E003 by

ប្រធានបទទី៧:ជំនួយមនុស្សនិងការគ្រប់គ្រងគ្រោះមហន្តរាយនៅអាស៊ាន សមាជិកក្រុម ១.ពុធ ចន្ថា ២.មាស រដ្ឋា ៣.ព្រំ កន្នីកា ៤.កុយ ម៉ាលី ៥.អៀច ស្រីស្រស់ ៦.រស្មី សេដ្ឋាភ័ណ្ឌ ៧.ណា ម៉ាណែត
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្តល់ជំនួយមនុស្សនៅក្នុងតំបន់។ អាស៊ានមានការសហការជាមួយសមាជិករបស់ខ្លួន និងដៃគូអន្តរជាតិដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ។ ខាងក្រោមនេះគឺជាវិធានការសំខាន់ៗមួយចំនួនដែលអាស៊ានបានអនុវត្ត៖

១. ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ

- យុទ្ធសាស្ត្រអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (២០២១-២០២៥): យុទ្ធសាស្ត្រនេះផ្តោតលើការពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ ការកាត់បន្ថយហានិភ័យ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ។

- ការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ការជំនួយមនុស្សនៅពេលមានគ្រោះមហន្តរាយ (AHA Centre): មជ្ឈមណ្ឌលនេះដំណើរការជាមូលដ្ឋានសម្រាប់ការសម្របសម្រួលការជំនួយមនុស្ស និងការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់។

២. ការសហការជាមួយដៃគូអន្តរជាតិ

- កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ (AADMER): កិច្ចព្រមព្រៀងនេះផ្តល់ឱ្យអាស៊ាននូវគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការសហការជាមួយដៃគូអន្តរជាតិ។

- ការសហការជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត: អាស៊ានបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការដូចជា UNDP, UNICEF, និង IFRC ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។

៣. ការបណ្តុះបណ្តាល និងការអប់រំ

- កម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកសមត្ថកិច្ច: អាស៊ានបានរៀបចំកម្មវិធីបណ្តុះបណ្តាលជាច្រើនសម្រាប់បុគ្គលិកសមត្ថកិច្ច ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។

- ការលើកកម្ពស់ការយល់ដឹងសាធារណៈ: អាស៊ានបានធ្វើការផ្សព្វផ្សាយពីសារៈសំខាន់នៃការរៀបចំខ្លួនសម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យ។

៤. ការឆ្លើយតបនឹងគ្រោះមហន្តរាយ

- ការផ្តល់ជំនួយមនុស្សបន្ទាន់: នៅពេលមានគ្រោះមហន្តរាយ អាស៊ានបានផ្តល់ជំនួយមនុស្សបន្ទាន់ដោយការសម្របសម្រួលជាមួយសមាជិក និងដៃគូអន្តរជាតិ។

- ការស្តារឡើងវិញនូវការអភិវឌ្ឍន៍បន្ទាប់ពីគ្រោះមហន្តរាយ: អាស៊ានបានធ្វើការស្តារឡើងវិញនូវការអភិវឌ្ឍន៍បន្ទាប់ពីគ្រោះមហន្តរាយ ដោយផ្តោតលើការកសាងសមត្ថភាពឡើងវិញ និងការកាត់បន្ថយហានិភ័យ។

៥. ការពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់គ្រោះមហន្តរាយ

- ការប្រើប្រាស់បច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំ: អាស៊ានបានប្រើប្រាស់បច្ចេកវិទ្យាទំនើប និងភាពជាអ្នកដឹកនាំដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់គ្រោះមហន្តរាយ។

- ការបង្កើតបណ្តាញសម្រាប់ការចែករំលែកព័ត៌មាន និងជំនាញ: អាស៊ានបានបង្កើតបណ្តាញសម្រាប់ការចែករំលែកព័ត៌មាន និងជំនាញរវាងសមាជិក និងដៃគូអន្តរជាតិ។

អាស៊ានបន្តធ្វើការខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្តល់ជំនួយមនុស្សនៅក្នុងតំបន់ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក និងដៃគូអន្តរជាតិ។

ប្រធានបទទី៥ៈ ប្រេសិតប្រធានអាស៊ាន
សមាជិកក្រុម

សឿន សុផានីត,ប្រាក់ សិទ្ធិរៈ,ទ្រី វ៉ាឃីម,វ៉ា វន្នី,យ៉ាន់ សុផៃ,ចិន ម៉ារីនាត,សាន់ ធារី,ដួល វិច្ឆិកា,អ៊ុក សែនប្រណី,ផល សុខគន្ធា,ផល សុភាស់

