អំណាន: ការវិវត្តន៍អក្សរសិល្ប៍ខ្មែរ by

អក្សរសិល្ប៍គឺជាអត្ថបទរឿងដែលអ្នកនិពន្ធតាក់តែងឡើងដោយ សិល្ប៍វិធី ពោលគឺភាពប៉ិនប្រសប់ដែលធ្វើឲ្យអ្នកអាន អ្នកស្តាប់ ចាប់ចិត្តដិតអារម្មណ៍ ញាប់ញ័រទៅតាមបញ្ហារបស់រឿង។ អក្សរ សិល្ប៍ក៏ជាកញ្ចក់មួយផងដែរ សម្រាប់ឆ្លុះបញ្ចាំងពីតថភាពសង្គម ដែលកើតមានឡើងនៅក្នុងសម័យកាលណាមួយ។

លក្ខណៈជាតិនិយមជាស្នាដៃទាំងឡាយដែលឆ្លុះបញ្ចាំងនិងរក្សាបានយ៉ាងល្អនូវអ្វីៗដែលជារបស់ជាតិផ្ទាល់ហើយបើមានការជះឥទ្ធិពលពីបរទេសក៏ខ្មែរបានច្នៃកាឡៃឱ្យទៅជាលក្ខណៈជាតិផ្ទាល់ដោយពុំបានរក្សាលក្ខណៈបរទេសនិយម ឡើយដូចជា រឿង ទុំទាវ រឿងធនញ្ជ័យ អក្សរសិល្ប៍ប្រជាប្រិយ ។​

លក្ខណៈតថនិយមបានដល់ស្នាដៃដែលឆ្លុះបញ្ចាំងពីភាពពិតៗដែលមាននៅក្នុងជីវិតពិត ឬសង្គមជាក់ស្តែងបានល្អ ឥតកែកាឡៃពីការពិត ។ ខ្មែរមានចរិតពិសេសមួយគឺ ពុំសូវមានចំណូលចិត្តនូវអ្វីដែលខ្ពង់ខ្ពស់ហួសពីនិស្ស័យរបស់មនុស្សជាតិហើយបើសិនជាអសា្ចរ្យប្លែកវិញគឺ អសា្ចរ្យបម្រើការពិតដូចជារឿង ព្រះវេស្សន្តរ រឿងធនញ្ជ័យ ។

អក្សរសិល្ប៍មាន៣ដំណាក់កាលគឺ

-អក្សរសិល្ប៍សម័យកាលបុរាណ

-អក្សរសិល្ប៍សម័យកណ្ដាល

-អក្សរសិល្ប៍សម័យទំនើប។

អក្សរសីល្ប៍សម័យទំនើប
ចែកចេញជា5 សម័យកាលសំខាន់ៗ

1 . សម័យកាលអាណាព្យាបាលបារាំង(1863-1954)

សម័យអាណាព្យាបាលបារាំង បានចាប់បង្ខំឲ្យរៀនភាសាបារាំង ហើយ អក្សរខ្មែរបានជ្រកកោនក្នុងទីវត្តអារាម។

•ស្នាដៃ

-កវីនិពន្ធ សុតន្ដប្រីជាឥន្ទ រឿង"កូនចៀមនិងចចក"

-លោកតាក្រម ង៉ុយ  "ច្បាប់ល្បើកថ្មី"

អក្សរសិល្ប៍សម័យបុរាណ
អ្នកស្រាវជ្រាវប្រវតិ្តសាស្រ្តគេបានកំណត់ថាសម័យមុនអង្គរនិងសម័យអង្គដែលគេឃើញមានសេសសល់តែសិលាចារឹក ដែលភាគច្រើនសរសេរជាភាសាសំស្រឹ្កតហើយខ្លះទៀតសរសេរជាអក្សរសិល្ប៍បុរាណពិបាកយល់

