និទានកថាប្រជាប្រិយ by TON TI

រឿង តាដក់ជាន់កូនក្រួច
សង្ខេបរឿង
រឿងតាដក់ជាន់កូនក្រួច
ក្នុងកាលកន្លងមួយមានសត្វតាដក់ដ៍ចាស់ជរាមួយក្បាលបានដើររកចំណីអាហារគ្រប់ទិសទី។ដោយចាស់ជរាមើលមិនសូឃើញតាដក់ក៏បានជាន់កូនក្រួចស្លាប់ភ្លាមៗ។ ដោយក្រួចមានរូបរាង្គតូចនិងចរិកស្លូតបូតមិនអាចតតាំងជាមួយតាដក់ក៏បានទៅរកជំនួយដើម្បីស្វែងរកយុត្តិធម៌។ លុះដើរៗក៏ជួបគីង្គក់ហើយក៏ប្រាប់គីង្គក់តាមដំណើរឿង។គីង្គក់ក៏សុខចិត្តជួយហើយក៏បានហៅតាដក់មកសួរហេតុអ្វីបានជាជាន់កូនក្រូចស្លាប់ តាដក់ឆ្លើយថាខ្ញុំឃើញក្រសាហូតដាវខ្វាក់ៗស្មានមានរឿងអ្វីទើបខ្ញុំភ័យ។ គីង្គក់ក៏បានហៅសត្វក្រសាមកសួរទៀត ក្រសារក៏បានឆ្លើយថាបានជាខ្ញុំហូតដាវព្រោះខ្ញុំឃើញក្អែកបានលើកទ័ពមកយ៉ាងសម្បើមទើបខ្ញុំភ័យ។គីង្គក់ក៏បានហៅក្អែកមកសួរទៀតហើយក្អែកក៏បានឆ្លើយថាបានជាខ្ញុំលើកទ័ពយ៉ាងសម្បើមព្រោះត្លុមបានវាយស្គរទើបខ្ញុំភ័យ។គីង្គក់ក៏ហៅត្លុមមកសួរទៀតហើយត្លុមក៏បានឆ្លើយថាបានជាខ្ញុំវាយព្រោះបានឃើញទង់លយសំពៅស្មានកើតហេតុអ្វីទើបខ្ញុំវាយស្គរ។គីង្គក់ក៏ហៅទុងមកសួរបន្តរទៀត ទុកក៏ឆ្លើយថាដើមឡើយខ្ញុំរកសុីនៅលើគោកទេប៉ុន្ដែពេលខ្ញុំលយសំពៅនោះព្រោះឃើញតាដក់ស្ពាយថង់យាមស្មានមានអាសន្នកើតឡើង។សត្វទាំងនោះក៏ស្រែកអូ៎ទោសនេះមកពីតាដក់ខ្លួនឯងទេតើហើយសត្វទាំងនោះក៏បានខោកក្បាលតាដក់អោយរាងចាល។ស្របតាមការបកស្រាយរឿងខាងលើនេះយើងសង្កេតឃើញថា
- ប្រភពរឿង : នៅក្នុងប្រទេសកម្ពុជា
- ប្រភេទរឿង : និទានកថាសត្វ
- កាលអាកាស : ទីកន្លែងមិនច្បាស់លាស់
- ឈ្នោះអ្នកនិពន្ធរឿង : មិនស្គាល់ឈ្មោះ មិនច្បាស់លាស់ ការនិយាយតរៗគ្នា
- មុខងារតួរអង្គមាន
+ ក្រួច ជាសត្វរូបរាង្គតូច ស្លូតបូត
+ តាដក់ ជាសត្វចាស់ជរាហ៍តែគ្មានទំនួលខុសត្រូវចំពោះកំហុសរបស់ខ្លួន
+ គីង្គក់ ជាសត្វដែលសួរសំនួរដើម្បីស្វែងរកយុត្តិធម៌អោយក្រួច
+ ក្រសា ក្អែក ត្លុម ទង់ ជាសត្វដែលឆាប់ភ័យខ្លាចនឹងចេះតែរត់គេចពីបញ្ហាទាំងមិនដឹងថាមានប្រភពច្បាស់លាស់មកពីណា
ចំពោះអត្ថន័យនៃរឿងនេះបាននិយាយអំពីដំណើរការនៃការស្វែងរកយុត្តិធម៌អោយសត្វក្រួចដែលបានបាត់បង់កូនដោយមានសត្វគីង្គក់ជាអ្នកជួយស្វែងរកយុត្តិធម៌ដិយបានហៅសត្វនីមួយៗមកឆ្លើយពីមូលហេត្នៃដើមចមដែលនាំអោយមានបញ្ហាកើតឡើង។  រឿងនេះមានតម្លៃអប់រំអោយមនុស្សចេះ
- មានទំនួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ
- ចេះជួយគ្នាទៅវិញទៅមក
- ត្រូវចេះរកយុត្តិធម៌អោយអ្នកដទៃដែលគេមានរូបរាង្គទន់ខ្សោយជាងយើង
- មិនត្រូវផ្អើលឈូឆរតាមគេទាំងដែលយើងមិនបានដឹងពីប្រភពច្បាស់លាស់ព្រោះនាំអោយយើងមានមហន្តរាយដល់អ្នកដរទៃ។

https://youtu.be/zXLZcJLj6vQ

រឿង ជាងកាត់សក់ចំណាប់
សង្ខេបរឿង
រឿង ជាងកាត់សក់ចំណាប់
កាលពីព្រេងនាយមានស្ដេចមួយអង្គតែងតែដាក់ទណ្ឌកម្មវាយ។ ឬដាក់គុក ដល់ជាងកាត់សក់ណាដែលបានកាត់សក់ទ្រង់ ដោយចោទប្រកាន់ថាកាត់ឲ្យព្រះអង្គមិនសម។ ថ្ងៃមួយដល់វេនជាងកាត់សក់ក្មេងម្នាក់ ត្រូវទៅកាត់សក់ឲ្យស្តេច។ អាមាត្យបាននាំជាងនោះទៅព្រះដំណាក់ ជាងវ័យក្មេងក៏ចាប់ផ្តើមបំពេញការងាររបស់ខ្លួន។ ស្តេចបានងាកចុះងាកឡើងនិយាយជាមួយស្នំរកកាត់មិនកើត ធ្វើឱ្យជាងទ្រាំមិនបានក៏អុកព្រះកេសមួយកន្រ្តៃ។ ស្តេចសួរ ម៉េចបានជាងឯងវាយក្បាលអញ។
ជាងកាត់សក់ឆ្លើយដោយសុភាពថា ព្រះរាជទានទោស មានតែវិធីមួយនេះទេទើបកាត់សក់ទ្រង់សមក្រាបទូល។
- ប្រភព : កើតឡើងនៅក្នងប្រទេសកម្ពុជា។
- ប្រភេទ : គឺប្រភេទព្រេងកថា ជានិទានកថាចំណើច។
- អ្នកនិពន្ធ : មិនស្គាល់ឈ្មោះ មិនច្បាស់លាស់ ការនិយាយតគ្នាពីមាត់មួយទៅមាត់មួយ។
- កាលអាកាល : ដំណើររឿងកើតឡើងនៅក្នុងវាំងស្តេច។
+ តួអង្គ និងមុខងារ
- ស្តេច : អ្នកគ្រប់គ្រងដែនដី អ្នកគ្រប់គ្រងប្រទេស
- ជាងកាត់សក់វ័យក្មេង : ជាងកាត់សក់ចំណាប់
- អាមាត្យ : អ្នកនាំជាងកាត់សក់ជួបស្តេច។
- ស្នំ : អ្នកបម្រើឆ្វេងស្ដាំ។
+ បើនិយាយពីផ្នែកអត្ថន័គឺ គឺដំណើររឿងនិយាយអំពីទំនាស់រវាងស្តេចនិងជាងកាត់សក់ ដោយស្តេចបានចោទប្រកាន់ជាងកាត់សក់ថាកាត់សក់ទ្រង់មិនសម។ ដោយមានតែជាងកាត់សក់វ័យក្មេងតែប៉ុណ្ណោះដែលក្លាហាន ហ៊ានយកកន្ត្រៃទៅអ្នកព្រះកេសស្តេច ដោយយកលេសថា មានតែធ្វើបែបនេះទើបកាត់សក់ទ្រង់សម។ ត្រង់នេះហើយទើបធ្វើឲ្យមានតម្លៃអប់រំ។
+ តម្លៃអប់រំនៅក្នុងរឿងគឺ៖
- មុខកាត់ក្ដីត្រូវរកហេតុផលឲ្យបានច្បាស់លាស់
- កុំអាងខ្លួនមានឋានៈខ្ពស់ចង់ធ្វើអ្វីតាមចិត្ត
- មិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍រួម
- ត្រូវមានភាពក្លាហាន
- ត្រូវហ៊ានទទួលខុសត្រូវនិង ដោះស្រាយបញ្ហាដែលនៅចំពោះមុខ
- ត្រូវមានចំណេះ និងប្រាជ្ញាក្នុងខ្លួន។
+ តាមការសិក្សារឿងខាងលើយើងអាចសន្និដ្ឋានបានថារឿងជាងកាត់សក់ចំណាប់គឺជាប្រភពរឿងដែលមានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយនិងមានតម្លៃសម្រាប់អ្នកសិក្សាស្វែងយល់ក្រោយៗទៀត។
https://youtu.be/tSP0N5-WNbk
>សង្ខេបដោយ
• ឆាង ធឿន
• គោ ស្រីផល

រឿង បុរសជីកក្ដាម
កាលដើមឡើយមានបុរសម្នាក់រស់នៅក្នុងភូមិមួយនៅពេលដែលឪពុកម្តាយស្លាប់ចោលទៅ ឪពុកបានមកពន្យល់សប្ដិថា ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឦសាន​ផ្ទះ​ ដើម្បីយក​ទៅ​លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ហើយទៅជីកកុំអោយខាន។
លុះព្រឹកឡើងបុរសជីកក្ដាមបានទៅជីកកន្លែងដែលឪពុកបានពន្យល់សប្ដិហើយបាន ជីកក្តាមយកទៅលក់ រៀងរាល់ថ្ងៃ។ ចំណែកឯនៅទីនោះមានមហាសេដ្ឋីមានកូនក្រមុំជាច្រើន ដោយមហាសេដ្ឋីបានរៀបំអោយកូនបងមានសា្វមី រីឯនាងពៅវិញក្បាលរឹងមិនព្រមយកអ្នកណាទាំងអស់។ ថ្ងៃមួយបុរសនោះយកក្តាមដូចរាល់ដង ស្រាប់តែនាងពៅបានឃើញ ហើយក៏មានចិត្តស្រឡាញ់បុរសនោះ ហើយបានប្រាប់បុរសនោះថាអោយគេយកក្តាមអោយខ្លួនកុំបីអាក់ខានឡើយ។ចំណែកបងស្រីៗប៉ុន្មាននាក់ បានឃើញនាងពៅជាប្អូន ធ្វើឫកពាកិរិយាស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតា នៅពេលនោះមហាសេដ្ឋីបានខឹងយ៉ាងខ្លាំងក៏បានហៅនាងពៅមក និងបានកាត់កាលចោលព្រមទាំងអោយនាងទៅរស់នៅជាមួយបុរសជីកក្ដាមនោះ។
នៅពេលនាង​ពៅ​ ចុះ​ចេញ​ពី​ផ្ទះ ដើម្បីសំដៅ​ទៅ​ផ្ទះ​បុរស​លក់​ក្ដាម នៅពេលទៅដល់នាងបាននិយាយ​ពី​រឿង​ដែល​បិតា​ខឹង​បណ្ដេញ​សព្វ​គ្រប់ប្រាប់ដល់បុរសនោះ។ បុរសនោះក៏បានយល់ព្រមធ្វើជាភរិយា ស្វាមីនិងគ្នា។លុះព្រម ព្រៀងគ្នាហើយបរុសនោះក៏បាននាំនាងពៅចាកចោលចេញពីស្រុកហើយសង់ផ្ទះមួយខ្នង ហើយប្រកបរបរជីកក្តាមនៅកន្លែងដដែលដើម្បីយកទៅលក់។ នៅពេលដែលគេយកក្តាមទៅលក់ ហើយពួកគេក៏មានជីវភាពធូរធារ នាងពៅក៏បានប្រាប់ប្តីខ្លួន អោយឈប់ជីកក្តាម តែប្តីនាងនៅតែជីកដដែល។ ថ្ងៃមួយពេលដែលប្តីទៅរកឧសក្នុងព្រៃនាងពៅក៏បានទៅកម្ទេចកន្លែងជីកក្តាមនោះ ពេលដែរបុរសនោះទៅជីកក្តាមបានឃើញកន្លែងខ្លួនជីក ខូចខាតហើយបានឃើញសម្បកក្តាមមួយ បុរសជាប្តីបានយកសម្បកក្តាមនោះមកផ្ទះ។ ពេលយប់នាងពៅបានធ្វើជ្រោះកាក់មាសចូលក្នុងសម្បកក្តាម តែនាងថាព្រឹកបានរើស លុះព្រឹកឡើងនាងទៅរកកាក់ក៏បានឃើញកាក់មាសនៅក្នុងស្នូកក្ដាមឡើងពេញ ពេលឃើញដូចនេះនាងក៏បានប្រាប់ប្តី។ ប្តីបានដឹងក៏បានយកកាក់មាសដាក់ក្នុងស្នូកក្តាមជារៀងរាល់ថ្ងៃ។
ក្រោយ​ពី​នោះ​មក​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតា​បិតា ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន​ឃើញ​ជេរប្រមាថ នាងពៅក៏ប្រាប់ទៅដល់បងៗ ថាបើសិនបងរាប់ប្រាក់ខ្លួនអស់ នោះខ្លួននិងអោយប្រាក់ទៅបងៗទាំងអស់។ បង​ៗ​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់ នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតា​បិតា។មហា​សេដ្ឋី​បាន​ដឹងរឿង ក៏​ចាត់​ក្រម​ការ​ឲ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឲ្យ​ជាក់​ច្បាស់ ។ ពេលក្រមការទៅដល់ក៏ឃើញដូចនាងនិយាយមែន ពេលនោះសេដ្ឋីត្រេកអរយ៉ាងខ្លាំងហើយក៏បានហៅនាងពៅ និងកូនប្រសារឲ្យមករស់នៅជាមួយវិញ។នាង​ពៅ​និង​ប្ដី​ក៏​នៅ​ផ្ទះ​ជា​មួយ​មាតា​បិតា​ដូច​ដើម​វិញ ។ ចំណែក​បង​ស្រី​ទាំង​ប៉ុន្មាន​ក៏​កោត​ខ្លាច​នាង​ពៅ និង​ប្អូន​ថ្លៃ​នោះ​ណាស់ ។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណភាព​ទៅ​វេលា​ណា ប្ដី​នោះ​និង​នាង​ពៅ​ភរិយា ក៏​បាន​ឡើង​ធ្វើ​ជា​សេដ្ឋី​ជំនួស​បិតា​ត​ទៅ ។
+ ប្រភព : ជារឿងព្រេងរបស់ខ្មែរ នៅប្រទេសកម្ពុជា
+ ប្រភេទ : ជានិទានកថាអស្ចារ្យ
+ អ្នកនិពន្ធ : មិនស្គាល់ឈ្មោះអ្នកនិពន្ធ
+ កាលអាកាស : មិនច្បាស់លាស់
+ តួអង្គ និងមុខងារ :
_ សេដ្ឋី ជា បិតានាងពៅ
_ បុរសជីកក្ដាម ជាប្តីនាងពៅ
_ នាងពៅ ជាកូនលោកសេដ្ឋី
បើតាមអត្ថន័យវិញ ក្នុងរឿងនេះបានបង្ហាញពីការតស៊ូរបស់បុរសជីកក្ដាម ដែលខិតខំធ្វើការទោះខ្លួនក្រលំបាក រហូតទទួលបានជោគជ័យ។ក្នុងរឿងនេះអប់រំអោយយើងមានការតស៊ូ ត្រូវមានការយោគយល់ និង ត្រូវមានកតញ្ញូចំពោះអ្នកមានគុណ។