=>បកស្រាយ

ប្រេសិតប្រធានអាស៊ានស្ដីពីភូមា រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ពេលនេះរដ្ឋាភិបាលយោធានមីយ៉ាន់ម៉ាបាន បង្ហាញនូវការគោរព កូសង់ស៊ីសអាស៊ាន ៣ចំណុច នឹងកំពុងត្រូវបានដំណើរការអនុវត្តនៅក្នុងប្រទេស។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាប្រេសិតពិសេសរបស់ប្រធានអាស៊ានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងកុងសង់ស៊ីស៣ចំនួនដែលមីយ៉ាន់កំពុងដំណើរអនុវត្តន៍នោះរួមមាន ការបញ្ចប់អំពើរហិង្សារ ការចែកជំនួយមនុស្សធម៌ និងការចាប់ផ្តើមកិច្ចសន្ទនាខាងនយោបាយ។លោកបន្ថែមថា៖ «ដោយចំណុចទាំង៣ នេះកំពុងដំណើរការទៅមិនមានចំណុចណាមួយត្រូវបានបញ្ជប់ទេ ឬត្រូវបានសម្រេចនោះទេ។ ចំណុចទី១ ការបញ្ចប់អំពើហិង្សារត្រូវការពេលវេលា ដូចខ្ញុំបានបញ្ជាក់ចឹងភាគីនៅមីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងការចរចារគ្នាក្នុងការបញ្ឍប់ការវាយគ្នានោះទេ ដោយនៅតែមានឆន្ទះមុះមុតក្នុងការវាយគ្នា យើងបានអំពាវនាវឱ្យទីក្រុង ណៃពីដោ សម្តែងនូវការអត់ធ្មត់ជាទីបំផុត កុំប្រើប្រាស់កម្លាំងយោធានៅពេលណាមិនចាំបាច់ ហើយសម្រាប់ជនស៊ីវិលកុំប្រើកម្លាំងយោធា សូមប្រើកម្លាំងប៉ូលីស»។លោកឧបនាយករដ្ឋមន្ត្រីថារហូតមកដល់ពេលនេះបើទោះបីរដ្ឋាភិបាលយោធានមីយ៉ាន់ម៉ានបានចរចារមានកិច្ចព្រមព្រៀងសន្ដិភាព ជាមួយក្រុមប្រដាប់អាវុធយោធាជិត២០ក្ដី តែក៏នៅមានក្រុមជនជាតិភាគតិចចំនួន៧ទៀតនៅតែបន្តការធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលភូមាដដែល។បានបញ្ជាក់ទៀតថា៖ «៧ក្រុមបន្តវាយ ខណៈក្នុង ៧ក្រុមនេះមាន ៣ ក្រុម ជាក្រុមដែលមានកងកម្លាំងធំៗ។ ហើយច្បាំងគ្នានេះមិនមែនទើបកើតមានទេពោលគឺប្រមាណ ៧០ឆ្នាំមកហើយតាំងពីឆ្នាំ១៩៤៨មកម្លេះ»។លោកនៅតែបញ្ជាក់ពីការផ្ដល់ជំនួយមនុស្សធម៌ដែលមិនរើសអើងទៅកាន់រដ្ឋាភិបាលយោធាភូមា។

ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហភាពភូមា ពីថ្ងៃទី ២១ដល់ថ្ងៃទី២៣ខែមីនា នេះប្រេសិតពិសេសអាស៊ានបានជួបជាមួយភាគីរដ្ឋាភិបាលយោធា ភាគីក្រុមយុវជនបដិវត្តដ៍ ប៉ុន្តែមិនមានជំនួបជាមួយនឹងភាគីលោកស្រី អ៊ុង ស៊ានស៊ូជីឡើយ។គួរបញ្ជាក់ថា កុងសង់ស៊ីស ៥ចំណុចដែលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី។ កុងសង់ស៊ីស៥ចំណុច រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

ប្រធានបទ៖ កិច្ចប្រជុំអាស៊ាន សមាជិកក្រុមទី២ ១. ចាន់ ជីលាន ២. កែវ សុធា ៣. សួន សិរីបុត្រ ៤. អ៊ុត ប៊ុនស៊ាន ៥. ប្រេះ ផានិត ៦. គឹម សេន​ឬទ្ធី ៧.​ប្រាក់ សាវៈ ៨. ពៅ ចរិយា ៩. មាស ចាន់រ៉ា
កិច្ចប្រជុំអាស៊ាន បានចាប់ផ្ដើមការប្រជុំលើកទី១ របស់ខ្លួននៅអំឡុងឆ្នាំ ១៩៨០ ហើយការប្រជុំនេះបានធ្វើឡើង ព្រះរាជាណាចក្រថៃ។ សមាជិកដំបូងនៃការ ប្រជុំនៅពេលនោះ មានតែ ៥ ប្រទេសប៉ុណ្ណោះបានចូលរួម ព្រោះយើងដឹងហើយថា កាលបង្កើតសមាជិកអាស៊ានដំបូងគឺមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែល ៥ ប្រទេសនោះមានដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។

អ្វីទៅជាកិច្ចប្រជុំអាស៊ាន?

