E002 by

ក្រុមទី៣ ប្រធានបទ លក្ខខណ្ឌនិងសមាជិកភាពអាស៊ាន. ឈ្មោះសមាជិកក្រុម 1 គង់ សុជាតិ. 2 សៀងសន បរណ៍មុីស្រីពេជ្រ. 3 ម៉ន ចិន្តា. 4 អី សាភី. 5 ឈឹម សុភាព. 6 អុិន ស្រីមុំ.
មានលក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ាន គឺ ៖

ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវសច្ចាប័នដោយអង្គការនីតិប្បញ្ញត្តិ

ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិក សមាគមអាស៊ាន

ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត

មានលទ្ធិភាពនិងឆន្ទៈអនុវត្តកាតព្វកិច្ចជាសមាជិកអាស៊ាន

ប្រទេសសមាជិកទាំង10ឯកភាព

មើលទៅលើស្ថានភាពនយោបាយនិងសេដ្ឋកិច្ច

*ត្រូវបង់វិភាគទាន ៖

១លានដុល្លារសម្រាប់មូលនិធិអាស៊ាន តែមួយដងគត់ប៉ុណ្ណោះ

៥ម៉ឺដុល្លារសម្រាប់ មូលនិធិវិទ្យាសាស្ត្រអាស៊ានតែមួយដងគត់

៦០ ម៉ឺនដុល្លារ សម្រាប់ចំណាយប្រចាំឆ្នាំនិងដំណើរការលេខាធិការដ្ឋានអាស៊ាន

ចូលរួមរាល់កិច្ចប្រជុំអាស៊ាន ដែលមានជិត៣០០ដងក្នុងមួយឆ្នាំ

សម្រួលទិដ្ឋាការចេញ ចូល ដោយមិនចាំបាច់ធ្វើពាក្យសុំ សម្រាប់រយៈពេលពីរសប្តាហ៍ រហូតដល់២ខែ ។

ឧទាហរណ៍ ទំហំសេដ្ឋកិច្ចតូច ជាហេតុផលមួយសម្រាប់ការបដិសេធរបស់សិង្ហបុរីក្នុងការ ទទួលយកទីម័រខាងកើតជាផ្នែកមួយនៃអាស៊ាន។ សិង្ហបុរីបារម្ភថា ប្រទេសមួយនេះនឹងបង្ក បន្ទុកយ៉ាងធ្ងន់ធ្ងរដល់តំបន់ និងពន្យឺតការសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ានដែលជា ការដើរតាមគន្លងនៃសមាហរណកម្មសេដ្ឋកិច្ចអឺរ៉ុប។

ក្រុមទី2 (យ៉ាន ពន្លឹង)
«កិច្ចប្រជុំកំពូលអាស៊ាន»

កិច្ចប្រជុំកំពូលអាស៊ាន  គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ឬបណ្ដាសមាជិកអាស៊ាន ដែលផ្តោតលើការពិភាក្សា និងសហការណ៍គ្នា នៅក្នុងបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមដែលអាចជួយកែលម្អការរីកចម្រើន និងសន្តិភាពក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងជាប្រចាំប្រហែលមួយចំណុចក្នុងមួយឆ្នាំ ហើយមានការចូលរួមពីមេរដ្ឋាភិបាល ឬមេរដ្ឋាភិបាលជាតិទាំង ១០ ដែលជាសមាជិកអាស៊ាន។

• គោលបំណង

- ពិភាក្សា និងសហប្រតិបត្តិការ កិច្ចប្រជុំកំពូលនេះផ្តោតលើការពិភាក្សាពីប្រធានបទសំខាន់ៗនៅក្នុងតំបន់អាស៊ាន ដូចជា សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។

- ជួបប្រជុំដើម្បីដោះសោគ្នា វាជាកន្លែងដែលប្រទេសសមាជិកអាស៊ានអាចចរចា និងដោះសោប្រសព្វចំណុចជាប់ផ្នែកនយោបាយ ឬសង្គមដើម្បីសំរេចបាននូវកិច្ចសន្យាឬយោបល់ដែលមានប្រយោជន៍ចំពោះតំបន់។

