ស។
ខ. ភវតណ្ហា៚ ការជាប់ជំពាក់ក្នុងភពទាំង៣ មានភពមនុស្ស ទេវតា និងព្រហ្ម។
គ. វិភវតណ្ហា៚ ការជាប់ជំពាក់ក្នុងអរូបភព ដោយយល់ថាឋានព្រហ្ម ឯណាជាកន្លែងផុតទុក្ខនៃ កើត ចាស់ ឈឺ ស្លាប់។
៣. និរោធអរិយសច្ចៈ
ហេតុដែលនាំឲ្យ=> ស្វែងយល់ដឹងវិធីរំលត់ទុក្ខ។ បើចង់បំបាត់ទុក្ខត្រូវតែបំបាត់អវិជ្ជា លះបង់តណ្ហា។ អវិជ្ជា និងតណ្ហា ជាប្រភពនៃទុក្ខ។
៤. មគ្គអរិយសច្ចៈ
ជាមាគ៌ារំលត់ទុក្ខ=> ដើម្បីបំបាត់ទុក្ខគេត្រូវតែដើរតាម អដ្ឋង្គិកមគ្គ គឺផ្លូវទាំង៨ៈ
1. សម្មាទិដ្ឋិ៖ ការយល់ឃើញត្រូវ
2. សម្មាសង្កប្បៈ ការត្រិះរិះត្រូវ
3. សម្មាវាចា៖ ការពោលពាក្យត្រូវ
4. សម្មាកម្មន្ត៖ ការងារត្រូវ
5. សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
6. សម្មាវាយាមៈ ការព្យយាមត្រូវ
7. សម្មាសតិ៖ ការភ្ញាក់រឮកត្រូវ
8. សម្មាសមាធិ៖ សមាធិត្រូវ
សប្ដាហ៍ទី៤ - ចុល្លសករាជ កើតក្រោយមហាសករាជ ៥៦០ឆ្នាំ។ទិដ្ឋភាពការស្រាវជ្រាវ វប្បធម៌-អរិយធម៌ខ្មែរ និងអត្ថន័យទូទៅនៃវប្បធម៌-អរិយធម៌ 
១.វប្បធម៌ 
-វប្ប: ការសាបព្រោះ ការបណ្ដុះពូជ ការបណ្ដុះបណ្ដាល។ 
-ធម៌: សភាវៈ។ 
វប្បធម៌ជាសកម្មភាពទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះនូវការបណ្ដុះបណ្ដាលឱ្យលេចចេញជាផ្លែផ្កា និងការរីកចម្រើន។ 
        -ជំនឿ 
        -សីលធម៌ 
        -សាសនា 
        -វិទ្យាសាស្រ្ដ 
        -សិល្បៈ 
        -អក្សរសាស្រ្ត 
 វប្បធម៌      -អក្សរសិល្ប៍ 
        -ព័ត៌មាន 
        -ទំនៀមទម្លាប់ប្រពៃណី 
        -ការសិក្សា 
        -ការអប់រំ 
        -ច្បាប់ 
២.អរិយធម៌ 
អរិយ: ល្អប្រសើរ ត្រឹមត្រូវ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម។ 
ធម៌: សភាវៈបុណ្យបាបទ្រឹស្ដី។ 
 អរិយធម៌ ជាធម៌ភាពទាំងឡាយ សម្គាល់លើការរីកចម្រើនគ្រប់វិស័យទាំងផ្នែកស្មារតី 
សម្ភារៈនិងការគ្រប់គ្រងសង្គមនីមួយៗ។ 
        ១.ចំណេះដឹង 
២.ការផ្សព្វផ្សាយ 
៣.ការអនុវត្ត 
១.សង្គមសម្ភារៈ 
២.សង្គមវិធី 
៣.ទម្រង់សង្គម 