យោងតាម ធម្មនុញ្ញ នៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ធម្មនុញ្ញអាស៊ាន) បាន បង្ហាញ ឱ្យដឹងថា កិច្ចប្រជុំកំពូល អាស៊ាន ត្រូវចូលរួម ដោយ ប្រមុខរដ្ឋ/រដ្ឋាភិបាល នៃរដ្ឋសមាជិក ដែល មាន ១០ប្រទេស រួមមាន ប្រ៊ុយណ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

កិច្ចប្រជុំ កំពូល អាស៊ានគឺ៖

១. ជាអង្គភាព រៀបចំ គោលនយោបាយ កំពូល របស់ អាស៊ាន

២. ពិគ្រោះយោបល់ ផ្តល់មាគ៌ា នយោបាយ និងធ្វើការ សម្រេច លើកបញ្ហា ជាគន្លឹះ ដែលទាក់ទង ទៅនឹង សមិទ្ធផល នៃគោលដៅ របស់ អាស៊ាន បញ្ហា សំខាន់ៗ ដែល ជាផលប្រយោជន៍ របស់ រដ្ឋសមាជិក និងរាល់ បញ្ហា ទាំងឡាយ ដែលពាក់ព័ន្ធ តាមរយៈ ក្រុមប្រឹក្សា សម្របសម្រួល អាស៊ាន ក្រុមប្រឹក្សា សហគមន៍ អាស៊ាន និងអង្គភាព ថ្នាក់ រដ្ឋមន្រ្តី ជំនាញ តាមផ្នែក របស់ អាស៊ាន។

៣. ណែនាំរដ្ឋមន្រ្តីពាក់ព័ន្ធ ក្នុងក្រុមប្រឹក្សា នីមួយៗ ឱ្យរៀបចំ កិច្ចប្រជុំ អាដហុកថ្នាក់ អន្តរ-រដ្ឋមន្រ្តី និង ដោះស្រាយ បញ្ហា សំខាន់ៗ ដែល កើតមានឡើង ក្នុងក្រុមប្រឹក្សា សហគមន៍។ វិធាន នៃនីតិវិធី ដំណើរការ កិច្ច ប្រជុំ នេះ ត្រូវអនុម័ត ដោយក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន។

៤. ដោះស្រាយ ស្ថានភាព បន្ទាន់ ដែល ប៉ះពាល់ ដល់ អាស៊ាន តាមរយៈ ការប្រើប្រាស់ សកម្មភាព សមស្រប។

៥. សម្រេច បញ្ហា ផ្សេងៗ ដោយអនុវត្ត តាម ជំពូកទី៧ និងទី៨ នៃធម្មនុញ្ញនេះ។

៦. អាច បង្កើត និងរំលាយ ចោល នូវអង្គភាព រដ្ឋមន្រ្តី ជំនាញ តាមផ្នែក និងស្ថាប័ន អាស៊ាន ដទៃទៀត។

៧. តែងតាំង អគ្គលេខាធិការអាស៊ាន ដែលមានតំណែង និងឋានៈ ស្មើរដ្ឋមន្រ្តី ដែល ត្រូវបម្រើ ការងារ ដោយទំនុកចិត្ត និងទទួលបាន ការពេញ ចិត្ត ពីប្រមុខរដ្ឋ/រដ្ឋាភិបាល តាមការស្នើឡើង ដោយកិច្ចប្រជុំ រដ្ឋមន្រ្តី ការបរទេស អាស៊ាន។

កិច្ចប្រជុំ កំពូល អាស៊ាន ត្រូវរៀបចំ ឡើង២ដង ក្នុង១ឆ្នាំ ក្នុងរដ្ឋសមាជិក ដែល ទទួលបន្ទុក ជាប្រធាន អាស៊ាន និង ក្នុងករណី ចាំបាច់ ត្រូវរៀបចំ កិច្ចប្រជុំពិសេស ឬកិច្ចប្រជុំអាដហុក ក្រោមអធិបតីភាព នៃរដ្ឋ សមាជិក ដែល ទទួល បន្ទុក ជាប្រធាន អាស៊ាន នៅទីកន្លែង នៃកិច្ចប្រជុំនេះ ដែល កំណត់ តាមការ ឯកភាព ពីរដ្ឋសមាជិក អាស៊ាន ទាំងអស់៕

ដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច

តើ អាស៊ាន ដោះស្រាយលើប្រភេទបញ្ហាអ្វីខ្លះ?

វិធានការដែលពាក់ព័ន្ធនឹងពន្ធគយ និងមិនមែនពន្ធគយដែលប៉ះពាល់ដល់ទំនិញ

បញ្ហានានានៅក្នុងផ្នែកសេវាកម្មឆ្លងកាត់ព្រំដែន និង

វិធានការដែលកំហិតដល់ការវិនិយោគលើវិស័យផ្សេងៗនៃសមាហរណកម្មអាស៊ាន។

អាស៊ាន មិនដោះស្រាយលើបញ្ហាទាំងនេះឡើយ៖

វិវាទរវាងនិយោជិត និងនិយោជក ឬបណ្ដឹងអំពីការរើសអើង។

បញ្ហាផ្សេងដែលកំពុង ឬត្រូវបានដោះស្រាយតាមផ្លូវច្បាប់/មជ្ឈត្តកម្មនៅក្នុងដែនយុត្តាធិការជាតិ។