https://youtu.be/_-98kuLW3go

រឿង ចៅចាក់ស្មុគ
សង្ខេបរឿង÷ បុរសចាក់ស្មុគ
កាលដើមឡើយ មានបុរសម្នាក់ជាអ្នកឡើងត្នោត បុរសមានជំនាញចាក់ស្មុគ ហើយគេបានគិតនៅលើចុងត្នោតតែម្នាក់ឯងថា បើអញចាក់ស្មុគមួយបាន១០រៀល បើចាក់បាន១០០ស្មុគលក់បាន១០០០រៀល បុរសនោះបានគិតទៀតថាចង់លោះមនុស្សមកធ្វើជាខ្ញុំបម្រើខ្លួន តែបើប្រើមិនដូចចិត្តអញៗនិងធាក់ហើយវាយវា មិនថាតែមាត់តែលើកជើងលើកដៃធ្វើកាយវិការនៅចុងត្នោត ស្រាប់តែធ្លាក់ពីលើចុងត្នោតមក តែសំណាងល្អបានដៃប្រវាចាប់ធាងត្នោតជាប់ តែកតោកៗនៅលើចុងត្នោត ចុះក៏មិនកើត រកលោតតែខ្ពស់ខ្លាចងាប់។ នៅពេលនោះក៏មានត្រមាក់ដំរីម្នាក់បរដំរីកាត់នោះ បុរសចាក់ស្មុគស្រែកប្រាប់ថា អ្នកអើយបើអាចជួយដាក់ខ្ញុំចុះពីចុងត្នោតបានខ្ញុំនិងធ្វើជាខ្ញុំបម្រើអ្នកអស់មួយជីវិត។
ត្រមាក់ដំរីលឺហើយសប្បាយចិត្តណាស់ក៌ព្រមជួយបុរសចាក់ស្មុគនោះ ដៃម្ខាងចាប់ជើងបុរសចាក់ស្មុកនោះ ជើងម្ខាងធាក់ខ្នងដំរី ដំរីស្មានតែម្ចាស់ខ្លួនអោយបរទៅមុខក៏ដើទៅមុខ ជាប់ពីរនោះលើចុងត្នោតទៅ។ នៅនោះដែលមានទំពែក៤នាក់ ដើររកខ្ញុំបម្រើមកបម្រើប្រពន្ធខ្លួន បុរសទាំងពីរឃើញទំពែកទាំង៤នោះ ក៏ស្រែកឡើងថាលោកអើយបើជួយខ្ញុំចុះពីរលើដើមត្នោតនេះបាន ខ្ញុំព្រមធ្វើជាខ្ញុំបម្រើរបស់នាក់ទាំង៤។ ទំពេកទាំង៤ លឺហើយសប្បាយចិត្តក៏យកក្រណាត់មកចងកជាបួនច្រុង ហើយស្រែកប្រាប់នាក់ពីរអោយទំលាក់ខ្លួនចុះមក ពេលធ្លាក់ចុះមកហើយស្រាប់តែទ្រនិងទម្ងន់នាក់ទាំងពីរមិនបានក៏ទង្គិចក្បាលគ្នាស្លាប់ទាំងបួននាក់នោះទៅ។ ពេលនោះដែលនាក់មានភាពភ័យខ្លាចក៏សម្រេចរត់ទៅអោយលោកយាយម្នាក់ជួយ នាក់ទាំងពីរបាននិយាយថា តើលោកយាយគិតដូចម្តេចអោយបានសុខ ខ្ញុំនិងនូវបម្រើយាយចាស់ទាល់តែអស់ជីវិត យាយលឺហើយមានចិត្តត្រេកអរក៏អោយនាក់ទាំងពីរយកខ្មោចទាំ៤ទៅដាក់ក្នុងផ្ទះហើយវិចខ្ចប់អោយស្រេច ទុកអោយយាយរៀបចំគម្រោងទៅបោកអ្នកភូមិ ដោយពេលនោះយាយបានស្រេកយំយ៉ាងខ្លាំង នៅពេលដែលនាក់ភូមិថ្លង់និងសំឡេងយាយយំខ្លាំងពេក ក៏មកសួរតើលោកយាយមានបញ្ហាអ្វីបានជាយំ ពេលសួររួចយាយកាន់ប្រកាច់ហើយបានប្រាប់ទៅអ្នកភូមិប្តីគាត់ស្លាប់ លឺនាក់ភូមិអាណិតយាយយ៉ាងខ្លាំងក៏ជួយយកសព្វប្តីគាត់ទៅដុត។ យាយបាននិយាយថា