 ៣.ធាតុសំខាន់ៗដែលជះឥទ្ធិពលដល់ការបង្កើតវប្បធម៌-អរិយធម៌របស់ជាតិនីមួយៗ 
១.កត្តាការងារពលកម្ម (វប្បធម៌កើតពីពលកម្មដែលមនុស្សបានធ្វើបានបំពេញ) 
២.កត្តាភូមិសាស្រ្ត (តំបន់ ទឹកដី អាកាសធាតុខុសគ្នាការរស់នៅរបស់មនុស្សក៏ខុសគ្នា) 
៣.កត្តាសាសនា (សាសនាបានចាក់ឫសគល់ដល់គំនិត ទំនៀមទម្លាប់...របស់មនុស្ស) 
៤.កត្តារបបសង្គម (របបសង្គមខុសគ្នា ដំណាក់កាលប្រវត្តិសាស្រ្តខុសគ្នាហើយក៏បានជះឥទ្ធិពលដល់ស្មារតីនិងវប្បធម៌មនុស្សផងដែរ)។ 
ផ្នែកទី២ 
លក្ខណៈភូមិសាស្រ្តនៃប្រទេសកម្ពុជា-ដើមកំណើតមនុស្សខ្មែរ-វប្បធម៌ដើម ទំនាក់ទំនងរវាងវប្បធម៌ និងវប្បធម៌បរទេស និងវប្បធម៌ខ្មែរតាមសម័យនីមួយៗ 
១.លក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជា 
កម្ពុជាស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍មានព្រំប្រទល់សព្វថ្ងៃ ខាងកើតជាប់វៀតណាម ខាងលិចជាប់ថៃ ខាងជើងជាប់ឡាវនិងថៃ ខាងត្បូងជាប់សមុទ្រ។ កម្ពុជាមានភ្នំ និងខ្ពង់រាបព័ទ្ធជុំវិញដែលប្រៀបបាននឹងចានឬខ្ទះមួយដែលធ្វើឱ្យកម្ពុជាមិនសូវជួបព្យុះធំៗដូចប្រទេសដទៃ។ កម្ពុជាមានទន្លេមេគង្គប្រវែង ៥០០ គ.ម។ ប្រទេសកម្ពុជាមានរដូវបី គឺរដូវវស្សាពីខែមិថុនាដល់ខែកញ្ញា រដូវរងាពីខែតុលាដល់ខែមករា រដូវប្រាំងពីខែកុម្ភៈដល់ខែឧសភា។ 
២.ដើមកំណើតនៃមនុស្សខ្មែរ 
ជនជាតិខ្មែរ ជាជនជាតិពិសេសមួយស្ថិតក្នុងអំបូរមនខ្មែរ ហើយមានពូជកំណើតនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង។ នេះជាទស្សនៈរបស់លោក បែរណា ហ្វីលីព គ្រោលីយេ និងលោក ម៉ាកសែលតាឡបូ ។ លោកយល់ថា ក្នុងសម័យបុព្វប្រវត្តិដ៏យូរលង់ណាស់មកហើយមានពូជមនុស្សខុសៗគ្នា បានធ្វើដំណើរពីជើងចុះមកភូមិភាគអាស៊ីអាគ្នេយ៍ហើយផ្សំកាត់ជាមួយគ្នា។ លោកប៉ាន់ស្មានថា អំបូរមនខ្មែរកើតពីការផ្សំរវាងពូជមេឡាណេស៊ីយាង និងពូជឥណ្ឌូណេស៊ីយាង។ 
៣.ទំនាក់ទំនងវប្បធម៌ខ្មែរ និងបរទេស 
ក.ប្រទេសឥណ្ឌា (ស.វ.ទី១) : មានទំនាក់ទំនងយ៉ាងផុសផុល និងបានបញ្រ្ជាបអរិយធម៌ខ្លួនចូលក្នុងវប្បធម៌ ផ្នត់គំនិតខ្មែរដូចជា ព្រហ្មញ្ញសាសនា ទស្សនៈរាជាជាធិបតេយ្យ របបគ្រប់គ្រងប្រទេស ភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ជាដើម។ 