បណ្ដឹងប្រឆាំងនឹងរូបវ័ន្តបុគ្គល ឬនីតិបុគ្គល (ក្រុមហ៊ុន)។

បញ្ហាផ្សេងៗដែលមិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម សេវាកម្ម ឬការវិនិយោគក្នុងតំបន់អាស៊ាន។

សិទ្ធិទិដ្ឋាការ និងការរស់នៅ និងចរាចរណ៍មូលធន ឬការទូទាត់ឆ្លងកាត់ព្រំដែន។

បញ្ជីខាងលើគ្រាន់តែជាការបង្ហាញ និងមានលក្ខណៈមិនពេញលេញ។ ក្នុងករណីមានចម្ងល់ណាមួយ នៅមុន​ដាក់ពាក្យបណ្ដឹង សូមពិនិត្យមើលថាតើសាទុក្ខរបស់ស្ថិតនៅក្នុងវិសាលភាពអាស៊ាន  ដែរឬទេ ដោយទាក់ទង​ រដ្ឋបាលកណ្ដាលរបស់ អាស៊ាន។

នៅ ដើម ខែកញ្ញានេះ មេដឹកនាំ មក ពី ១០ ប្រទេស នឹង ជួប ប្រជុំ នៅ ប្រទេស ឥណ្ឌូណេស៊ី សម្រាប់ កិច្ចប្រជុំ កំពូល លើក ទី៤៣ នៃ សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ ឬ អាស៊ាន។ បង្កើត ឡើង ក្នុង ឆ្នាំ១៩៦៧ អាស៊ាន ជា ភាពជាដៃគូ សេដ្ឋកិច្ច និង សន្តិសុខ នៃ បណ្តា ប្រជាជាតិ អាស៊ី អាគ្នេយ៍។ មេដឹកនាំ អាស៊ាន ជួបប្រជុំ ២ ដង ក្នុង មួយ ឆ្នាំ ដើម្បី ពិភាក្សា លើ ប្រធានបទ គ្រប់ យ៉ាង រាប់ ចាប់ ពី ពាណិជ្ជកម្ម ពហុភាគី រហូត ដល់ បញ្ហា សិទ្ធិ មនុស្ស នៅ ក្នុង ប្លុក នេះ។

បន្ទាប់ពីធ្វើការរយៈពេល ៤ ថ្ងៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំពាក់ព័ន្ធបានទទួលជោគជ័យ  ជាមួយនឹងលទ្ធផលជាក់ស្តែងជាច្រើន និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនូវការរួមចំណែកយ៉ាងសកម្ម និងតួនាទីដឹកនាំរបស់ប្រទេសប្រធានអាស៊ាន  រួមចំណែកលើកកម្ពស់កិត្យានុភាពនៃសហគមន៍អាស៊ាន "តភ្ជាប់ និងភាពធន់" ឆ្ពោះទៅរកដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន ជាមួយនឹងចក្ខុវិស័យថ្មី ផ្នត់គំនិតថ្មី កម្លាំងចលករថ្មី និងកិត្យានុភាពថ្មី។

សមាជិក្រុម ៖ ១. ដុន សាវ៉ុន ២.បាន់ ប៊ុនណា ៣.ប្រាជ្ញ សុជា ៤.វ៉ន មករា ៥. ដន រីណង ៦.វិន ពិសី
ប្រធានបទ ៖ យន្តការដោះស្រាយវិវាទរបស់អាស៊ាន

1- ដោយយោងតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អាស៊ាន ចំពោះបញ្ហាវិវាទ ដែលកើតមានឡើង រដ្ឋជាសមាជិកត្រូវខិតខំប្រឹងប្រែងដោះស្រាយដោយសន្តិវិធីឲ្យទាន់ពេល វេលា តាមរយៈកិច្ចសន្ទនា ការប្រឹក្សាយោបល់ និងការចរចារ។ លើសពីនេះទៅទៀត អាស៊ាន ត្រូវបង្កើតយន្តការដោះស្រាយវិវាទលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តការរបស់ខ្លួន ។

យោងតាមមាត្រា ២២ នៃធម្មនុញ្ញអាស៊ាន លើកឡើងថា​ ៖

រដ្ឋសមាជិកអាស៊ានត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយ ដោយសន្តិវិធីឱ្យទាន់ពេល វេលា តាមរយៈកិច្ចសន្ទនា ការប្រឹក្សាយោបល់ និងការចរចា ។

អាស៊ានត្រូវរក្សា និងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ របស់ខ្លួន ។

ឧទារហណ៍ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ៣៧  នៅក្នុងឆ្នាំ ២០២០ ថ្នាក់ ដឹកនាំអាស៊ានទាំងអស់បានប្រមូលមតិគ្នាជាឯកឆន្ទថា​ មូលដ្ឋានគតិយុត្ត តែមួយគត់និងឥតងាករេសម្រាប់ដំណោះស្រាយបញ្ហាសមុទ្រខាងកើតនោះគឺ UNCLOS ឆ្នាំ ១៩៨២ ។

