Group 3 by ឡេង ច័ន្ទនី ( LENG CHANNY )

យឹម ម៉ាឡែន
សៀវភៅនេះនិយាយអំពី៖
១. ដំណើរការនៃការគ្រប់គ្រង ចាត់ចែងកិច្ចការនានា របស់រដ្ឋាភិបាល
២. ដំណើការនៃកាវិវត្តន៍ការគ្រប់គ្រងពី
មួយអាណ្តិត ទៅមួយអាណ្គិតរបស់រដ្ឋ
៣.​ ការិគ្រប់គ្ររដ្ឋបាលតាមរយះប្រព័ន្ធមជ្ឈការ និង វិមជ្ឈការ​
៤. ការរៀបចំរដ្ឋបាលទូទៅរបស់រដ្ឋត្រូវកំណត់ជាពីរថ្នាក់ គឺរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតឱ្យមានគ្រឹះស្ថានសាធារណៈ។

ផូ រដ្ឋា ចំណងជើងសៀវភៅ ប្រព័ន្ធរដ្ឋបាលកម្ពុជា និពន្ធដោយសាស្រ្តាចារ្យ ងឺយ ធឿន គំនិតគោលទី១គឺចង់អោយយល់ពីគោលការណ៍នីត្យានុកូលនៃបែបរដ្ឋបាលកាន់តែស៊ីជម្រៅ និងឋានានុក្រមនៃលិខិតបទដ្ឋានគតិយុត្ត។                                         ទី២គឺចង់អោយយល់ពីរបៀបរូបមន្តនៃការគ្រប់គ្រងរដ្ឋបាល ពីមុនការគ្រប់គ្រងមានគម្លាតឆ្ងាយរវាងអ្នកដឹកនាំ និងអ្នកត្រូវបានគេដឹកនាំ តែឥលូវធ្វើអោយបានខិតជិតគ្នា រវាងអ្នកបម្រើសេវាសាធារណះ និងអ្នកត្រូវការសេវាសាធារណះ ហើយនៅចុងបញ្ចប់ជំរុញអោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ រួមគិត រួមធ្វើ ដើម្បីជាតិរីកចម្រើនទងអស់គ្នា។                                                    ទី៣គឺចង់អោយយល់ដឹងពីរបៀបនៃការរៀបចំរដ្ឋបាលទូទៅ និងសិទ្ធិនិងភារកិច្ចរបស់អាជ្ញាធររដ្ឋបាល។ ទី៤ គឺចង់អោយយល់ពីការគ្រប់គ្រងគ្រឹះស្ថានសាធារណះកាន់តែច្បាស់។

យឿត ភន
ចំណុចគោលនៃសៀវភៅប្រព័ន្ធរដ្ឋបាលកម្ពុជាៈ

ឡេង ច័ន្ទនី
ចំនួន ៣ ចំណុច
១.លំនាំនៃប្រព័ន្ធរដ្ឋបាល
២.រូបមន្តនៃការគ្រប់គ្រង
៣.គ្រឹះស្ថានសាធារណៈ។

ផែន អាយនាវ

តារា ម៉ាលីំណា
សៀវភៅនេះនិយាយអំពី
មេរៀនទី១

គោលការណ៍នីត្យានុកូលនៃរបបរដ្ឋបាល

គោលការន៍នីត្យានុកូលភាព ជាគោលការណ៍មួយដែលតាមរយៈនេះ អាជ្ញាធររដ្ឋបាលត្រូវតែគោរពវិធានច្បាប់

១. ឋានានុក្រមនៃធម្មនិយាមគតិយុត្ត

·         គោលការណ័ធម្មនិយាមគតិយុត្តត្រូវបានរៀបចំឡើងដោយអាជ្ញាធររដ្ឋ ដើម្បីកំណត់ពីលំដាប់បទដ្ឋានពីលើចុះក្រោម