+គេសរសេរលើ

-ចារឹកស្លឹករឹត

-ស្បែកសត្វ

ភាគច្រើនគេយកជក់សរសេរ

តាមកវីមួយចំនួនដូចជា៖

-បាណ្ឌិតសិវសោម៖លោកមានចំណេះដឹងខាងក្បួនច្បាប់ផ្សេងៗក្នុងអក្សរសាស្រនិងមន្តវិជ្ជាគាថាខាងសាសនាព្រាហ្មណ៍។ហើយលោកបានប្រែរឿងមហាភារតៈនិងក្បួនវេយ្យាករណ៍។ដោយចាលើសិលាចរិក

_ ព្រះនាងឥន្រ្ទទេវី ជាអ្នកឧបត្ថម្ភខាងព្រះពុទ្ធសាសនាស្នាដៃរបស់ព្រះនាងចារឹកលើប្រាសាទភិមានអាកាស ខេត្តសៀមរាប។

នៅក្រោយសម័យអង្គរ ប្រទេសខ្មែរមានវិបរិតដោយសារតែសង្គ្រាម។ គ្រោះមហន្តរាយទាំងអស់នេះធ្វើឱ្យការ សិក្សា តែងនិពន្ធ ក្បួនខ្នាត ឬការកត់ត្រានូវព្រឹត្តការផ្សេងៗថយចុះជាលំដាប់។ទោះជាយ៉ាងនេះក៏ដោយ អ្នកនិពន្ធ កវីបណ្ឌិតខ្មែរពុំ លះបង់សេចក្តីព្យាយាមចឹងក្រែងអត្ថបទរឿងរ៉ាវកត់ត្រាលើថ្ម និងចារលើក្រាំងស្លឹករឹត ដើម្បីលាតត្រដាងនូវទឹកចិត្តរបស់ខ្លួនសម្រាប់ទុកជាកេរ្តិ៍មរតក និងជាវិភាគទាន យ៉ាងធំក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិដែរ។
កវីនិពន្ធ និងស្នាដៃនាសម័យនោះមានដូចជា៖
-អ្នកឧកញ៉ាចក្រីកែវ និពន្ធសាស្ត្រា “ដាវរៀង” ជាពាក្យកាព្យ។
-បណ្ឌិតកោ និពន្ធសាស្ត្រា “ជ័យទត្ត” ជាពាក្យកាព្យ។
-បណ្ឌិតស្អាត ឬសំអាត និពន្ធសាស្ត្រា “មុច្ចលិន” ជាពាក្យកាព្យ។
-ព្រះអារិយគាមុនីហ៊ីង មានឋានៈជារាជាគណៈសម័យក្រុងឧដុង្គមានជ័យ និពន្ធសាស្ត្រា “ជិនវង្ស” ជាពាក្យកាព្យ។​

3អក្សរសិល្ប៍សម័យសាធារណរដ្ឋខ្មែរ (1970–1975)
អក្សរសិល្ប៍សម័យនេះមានសន្ទុះរីកចម្រើនខ្លាំងក្លាណាស់។

អក្សរសិល្ប៍សម័យនេះមានប្រភេទ ប្រលោមលោក កំណាព្យ ល្ខោន…។

អ្នកកវីនិពន្ធនិងស្នាដៃមាន

លោក គង្គប៊ុនឈឿន រឿង ពលទោអភ័ព្វ

លោក ឡាំង ម៉េងសៀក រឿង ប្រលឹងម៉ែ ទោសពានវាំង…

លោក ឃុន ស្រ៊ុន ស្នាដៃ លំនៅចុងក្រោយ ជាកម្រងរឿងនិទាននិងកំណាព្យមួយចំណួន

លោក ជិត ខ្យៃ រឿង ខ្មោចព្រាយអសុរកាយ និងមានស្នាដៃបកប្រែពីភាសារបរទេស ដូចជា បុត្រឆ្នើមនៃសង្រ្គាម ជញ្ជាំង…។

4 អក្សរសីល្ប៍សម័យកម្ពុជាប្រជាធិបតេយ្យ(1975-1979)
នៅសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានចាប់ផ្ដើមកាន់កាប់អំណាច ប្រជាជននិងកវីនិពន្ធស្លាប់ស្ទើរតែអស់អក្សរសិល្ប៍ស្ទើរតែវិនាសមហន្ដរាយអស់