2-  ការដោះស្រាយវិវាទតាមរយៈការផ្សះផ្សា ការសំរុះសំរួល ឬតាមរយៈអន្តរការី

រដ្ឋជាសមាជិកនៃភាគីវិវាទ អាចព្រមព្រៀងគ្នានៅពេលណាមួយក៏បាន ដើម្បីស្វែងរកម ធ្យោបាយដោះស្រាយវិវាទតាមរយៈអន្តរការី ការផ្សះផ្សា ឬការសំរុះសំរួលក្នុងពេលវេលាកំនត់ ជាក់លាក់ ដែលបានព្រមព្រៀងគ្នា។ មួយវិញទៀត ភាគីនៃវិវាទនេះ ស្នើសុំប្រធាន អាស៊ាន ឬ អគ្គលេខាធិការ អាស៊ាន ក្នុងតួនាទីជាមន្ត្រីផ្លូវការនូវអន្តរការី ការផ្សះផ្សា ឬការសំរុះសំរួល។

3-  ការដោះស្រាយវិវាទតាមរយៈលិខិតូបករណ៍

ចំពោះបញ្ហាវិវាទ ដែលពាក់ព័ន្ធទៅនិងការបកស្រាយ ឬការអនុវត្តតាមលិខិត អាស៊ាន ណា ត្រូវដោះស្រាយ ដោយសន្តិវិធី ដោយអនុលោមទៅតាមសន្ធិសញ្ញាស្តីពី មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅ អាស៊ីអាគ្នេយ៍ និងវិធាននៃនីតិវិធីរបស់ សន្ធិសញ្ញាទាំងនោះ។លិខិតូបករណ៍ពិសេសៗរបស់ អាស៊ាន ត្រូវដោះស្រាយ តាមរយៈយន្តការ និងនីតិវិធីដូចដែលមានចែងក្នុងលិខិតូបករណ៍ទាំងនោះ។

យោងតាមមាត្រា២៦ នៃធម្មនុញ្ញអាស៊ាន ៖ ក្នុងករណីដែលជម្លោះនៅតែពុំអាចដោះស្រាយបាន បន្ទាប់ពីបានអនុវត្តតាមបទប្បញ្ញតិ្ត ដែលមានចែងក្នុងប្បញ្ញត្តិខាងលើនៃជំពូលនេះ ជម្លោះនោះត្រូវ​ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីធ្វើសេចក្ដីសម្រេច ។

ឧទារណហ៍ ៖ រដ្ឋធិការក្រសួងការបទេសនិងសហប្រតិបត្តិការអន្តជាតិ និងជាអ្នកនាំពាក្យ កិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុននឹងចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ទោះបីកម្ពុជាមិនអាចដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាក្នុងរយៈពេលខ្លីបាន ក៏កម្ពុជានៅតែបន្ដប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរួមចំណែកជួយស្វែងរកសុខសន្តិភាព និងប្រក្រតីភាព ឡើងវិញជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

សរុបសេចក្ដីមក ការបង្កើតយន្តការដោះស្រាយវិវា គឺដើម្បីដោះស្រាយវិវាទតាមរយៈ មជ្ឈត្តវិនិច្ឆ័យ និងត្រូវបង្កើតឡើងតាមរយៈវិវាទដែលពាក់ព័ន្ធ ដល់ការបកស្រាយ ការអនុវត្តធម្មនុញ្ញខាងលើនេះ ឬលិខិតូបករណ៍ អាស៊ាន ផ្សេងទៀត ។

*ពន្យល់ន័យពាក្យ៖

-មជ្ឈត្តវិនិច្ឆ័យ គឺសេចក្ដីសម្រេចមិនលម្អៀងដែលចេញដោយមជ្ឈត្តករ ។

-លិខិតូបករណ៍ គឺវិធានឬឯកសារផ្លូវការជាលាយលក្ខណ៍អក្សរទាំងឡាយ ដែលជាឧបករណ៍សម្រាប់ធ្វើជាមូលដ្ឋានច្បាប់ធ្វើការអ្វីមួយ ទាំងការងារប្រទេសនីមួយៗទាំងការងារអន្តរជាតិ ។

ប្រធានបទ : កិច្ចប្រជុំកំពូលអាស៊ា+3

សមាជិកក្រុមរួមមាន

១. ស៊ីន ម៉េងហួយ   ២. ជុង ចាន់ធី    ៣ សេក ដាវី

៤.  ប៊ុន  ស៊ីណា

និយមន័យ

១. អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា ASEAN PLUS THREE និងមានអក្សរកាត់ថា " APT " ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1997 ។ អាស៊ិនមុខបីត្រូវបានចាត់ទុកជាវេទិការមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងប្រជាជាតិអាស៊ីបូព៌ាទាំងបី គឺ ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ។