ខ.ប្រទេសចិន (ស.វ.ទី៣) : មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទបំផុត ហើយចិនបានជះឥទ្ធិពលមកលើខ្មែរដូចជា ការរកស៊ី របៀបធ្វើជំនួញ អាជីវកម្មលក់ដូរ...។ 
គ.ប្រទេសជ្វា (ស.វ.ទី៥) : មានទំនាក់ទំនងយ៉ាងស្អិតរមួត និងតែងតែពំនាក់អាស្រ័យគ្នាទៅវិញទៅមក។ ខ្មែរទទួលឥទ្ធិពលពីប្រទេសនេះគឺផ្នែកស្ថាបត្យកម្ម។ 
ឃ.ប្រទេសថៃ និងយួន (ស.វ.ទី១៣) : ខ្មែរមានវិបត្តិនយោបាយ ថៃនិងយួនក៏មកអន្តារគមន៍ហើយបានសាបព្រោះអរិយធម៌មកលើខ្មែរដូចជា ពាក្យសម្ដី សម្លៀកបំពាក់ និងទំនៀមទម្លាប់ខ្លះៗផងដែរ។ 
៤.វប្បធម៌ខ្មែរតាមសម័យកាលនីមួយៗ 
 ក.សម័យនគរភ្នំ 
  - ជីវភាពសង្គម: ប្រជារាស្រ្តរស់នៅប្រមូលផ្ដុំគ្នាជាភូមិ មានផ្ទះពី ៥០ ទៅ ៦០ ខ្នង សង់ផុតពីដី។ នៅខាងមុខភូមិមានស្រះទឹកមួយប្រើរួមគ្នា។ អ្នកមានស្លៀកសំពត់សារបាប់ ពាក់ស្បែងជើង ផ្ទះមានគ្រឿងតុបតែងលំអ។ ព្រះរាជាគង់លើប្រាសាទ សង់ពីឈើពីរជាន់ មានរបងព័ទ្ធជុំវិញ ប្រើប្រាស់របស់របរធ្វើពីមាសនិងប្រាក់។ អ្នកស្រុកនគរភ្នំមានសម្បុរខ្មៅស្រអែម កម្ពស់មធ្យម ១,៦២ ម៉ែត្រ សក់រួញអង្គារដី ពាក់ក្រវិលទាំងប្រុសទាំងស្រី។ 
  -វប្បធម៌ សាសនា ទំនៀមទម្លាប់ : ព្រះរាជានិង នាម៉ឺនមន្រ្តីគោរពសាសនាព្រាហ្មណ៍គណៈឥសូរ វិស្ណុ និងហរិហរៈ  រីឯប្រជារាស្រ្តគោរពព្រះពុទ្ធសាសនាហីនយាន គោរពដូនតា បុព្វបុរស និងអារុក្ខអារក្សអ្នកតា។ នៅសម័យអាណាចក្រភ្នំពុំមានតុលាការច្បាស់លាស់ទេ។ ចំពោះអាពាហ៍ពិពាហ៍ សម័យនោះស្រីៗត្រូវទៅដណ្ដឹងប្រុសៗ។ 
  -រដ្ឋបាល នយោបាយ និងសេដ្ឋកិច្ច: ព្រះមហាក្សត្រជាមហារាជមានសិទ្ធិអំណាចលើអ្វីៗទាំងអស់។ វិស័យពាណិជ្ជកម្មមានការីកចម្រើនខ្លាំង មានកំពង់ផែរអន្តរជាតិអូរកែវ (កម្ពុជាក្រោម) ជាភស្តុតាងស្រាប់ មានឈ្មួញបរទេសដូចជា រ៉ូម ពែក អ៊ីរ៉ង់ ចិន ឥណ្ឌា...។ផលិតផលនាំចេញមាន មាស ប្រាក់ គ្រឿងអលង្ការ កែវ ក្រវាញ ភ្លុកដំរី កុយរមាស ឈើក្រអូប ក្រមួន គុជ ជាដើម។ ផលិតផលនាំចូលមាន សំពត់ប្រែ សូត្រ...។