សូមនាក់ទាំងអស់គ្នាដុតខ្មោចប្តីគាត់អោយល្អព្រោះប្តីគាត់ស្រលាញ់គាត់ណាស់ ពេលយកដុតរួចលោកស្រែកប្រាប់ថាប្តីគាត់នៅមកផ្ទះទៀតហើយ រួចក៏យកទៅដុតមួយទៀត លុះដុតគម្រប់៤លើកហើយក៏ឃើញប្តីយាយដើរចេញពីរព្រៃប្រឡាក់សុទ្ធតែធ្យូង ក៏ដេញចាប់គាត់យកមកដុតមួយទៀត។ យាយចាស់ខូចចិត្តយ៉ាងខ្លាំងដោយបាត់បង់ប្ដីរបស់គាត់។

តាមរយៈរឿង ចៅចាក់ស្មុគ បានបង្ហាញឱ្យឃើញថា÷
+ ប្រភព: នៅក្នុងប្រទេសកម្ពុជា។
+ ប្រភេទ: និទានកថាសង្គម។
+ កាល: កាលពីដើម, គ្រានោះ, ពេលនោះ។
+ អាកាស: លើចុងត្នោត, ក្រោមដើមត្នោត, ផ្ទះយាយចាស់, ព្រៃ។
+ តួអង្គ
- បុរសចាក់ស្មុគ
- ទ្រមាក់ដំរី និងដំរី
- ទំពែកទាំងបួន
- យាយចាស់
- តាចាស់ប្ដីយាយចាស់
- អ្នកភូមិ។
+ អត្ថន័យ អប់រំ: រឿងនេះអប់រំឱ្យដឹងថា ទោះបីក្ដីស្រមៃរបស់យើង តូចក្ដី ធំក្ដី វាទាមទារឱ្យយើងមានការខិតខំប្រឹងប្រែង ធ្វើការងារ និងចេះប៉ាន់ស្មានសមត្ថភាពខ្លួនឯង ជាពិសេសគឺត្រូវមានការប្រុងប្រយ័ត្ន ចំពោះអ្វីដែលខ្លួនកំពុងតែធ្វើជាមុនសិន ទើបអាចសម្រេចក្តីស្រមៃរបស់យើងបាន តួយ៉ាងដូចជា ចៅចាក់ស្មុគ និងនាយត្រមាក់ដំរី ដែលមានក្ដីស្រមៃថា ចង់់មានអ្នកនៅបម្រើខ្លួនអស់មួយជីវិត ដោយពុំបានប៉ាន់ប្រមាណមើលសមត្ថភាពរបស់ខ្លួន រហូតចុងក្រោយ ស្ទើរតែធ្វើឱ្យខ្លួនទាំងពីរនាក់ស្លាប់ រួមទាំងទំពែក៤នាក់ត្រូវមកស្លាប់ដោយសារតែ ពុំបានប្រមាណកម្លាំងពួកគេដែលយកក្រមាទៅចងកខ្លួនទាំង៤នាក់ទៅទ្រមនុស្ស២នាក់ ទីបំផុតក៏ត្រូវទម្ងន់២នាក់សង្កត់លើក្រមាទង្គិចក្បាលគ្នាស្លាប់អស់ទៅ។ ម៉្យាងវិញទៀត មុនពេលយើងប្រុងនឹងធ្វើអ្វីមួយ ត្រូវចេះពិចារណាមុខក្រោយឱ្យបានច្បាស់លាស់ មិនត្រូវធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួនឡើយ ព្រោះវានាំឱ្យមានផលអាក្រក់ដល់យើងនៅពេលក្រោយ តួយ៉ាងដូចជា ស្ត្រីចំណាស់ដែលចង់បាន ខ្ញុំបំរើក៏ប្រើល្បិចបោកបញ្ឆោតអ្នកស្រុកឱ្យយកសពទំពែកទាំងបួននាក់ ទៅដុតចោល តែជាអកុសលដោយការភ័ន្តច្រឡំអ្នកភូមិក៏យកទាំងប្ដីពិតរបស់យាយទៅដុតចោលដែរធ្វើឱ្យតាស្លាប់ក្នុងគ្រានោះបាត់ទៅ នេះហើយដែល ពាក្យស្លោកលោកពោលថា តំរិះជិះកឯង។
https://youtu.be/HMwNgcHdNX0

រឿង ជុចនិងត្រី
រឿង ជុចនិងត្រី