២. ដំណើរការនៃការបង្កើតអាស៊ានបូកបី

មុននឹងមានការបង្កើតអាស៊ានបូកបីគឺ មានការស្នើឡើងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក Mahathi Mohamad ក្នុងឆ្នាំ 1990 ដែលបានធ្វើការស្នើឲ្យមានការបង្កើតវេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា ឬក្រុមសេដ្ឋកិច្ចអាស៊ីបូព៌ារវាងប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ ។ ក្នុងគោលបំណងទប់ស្កាត់និងឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលកំពុងកើនឡើងនៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីទាំងមូល ។

ទោះបីជាយ៉ាងណាក៏ដោយសំណើរនេះត្រូវបានបរាជ័យដោយសារតែមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកផង និងព្រមទាំងការបដិសេធមិនចូលរួមពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងផងដែរ ។ ក្រោយមកនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ 1997 - 1998 បានកើតឡើងហើយគួបផ្សំនឹងការអាក់អន់ចិត្តក្នុងតំបន់ចំពោះមួលនិធិរូបិយវត្ថុអន្តរជាតិ និងការដោះស្រាយវិបត្តិរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះក្រុមអាស៊ីបូព៌ាដែលវាហាក់បីដូចជាផ្ដល់ឱកាសថ្មីដល់គំនិតអាស៊ីបូព៌ារបស់លោក Mahathi ផុសឡើងម្ដងទៀត ។

៣. កិច្ចប្រជុំកំពូលអាស៊ានបូកបី

កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី 24 ដែលជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសអាស៊ាន និងមេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នារសៀលថ្ងៃទី 27 ខែតុលាឆ្នាំ 2021 តាមប្រព័ន្ធវីដេអូបានអនុម័តទៅលើឯកសារមួយគឺ សេចក្ដីប្រកាសរោមរបស់មេដឹកនាំអាស៊ានបូកបីស្ដីពីកិច្ចសហប្រតិបត្តិការលើសុខភាពផ្លូវចិត្តយុវជន និងកុមារ ហើយមេដឹកនាំអាស៊ានបូកបីក៏បានអនុម័តលើឯកសារមួយផងដែរគឺរបាយការណ៍វឌ្ឍនភាព លោកទី 4 ស្ដីពីការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ2018 - 2022 ។

កិច្ចសំខាន់ៗនៅក្នុងអាស៊ានបូក 3 គឺទាក់ទងទៅនឹងវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចសហប្រតិបត្តិការរួមមាន ការទទួលស្គាល់នូវសារៈសំខាន់នៃអាស៊ានបូកបីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានក្នងឆ្នាំ 2025 ។ ដែលវាជាផែនការមេស្ដីពីការតភ្ជាប់របស់អាស៊ាន 2025 ។

ការផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ានផែនការការងារទី 4 ឆ្នាំ 2021 ដល់ឆ្នាំ 2025 សមាហរណកម្មថ្នាក់តំបន់មានការស៊ីជម្រៅព្រមទាំងអនុវត្តការពិនិត្យមើលរបស់អាស៊ានលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ កិច្ចប្រជុំនេះក៏បានលើកឡើងនូវតម្រូវការក្នុងការជំរុញឲ្យមានបរិយាកាសសន្តិភាព ស្ថេរភាព និងវិបុលភាព សម្រាប់ទាំងអស់គ្នាដោយធានានូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការ ជាជាងប្រដៅទៅលើភាពជាសត្រូវ ហើយនៅក្នុងនោះក៏គេនិយាយអំពីការពង្រឹងនូវភាពទុកចិត្តគ្នា ក៏ដូចជាភាពជឿជាក់ព្រមទាំងតែអនុលោមទៅតាមច្បាប់អន្តរជាតិផងដែរ ។

ការបង្ហាញនូវការប្ដេជ្ញាចិត្តម្ដងទៀត ក្នុងការពង្រឹងនៅកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងអំពើភាវរកម្ម អំពើហិង្សាជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងដោះស្រាយបញ្ហាសន្តិសុខ មិនមែនប្រពៃណី ដូចជាការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ ការជួញដូរឈើប្រណិតៗ ឧក្រិដ្ឋកម្ម Online ការជួញដូរគ្រឿងញៀន ក៏ដូចជាការគ្រប់គ្រងព្រំដែនផងដែរ ។

ទន្ទឹមនឹងនោះកិច្ចប្រជុំក៏បានលើកឡើងអំពីតួនាទីរបស់កិច្ចសហប្រតិបត្តិការអាស៊ានបូកបី

ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ Covid 19 ក្នុងតំបន់ និងការបន្ស៊ាំផលប៉ះពាល់របស់ Covid 19 ទៅលើផ្នែកសង្គម និងសេដ្ឋកិច្ចផងដែរ ។

ប្រធានបទទី៦៖ កិច្ចព្រមព្រៀងឯកឆន្ទ៥ចំណុចទាក់ទងស្ថានភាពនៅភូមា

សមាជិកក្រុមទី៦៖

១.អ៊ាន សាវន,២.រិន សៅ,៣.ប៉ូយ សូសុគុណ,៤.ង៉ាន សាដន,៥.យ៉ិន ឆុង,៦.ឌិន សុធា ៧. ភឿង ចន្ធូ ,