·         វិធានច្បាប់មានឋានានុក្រមដែលអាចកត់សម្គាល់បានថា មានខ្នាតគតិយុត្តទូទៅ និងខ្នាតគតិយុត្តពិសេស។ ខ្នាតគតិយុត្តទូទៅសំដៅដល់វិធានទាំងឡាយដែលមានលក្ខណៈទូទៅនិងមិនចំពោះ។ ចំណែកខ្នាតគតិយុត្តពិសេសវិញ សំដៅដលើវិធានទាំងឡាយណាដែលមានលក្ខណៈជាឯកត្តភូត

·         បទដ្ឋានគតិយុត្តជាវិធានទាំងឡាយ ដែលត្រូវបានបង្កើតឡើងដោយអាជ្ញាធររដ្ឋ ដើម្បីគ្រប់គ្រងទំនាក់ទំនងផ្សេងៗរវាងបុគ្គលនៅក្នុងរដ្ឋ និងមានវិសាលភាពអនុវត្តលើដែនដីទាំងមូល។ បទដ្ឋានគតិយុត្តមានលក្ខណៈបីយ៉ាងដូចជា៖ លក្ខណៈទូទៅ លក្ខណៈក្រៅបុគ្គល និងលក្ខណៈបង្ខំ។ បទដ្ឋានគតិយុត្តត្រូវគោរពឋានានុក្រម ទៅតាមតម្លៃគតិយុត្តខ្ពស់បំផុតចុះមកនៅក្នុងរដ្ឋមួយ  ហើយបើមានបទដ្ឋានគតិយុត្តផ្សេងដែលមានតម្លៃទាបជាង ដោយមិនគោរពតាមរដ្ឋធម្មនុញ្ញនោះ បទដ្ឋានដែលមានតម្លៃទាបជាងនេះនឹងអធម្មនុញ្ញភាព

២. វិធានអនុវត្តចំពោះរាជការ

·         មន្រ្តីរាជការត្រូវអនុវត្តសកម្មភាពរបស់ខ្លួនដោយគិតពីផលប្រយោជន៍ទូទៅជាចម្បង

·         រាជការប្រតិបត្តិការងាររបស់ខ្លួន ត្រូវស្ថិតនៅក្រោមវិធានដូចជា៖ ត្រូវមានច្បា់សំអាង ត្រូវយកវិធានទូទៅមានតម្លៃខ្ពស់ជាងវិធានពិសេស មិនត្រូវបំពានវិធានដែលខ្លួនបានចេញ ត្រូវគោរពបែបបទ និងសមត្ថកិច្ច មិនត្រូវខុសខ្លឹមសារថ្នាក់លើ

៣. អំណាចឆន្ទានុសិទ្ធិ

·         អំណាចឆន្ទានូសិទ្ធិ ជាអំណាចមួយដែលអនុញ្ញាតឱ្យរាជការប្រើប្រាស់ដោយសេរី ដោយអាជ្ញាធររដ្ឋបាលអាចធ្វើការសម្រេចបានតាមឆន្ទៈរបស់ខ្លួន តែមិនអាចប្រើដោយរំលោភបំពានវិធានច្បាប់ឡើយ។ អំណាចឆន្ទានុសិទ្ធិរបស់រាជការ ជាអំណាចមួយដ៏សំខាន់របស់រាជការសម្រាប់ការងារប្រចាំថ្ងៃ និងជាចំណុចស្នូលនៃនីតិរដ្ឋបាលទូទៅ ដែលគួរប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចបង្កឡើងដលើប្រជាជន

·         ការចេញសេចក្តីសម្រេចរបស់អាជ្ញាធររដ្ឋបាល ដែលជាអំណាចឆន្ទានុសិទ្ធនេះ តុលាការគ្មានសិទ្ធិសួរថា ហេតុអ្វីបានជាអាជ្ញាធររដ្ឋបាលចេញសេចក្តីសម្រេចដូចនេះ? ហេតុនេះបានជាគេនិយាយថា ការចេញសេចក្តីសម្រេចរបស់អាជ្ញាធររដ្ឋបាលមិនចាំបាច់មានការយល់ព្រមពីតុលាការទេ