គ្រាមួយមានសត្វត្រីមួយកំពុងធ្វើដំណើរតាមផ្លូវទឹកក៏ស្រាប់តែឃើញជុចមួយនៅហាមាត់ពាំងមុខផ្លូវរបស់ខ្លួន ចាំចាប់ត្រីដែលហែរចូល។ភ្លាមនោះត្រីក៏បានស្ដីឡើងថាណែកវើយចៅជុចចាប់ចៀសចេញពីផ្លូវរបស់អញភ្លាម ប្រយ័ត្នអញទ្រាំពុំបានទម្លុះខ្លួនឯងចេញបាត់ទៅ ជុចថាអើបើឯងពិតជាខ្លាំងមែននោះចូលឯងហែរទម្លុះខ្លួនយើងមកចុះ នឹងអើយើងយកឯងទៅធ្វើជាម្ជូរសារអាំង។ភ្លាមនោះត្រីតបថា យីអើអាជុចនេះខ្លាំងមាត់ណាស់ទេតើ នឹកស្មានថាអញខ្លាចរឺ ចាំមើលអញនឹងទម្លុះខ្លួនឯងឲ្យស្គាល់ស្នាដៃអញម្ដង។ពោលចប់ភ្លាមត្រីក៏ស្ទុះហែរទម្លុះចូលក្នុងខ្លួនជុច ក៏ស្រាប់តែជាប់ខ្លួនរើបម្រាស់ពុំរួចចង់ទៅមុខក៏មិនកើតថយក្រោយក៏មិនរួច ក៏នឹកខកខ្លួនស្រែកសុំអង្វរជុចអោយដោះលែងខ្លួន ជុចពោលឡើងថា ក្រែងអម្បាញ់មិញអួតខ្លួនខ្លាំងណាស់ទេតើចុះហេតុម្ដេចពេលនេះបានជាមកសុំអង្វរអោយដោះលែងខ្លួនទៅវិញ។ត្រីនិយាយទៀតថាឱលោកម្ចាស់អើយ ខ្ញុំបានជាខុសទៅហើយពាក្យសម្ដីរដែលខ្ញុំបាននិយាយទាំងប៉ុន្មានគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ សូមលោកម្ចាស់ហារមាត់ឡើងខ្ញុំនឹងក្រាបសំពះដល់បាតជើងលោកម្ចាស់។ជុចថាកុំចង់មកបោក អញពុំមែនភ្លើ ល្ងីល្ងើហារមាត់អោយឯងហែរចេញទៅរួចនោះឡើយ បើយើងដោះលែងឯងទៅតើម្ចាស់របស់យើងនឹងបានអីឆី។ត្រីពោលពាក្យចុងក្រោយថាបើបំណាច់ជានឹងត្រូវស្លាប់ទៅហើយសូមអោយខ្ញុំបានផ្ដែផ្ដាំទៅដល់កូនចៅមុននឹងស្លាប់ផង។
+ស្របតាមការបកស្រាយរឿងខាងលើយើងសង្កេតឃើញថា៖
_ប្រភព៖ នៅប្រទេសកម្ពុជា
_ប្រភេទ៖ ល្បើកកថា
_កាលអាកាស៖ សាច់រឿងប្រព្រឹត្តទៅនៅក្នុងទឹក
_ឈ្មោះអ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ មិនច្បាស់លាស់ ជាការនិយាយតៗគ្នា។
+មុខងារតួអង្គមាន
_តួអង្គត្រី ជាតួអង្គដែលមានអំនួតអួតអាង។
_តួអង្គជុច ជាតួអង្គដែលហ្មត់ចត់ មុឺងម៉ាត់ ។
+ចំពោះអត្ថន័យរឿងនេះបាននិយាយអំពីជម្លោះគ្នារវាងជុច និង ត្រី និងភាពមានអំនួតអួតអាងរបស់សត្វត្រី។
+រឿងនេះមានតម្លៃអប់រំដូចជា៖
_អប់រំអោយមនុស្សកុំប្រមាថមើលងាយអ្នកដទៃ
_មិនអោយមនុស្សមានអំនួតចំពោះខ្លួនឯងហួសហេតុពេក
_ចេះប្រមាណកម្លាំងរបស់ខ្លួន។
https://youtu.be/YKlf3URwzps