I.	ព័ត៌មានសង្ខេបអំពីប្រទេសមីយ៉ាន់ម៉ា ឬភូមា

ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា (ភាសាភូមា៖ မြန်မာ), មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសមីយ៉ាន់ម៉ាមានព្រំប្រទល់ជាប់នឹងប្រទេសបង់ក្លាដែសនិងឥណ្ឌានៅទិសពាយព្យ ប្រទេសចិននៅទិសឥសាន្ត ប្រទេសឡាវនិងថៃនៅទិសខាងកើតនិងអាគ្នេយ៍ រីឯទិសខាងត្បូងនិងនិរតីវិញគឺជាប់នឹងសមុទ្រអង់ដាម៉ង់និងឈូងសមុទ្របេងហ្កាល់។ មីយ៉ាន់ម៉ាគឺជាប្រទេសធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោកនិងជាប្រទេសធំបំផុតទី ១០ នៅលើទ្វីបអាស៊ី។ គិតត្រឹមឆ្នាំ២០១៧ ប្រទេសនេះមានចំនួនប្រជាជនប្រមាណ ៥៤ លាននាក់។[៤] រដ្ឋធានីនៃមីយ៉ាន់ម៉ាគឺណៃពិដោ រីឯទីក្រុងធំបំផុតគឺយ៉ាំងហ្គូន (អាចប្រកបបានថា"រ៉ង់-ហ្គូន")។[២](WIKIPEDIA)

ចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសមក ប្រទេសមីយ៉ាន់ម៉ាបានប្រឈមជាមួយនឹងជម្លោះជនជាតិភាគតិចដែលបានរីករាលដាលពាសពេញផ្ទៃប្រទេសរហូតមកដល់បច្ចុប្បន្ន។ អង្គការសហប្រជាជាតិជាមួយនឹងអង្គការពិភពលោកជាច្រើនទៀតបានរាយការណ៍ពីបទរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាថាមានកម្រិតខ្ពស់ដោយសារតែជម្លោះផ្ទៃក្នុងកំពុងកើតមាន។[៨] នៅឆ្នាំ២០១១ របបយោធាត្រូវបានគេរំលាយចោលជាផ្លូវការបន្ទាប់ពីមានការប្រកាសលទ្ធផលនៃការបោះឆ្នោតសកលប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០១០ ហើយរដ្ឋាភិបាលស៊ីវិលក៏ត្រូវបានចាត់តាំង។ ទាំងនេះរួមជាមួយការដោះលែងលោកស្រីអង់សាន ស៊ូជីនិងអ្នកទោសនយោបាយមួយចំនួនទៀតបានធ្វើឱ្យសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាមានសភាពកាន់តែប្រសើរជាងមុនហើយទំនាក់ទំនងបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ចបានទទួលការអភិវឌ្ឍន៍និងរីកចម្រើនខ្ពស់។[៩] នៅក្នុងការបោះឆ្នោតឆ្នាំ២០១៥ គណបក្សលោកស្រីអង់សាន ស៊ូជីបានកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់។ ទោះជាយ៉ាងណា កម្លាំងយោធាភូមានូវតែមានឥទ្ធិពលនៅលើឆាកនយោបាយមីយ៉ាន់ម៉ាជានិច្ច។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បក្សកាន់អំណាចគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្លែងការថា លោកស្រីអង់សាន ស៊ូជីរួមជាមួយនឹងឥស្សរជនមួយចំនួនទៀតត្រូវបានកងកម្លាំងយោធាមីយ៉ាន់ម៉ាចាប់ខ្លួននៅអំឡុងពេលរដ្ឋប្រហារ។[១០] នៅថ្ងៃដដែរនេះ ពួកយោធាបានប្រកាសថាខ្លួននឹងឡើងកាន់កាប់ប្រទេសមីយ៉ាន់ម៉ាជំនួសរដ្ឋាភិបាលស៊ីវិលរយៈពេលពេញមួយឆ្នាំ។[១១] (WIKIPEDIA)

II.	ស្ថានភាពបច្ចុប្បន្នអំពីមីយ៉ាន់ម៉ាឬភូមាបច្ចុប្បន្ន

អស្ថិរភាពនៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយគ្មានពេលវេលាច្បាស់លាស់ ហើយភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីក៏បានមកដល់។ ស្របពេលជាមួយគ្នានេះ របបយោធាមីយ៉ាន់ម៉ាទើបតែបានដាក់ចេញនូវច្បាប់ស្ដីពីការបោះឆ្នោតថ្មីនៅក្នុងប្រទេសរបស់ខ្លួនមុនការបោះឆ្នោតដែលខ្លួនបានសន្យាបានមកដល់។(ASIAN VERSION INSTITUTE)