៤. សមត្ថកិច្ចជាប់ចំណង

សមត្ថកិច្ចជាប់ចំណងមានពីរគឺ

១. សមត្តកិច្ចជាប់ចំណងតឹង៖ នៅពេលណាដែលអាជ្ញាធរគ្មានជម្រើសអ្វីក្រៅតែពីអនុវត្តជាស្វ័យ​ប្រវត្តិតាមវិធានច្បាប់កំណត់ប៉ុណ្ណោះ

២. សមត្តកិច្ចជាប់ចំណងតឹង៖ នៅពេលណាដែលអាជ្ញាធរមានលទ្ធភាពជ្រើសរើសមធ្យោបាយដែលត្រូវប្រើ ឬត្រូវអន្តរាគមន៍ ឬដែលត្រូវសម្រេច

មេរៀនទី២ រូបមន្តនៃការគ្រប់គ្រងរដ្ឋបាល

រូបមន្តនៃការគ្រប់គ្រងរដ្ឋបាលជាទូទៅមានដូចជា មជ្ឍការ វិសហមជ្ឍការ វិមជ្ឍការ និងសហត្ថិភាពរវាង            វិមជ្ឍការ និងវិសហមជ្ឍការ។

១. ការគ្រប់គ្រងរដ្ឋបាលតាមបែបមជ្ឍការ

ការគ្រប់គ្រងរដ្ឋបាលតាមបែបមជ្ឍការគឺរដ្ឋបាលកណ្តាលដឹកនាំរដ្ឋបាលដោយផ្ទាល់។ ប្រព័ន្ធគ្រប់គ្រងបែបនេះធ្វើអោយរដ្ឋបាលថ្នាក់កណ្តាលមានភាពរឹងមាំ ការតែងតាំងមន្រ្តីទៅបម្រើការងារថ្នាក់មូលដ្ឋានសុទ្ធតែជាមនុស្សមានសមត្ថភាព និងមានឯកភាពជាតិ ប៉ុន្តែវាអាចបង្កនូវភាពយឺតយ៉ាវក្នុងការសម្រេច និងការសម្រេចមិនយល់សភាពការណ៍ និងខ្វះលទ្ធិប្រជាធិបតេយ្យជាដើម។

២. ការគ្រប់គ្រងរដ្ឋបាលតាមបែបវិសហមជ្ឍការ

វិសហមជ្ឍការ គឺជាបច្ចេកទេសរដ្ឋបាលមួយប្រភេទដែលអាជ្ញាធររដ្ឋបាលកណ្តាលរំលែកកិច្ចការមួយចំនួនទៅឱ្យរដ្ឋបាលមូលដ្ឋានធ្វើការសម្រេចចិត្តដោយខ្លួនឯងតាមរយៈការធ្វើប្រតិភូកម្មអំណាចប៉ុន្តែមិនមែនមានន័យថាប្រគល់សិទ្ធឱ្យសម្រេចដោយស្វ័យភាពក្នុងនាមជានីតិបុគ្គលទេ។ ការប្រគល់សិទ្ធិអំណាចឱ្យសម្រេចក្នុងនាមជារដ្ឋដែលមានលក្ខខណ្ឌយ៉ាងច្បាស់លាស់ដោយធ្វើជាលាយលក្ខណ៍អក្សរពីការកំណត់ព្រំដែននៃសិទ្ធិនិងស្ថិតក្រោមការត្រួតពិនិត្យតាមឋានានុក្រមយ៉ាងហ្មត់ចត់។