•ស្នាដៃមានលក្ខណ:ជាប្រវត្តិសាស្ត្រ

-លោក ជួន ម៉េន កំណាព្យ"មើលផែនដីខ្មែរសម័យប៉ុលពត អៀងសារី"(1976-1977)

-លោក កែវចិន្ដា កំណាព្យ"ចុកណែនឱរា"

អក្សរសិល្ប៍សម័យក្រោយថ្ងៃ៧មករា ១៩៧៩ – បច្ចុប្បន្ន

សម័យសាធារណរដ្ឋប្រមានិតកម្ពុជា“រដ្ឋកម្ពុជា : នៅខែមករា ១៩៧៩ មានអ្នកនិពន្ធខ្មែរមួយ ចំនួនបានរស់រានមានភ័ព្វបានរួចផុតពីរណ្តៅមរណៈនៃរបបខ្មែរក្រហម ។ ស្នាដៃមួយចំនួនបានផ្តើម គំនិតក្នុងទិសដៅថ្មីសបទៅនឹងបន្ទាត់នយោបាយថ្មីនៃកម្ពុជា ជាពិសេសគឺសរសេរពីទុក្ខសោកនិងភាព ឃោរឃៅនានានៃរបបប្រល័យពូជសាសន៍របស់រដ្ឋកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) ។

នៅឆ្នាំ១៩៨៥ លោក ហ៊ី សុខៃ បានផ្សាយដំបូងជាល្ខោននិយាយតាមវិទ្យុជាតិនូវរឿង “ក្រញាំមូលធន” ឆ្នាំ១៩៨៧ – ១៩៨៨ យើងឃើញមានលេចចេញស្នាដៃប្រលោមលោកខ្លីៗ ដែលចាប់ ផ្តើមសរសេរពីប្រធានបទមនោសញ្ចេតនាសុទ្ធសាធ បរិយាយនិងឆ្លុះបញ្ចាំងជ្រុងនៃជីវិតក្នុងសង្គមជា បន្តបន្ទាប់ដូចជារឿង “យប់កណ្តាលថ្ងៃ" របស់អ្នកនិពន្ធ ប៉ុក បុណ្ណសមាជ បានរៀបរាប់អំពីជីវិត មនោសញ្ចេតនាពិតៗក្នុងគួសារតូចមួយ ដែលតថភាពសង្គមបានរុញច្រានទៅដល់ភាពជូរចត់ន

ជីវភាពគ្រួសារ ។

សម័យព្រះរាជាណាចក្រកម្ពុជាទី ២

យើងឃើញថាអក្សរសិល្ប៍ក៏ចាប់ផ្តើមរីកចម្រើនបែប

សេរីឡើងវិញ ប៉ុន្តែវិស័យអក្សរសិល្ប៍ដែលទើបនឹងទទួលសេរីភាពពេញលេញនេះក៏ចាប់ផ្តើម ជួបនឹងការប៉ះទង្គិចយ៉ាងខ្លាំងនោះ គឺការរីកចម្រើននូវបច្ចេកវិទ្យាវីដេអូ ព្រមទាំងការហូរចូលយ៉ាង គំហុក ដោយខ្វះការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៃវប្បធម៌និងខ្សែវីដេអូបរទេសចូលលុកលុយសង្គម កម្ពុជាយើង ហើយសង្កត់វិស័យវប្បធម៌ខ្មែរ វិស័យអក្សរសិល្ប៍ខ្មែរ ដែលទើបតែងើបពីសង្គ្រាម ជាងពីរទសវត្សកន្លងមក ។

សរុបសេចក្តីមក អក្សរសិល្ប៍មិនគ្រាន់តែជាកញ្ចក់សម្រាប់ខ្លួនមើលការរស់នៅរបស់សង្គម មនុស្សក្នុងសម័យកាលនីមួយៗប៉ុណ្ណោះទេ គឺជាមធ្យោបាយមួយយ៉ាងសំខាន់សម្រាប់ផ្សាយវប្បធម៌ជាតិ ថែមទៀត ។