ស្ថានការណ៍ជាក់ស្ដែងនៅប្រទេសភូមា គឺពុំទាន់មានភាពល្អប្រសើរ ដូចរំពឹងទុកនៅឡើយទេ។ ជាពិសេសទាក់ទងទៅនឹងការអនុវត្តចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន។ នេះគឺជាបញ្ហា ដែលកំពុងតែជួបប្រទះនៅក្នុងក្របខ័ណ្ឌអាស៊ាន ថាតើយើងត្រូវជំរុញនូវការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ឱ្យមានប្រសិទ្ធភាពតាមរបៀបណា? ប្រសិនបើរដ្ឋាភិបាលរបបសឹកភូមា គាត់អត់មានឆន្ទៈនយោបាយពិតប្រាកដ អត់មានភាពស្មោះត្រង់ពិតប្រាកដក្នុងការអនុវត្ត។ ដូច្នេះក៏យើងពុំអាចជំរុញបញ្ហានេះទៅមុខជាវិជ្ជមានដែរ។ ហើយយើងត្រូវយល់ថាបញ្ហាភូមានេះជាបញ្ហាស្មុគស្មាញ ចាក់ស្រេះ ហើយជាបញ្ហាដែលកើតមានយូរមកហើយ តាំងតែពីភូមាបានទទួលឯករាជ្យពីចក្រភពអង់គ្លេស យើងឃើញថាមានជម្លោះរវាងជាតិសាសន៍ និងជនជាតិភាគតិចជាមួយរដ្ឋាភិបាលយូរយារណាស់មកហើយ។ ហើយនៅក្នុងនោះក៏មានជនជាតិភាគតិចប្រហែលជា២០ក្រុមមានប្រដាប់អាវុធ។ ស្ថានការណ៍កាន់តែស្មុគស្មាញបន្ថែមទៀត បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់របបដឹកនាំដោយគណៈបក្សNLD (National League for Democracy) ដែលមានអ្នកស្រីអង់សានស៊ូជីជាអ្នកដឹកនាំ។ ដូច្នេះស្ថានការណ៍នេះ បើយើងមើលទៅ គឺជាបញ្ហាយូរអង្វែង ស្មុគស្មាញ ហើយតួនាទីរបស់អាស៊ានហាក់ដូចជាមានកម្រិតនៅក្នុងការដាក់សម្ពាធ ឬក៏ជំរុញឱ្យរបបសឹកភូមាអនុវត្តគោលការណ៍៥ចំណុច។(AMS)

III.	កិច្ចព្រមព្រៀងឯកឆ្ឆន្ទ ឬ គោលការណ៍ទាំង៥ចំណុច

កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច (Five-Point Consensus) គឺជាកិច្ចព្រមព្រៀងដែលបានឯកភាព ដោយមេដឹកនាំអាស៊ាន (ASEAN) នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ដើម្បីដោះស្រាយវិបត្តិនៅក្នុង ប្រទេសមីយ៉ាន់ម៉ា (ភូមា) បន្ទាប់ពីរដ្ឋប្រហាររបស់ កងយោធានៅខែ កុម្ភៈ ២០២១។ ចំណុច ៥ មាន ដូចតទៅ៖

១. បញ្ឈប់ហិង្សាទាំងអស់ភ្លាមៗ - គ្រប់ភាគីត្រូវឈប់ ធ្វើអំពើហិង្សា និងប្រើប្រាស់ឧបករណ៍សន្តិវិធី ដើម្បី ដោះស្រាយវិបត្តិ។

២. បើកការសន្ទនារវាងភាគីទាំងអស់ មានការចរចា ប្រកបដោយសន្តិវិធីរវាងភាគីទាំងអស់ដែលពាក់ព័ន្ធ។

៣. អាស៊ាននឹងធ្វើជំនួយមនុស្សធម៌ - សម្ព័ន្ធមិត្ត អាស៊ាននឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន មីយ៉ាន់ម៉ា។

៤. តំណាងពិសេសរបស់អាស៊ាននឹងអនុវត្តជំនួយ នយោបាយ – អាស៊ាននឹងតែងតាំងតំណាងពិសេស ដើម្បីធ្វើជាអ្នកតភ្ជាប់ក្នុងការចរចា។

៥. អនុញ្ញាតឲ្យតំណាងអាស៊ានចូលទៅក្នុងប្រទេស -អាស៊ាននឹងអនុញ្ញាតឲ្យតំណាងពិសេសចូលទៅ មីយ៉ាន់ម៉ាដើម្បីជួយដំណោះស្រាយវិបត្តិ។(សេចក្តីថ្លែងការណ៍ឯ.គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តការណ៍អន្តរជាតិ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន)

ប៉ុន្តែ កិច្ចព្រមព្រៀងនេះមិនទាន់មានការអនុវត្តយ៉ាង ពេញលេញទេ ដោយសារកងយោធាមីយ៉ាន់ម៉ា មិនបានប្រកាន់ខ្ជាប់តាមបំណងរបស់អាស៊ាន។ អាស៊ាននៅតែខិតខំជំរុញមេដឹកនាំនូវរបបយោធាមួយនេះអនុវត្តនូវគោលការទាំង៥ចំណុចដើម្បីធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាឬភូមាមានស្ថានភាពល្អប្រសើរឡើងវិញ។