ប្រតិភូកម្មបែងចែកជាពីរ គឺប្រតិភូកម្មអំណាច និងប្រតិភូកម្មហត្ថលេខា។ ប្រតិភូកម្មអំណាច គឺការំលែងអំណាចមួយផ្នែកទៅឱ្យអាជ្ញាធររដ្ឋបាលសម្រេច និងទទួលខុសត្រូវលើកិច្ចការនានា។ ចំណែកប្រតិភូកម្មហត្ថលេខា គឺជាវិធីសាស្រ្តមួយដែលអាជ្ញាធររដ្ឋបាលនីមួយៗបានប្រគល់ទៅឱ្យសហការីណាម្នាក់របស់ខ្លួននូវការចុះហត្ថលេខាជួសលើសេចក្តីសម្រេចខ្លះៗចំពោះកិច្ចការនានា។

៣. ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឍការ

ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឍការគឺអាជ្ញាធររដ្ឋបាលកណ្តាលទទួលស្គាល់នូវសិទ្ធិអំណាចក្នុងការសម្រេចរបស់អាជ្ញាធរមូលដ្ឋានដោយផ្ទេរអំណាច និងផ្ទេរការទទួលខុសត្រូវចំពោះកិច្ចការមួយចំនួនទៅឱ្យអាជ្ញាធរមូលដ្ឋានធ្វើការចាត់ចែងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ក្នុងមូលដ្ឋានរបស់ខ្លួន។ ប្រព័ន្ធនេះ អាជ្ញាធរមូលដ្ឋានកើតឡើងពីការបោះឆ្នោត និងមានគោលបំណងលើកកម្ពស់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ អភិបាលកិច្ចល្អ លើកកម្ពស់ជីវភាពរស់នៅ។

៤. ការគ្រប់គ្រងរដ្ឋបាលតាមបែបសហត្ថិភាពរវាងវិមជ្ឍការ និងវិសហមជ្ឍការ

ដើម្បីបំពេញនូវចន្លោះខ្វះខាតក្នុងការគ្រប់គ្រងរដ្ឋបាល គេបានបង្កើតប្រព័ន្ធមួយទៀតគឺការគ្រប់គ្រងរដ្ឋបាល តាមបែបសហត្ថិភាពរវាងវិមជ្ឍការ និងវិសហមជ្ឍការ ដែលអាចធ្វើអោយអំណាចរាស្រ្ត និងអំណាចរដ្ឋនៅជាមួយគ្នាដើម្បីជួយគ្នាទៅវិញទៅមកដោយរដ្ឋអាចជួយឃុំសង្កាត់ក្នុងរឿងបច្ចេកទេសលើគ្រប់វិស័យ ហើយទន្ទឹមគ្នាក៏អាចលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យផងដែរ។

មេរៀនទី៣ ការរៀបចំរដ្ឋបាលទូទៅ

ប្រព័ន្ធរដ្ឋបាលទូទៅ ត្រូវបានកំណត់ជា២ថ្នាក់រួមមាន៖ រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋ    បាលថ្នាក់ជាតិ ឬរដ្ឋបាលកណ្តាលគឺជាការប្រមូលផ្តុំនូវអាជ្ញាធរចូលគ្នាបានជាអំណាចនីតិប្រតិបត្តិ ដើម្បីធានាលើការគ្រប់គ្រង និងដឹកនាំប្រទេសនិងត្រូវបានកំណត់ឱ្យមានស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

១. ព្រះមហាក្សត្រ

រដ្ឋធម្មនុញ្ញបានចែងថាព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាច។ ទោះយ៉ាងណាព្រះមហាក្សត្រមានអំណាចរដ្ឋបាលមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មានដូចជាការតែងតាំងនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីទាំងមូល តែងតាំង និងបញ្ចប់មុខតំណែង មន្រ្តីជាន់ខ្ពស់ស៊ីវិល នគរបាល និងយោធា ចាប់ពីអគ្គនាយកឬថ្នាក់ប្រហាក់ប្រហែលឡើងទៅតាមសំណើរបស់នាយករដ្ឋមន្រ្តី។

ទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ។ ព្រះអង្គឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់។

២. រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាអង្គនីតិប្រតិបត្តិមានសមត្ថកិច្ចកំណត់និងអនុវត្តនយោបាយរបស់រដ្ឋ និងស្របតាមកម្មវិធីនយោបាយរបស់ខ្លួន។ រាជរដ្ឋាភិបាលមានគណៈរដ្ឋមន្រ្តីដឹកនាំដោយ នាយករដ្ឋមន្រ្តី១រូប អមដោយឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាសមាជិក។

ទីស្តីការគណៈរដ្ឋមន្រ្តីត្រូវបានបង្កើតឡើងដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តីក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី។ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីមានតួនាទីគ្រប់គ្រង និងចាត់ចែងការងារទីស្តីការគណៈរដ្ឋមន្រ្តី។

ក្រសួងត្រូវបានបង្កើតឡើងដោយច្បាប់។ ចំណែករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវបានកំណត់ឱ្យស្ថិតនៅក្រោមចំណុះទីស្តីការគណៈរដ្ឋមន្ត្រីក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលកម្ពុជាមានក្រសួងចំនួន២៧ និងរដ្ឋលេខាធិការចំនួន០១។

៣. រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋបាលថ្នាក់ក្រោមជាតិ ឬរដ្ឋបាលមូលដ្ឋាន រួមមាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

រាជធានី ខេត្ត គឺជាថ្នាក់រដ្ឋបាលដែនដីមួយខ្ពស់បំផុតដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី។ ក្រុង ស្រុក ខណ្ឌ ជាថ្នាក់រដ្ឋបាលដែនដីបន្ទាប់ពីរាជធានី ខេត្តដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបានដឹកនាំដោយ ក្រុមប្រឹក្សា និង     គណៈអភិបាល។

ឃុំ និងសង្កាត់ ជាថ្នាក់រដ្ឋបាលដែនដីទាបជាងគេ។ ការគ្រប់គ្រងឃុំ សង្កាត់ទាំងអស់តាមរយៈគោលនយោបាយវិមជ្ឍការ ព្រោះក្រុមប្រឹក្សាឃុំ សង្កាត់គឺជាអង្គការមួយដែលត្រូវបានបង្កើតឡើងដោយការបោះឆ្នោតដែលមានអាណត្តិ៥ឆ្នាំ។ មេឃុំ និងចៅសង្កាត់ជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់។

មេរៀនទី៤ គ្រឹះស្ថានសាធារណៈ

គ្រឹះស្ថានសាធារណៈ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលទទួលបន្ទុកអនុវត្តសកម្មភាពណាមួយដើម្បីបម្រើប្រយោជន៍ទូទៅ។ លក្ខណៈវិនិច្ឆ័យ របស់គ្រឹះស្ថានសាធារណៈរួមមាននីតិបុគ្គលនៃនីតិសាធារណៈ មានបេតិកភណ្ឌ និងស្វ័យភាព មានឯកទេសកម្ម និងត្រូវស្ថិតក្រោមអាណាព្យាបាលរដ្ឋ។

គ្រឹះស្ថានសាធារណៈអាចត្រូវបានបង្កើតឡើងដោយផ្អែកលើឧបនិស្ស័យនៃសេវាសាធារណៈតាមទម្រង់ពីរប្រភេទដូចជា៖ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងគ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច។

គ្រឹះស្ថានសាធារណៈរដ្ឋបាល គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលទទួលបន្ទុកចម្បងនូវបេសកកម្មផ្នែកសេវាសាធារណៈជាអាទិ៍៖ សេវាមានលក្ខណៈរដ្ឋបាល សង្គមកិច្ច សុខាភិបាល វប្បធម៍ អប់រំ វិទ្យាសាស្រ្ត​ ឬបច្ចេកទេស។

គ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ចគឺជានីតិបុគ្គលនៃនីតិសាធារណៈដែលទទួលបន្ទុកសេវាសាធារណៈមានលក្ខណៈឧស្សាហកម្ម និងពាណិជ្ជកម្មសម្រាប់បំពេញតម្រូវការទីផ្សារ។