- ជំរុញការអភិវឌ្ឍតំបន់ កិច្ចប្រជុំកំពូលមានគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការសហការណ៍ក្នុងវិស័យដូចជា ការអភិវឌ្ឍធនធានមនុស្ស បរិស្ថាន និងការទូតឌីជីថល។

- ជួយឲ្យមានសន្តិភាព និងសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានជួយការពារសន្តិភាពនិងការពារសុវត្ថិភាពនៅក្នុងតំបន់ តាមរយៈការសហការណ៍ផ្នែកនយោបាយ និងអភិវឌ្ឍវិធានការផ្សេងៗដែលអាចដោះសោការប្រឈមដ៏សំខាន់ៗ។

- បង្កើតភាពរឹងមាំនៃការសហប្រតិបត្តិការ កិច្ចប្រជុំកំពូលជួយបង្កើតសមត្ថភាពក្នុងការសហប្រតិបត្តិការពីប្រទេសអាស៊ាន ទាំងក្នុងវិស័យសេដ្ឋកិច្ច និងប្រព័ន្ធពាណិជ្ជកម្ម។

តាមរយៈគោលបំណងទាំងនេះ អាស៊ានក៏បន្តពង្រឹងនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសសមាជិកប្រកបដោយការប្រកាន់ខ្ជាប់ការសន្តិភាព និងភាពរឹងមាំដើម្បីរួមគ្នាជាមួយជាតិផ្សេងទៀតនៅក្នុងតំបន់។

• តើកិច្ចប្រជុំកំពូលអាស៊ាននិយាយអំពីអ្វី ?

កិច្ចប្រជុំកំពូលអាស៊ាន និយាយអំពីសារៈសំខាន់សម្រាប់ប្រទេសសមាជិកក្នុងតំបន់អាស៊ាន។ ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សាកាលពីពេលខាងមុខរួមមាន៖

- សន្តិភាព និងសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានពិភាក្សាពីវិធានការសន្តិភាពនិងការជំរុញសុវត្ថិភាពនៅក្នុងតំបន់។ ប្រធានបទនេះអាចរួមមានការពិភាក្សាពីវិបត្តិនយោបាយ និងការជួយដោះសោការប្រឈមសន្តិភាពនៅតំបន់។

- អភិវឌ្ឍសេដ្ឋកិច្ច កិច្ចប្រជុំត្រូវបានប្រើប្រាស់សម្រាប់ការពិភាក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងវិធានការផ្សេងៗដើម្បីពង្រឹងសេដ្ឋកិច្ចតំបន់ អាចរួមមានការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មសេរី និងការសហប្រតិបត្តិការ។

- ការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនង កិច្ចប្រជុំផ្តោតលើការបង្កើតបណ្តាញសហប្រតិបត្តិការ និងភាពរឹងមាំទំនាក់ទំនងសាធារណៈ ដើម្បីធានាថាប្រទេសសមាជិកអាស៊ានអាចសហការបានយ៉ាងមានប្រសិទ្ធភាព។

- ការពារបរិស្ថាន កិច្ចប្រជុំកំពូលអាស៊ានបានពិភាក្សាពីការប្រយត្នោតនឹងបញ្ហាបរិស្ថាន ឧត្ដមភាពជាឧទាហរណ៍ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថានធម្មជាតិ។

- ការអប់រំ និងកសិកម្ម កិច្ចប្រជុំកំពូលអាស៊ានជួយសំរេចផែនការអភិវឌ្ឍធនធានមនុស្ស ដូចជាការអប់រំនិងសហការណ៍ក្នុងវិស័យកសិកម្មនិងឧស្សាហកម្មទូទៅ។

សរុបនឹងកិច្ចប្រជុំកំពូលអាស៊ាននាំឲ្យមានការសហការណ៍ដើម្បីដោះសោបញ្ហាផ្សេងៗដែលមានអ្វីៗទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងភាពរឹងមាំនៅតំបន់អាស៊ាន។

• ចំណុចសំខាន់ៗកិច្ចប្រជុំកំពូលអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានមានចំណុចសំខាន់ៗដែលជាគោលបំណងនៃការជួបប្រជុំ និងការសហប្រតិបត្តិការ។ អ្នកប្រជុំប្រើវាសម្រាប់ការពិភាក្សាពីប្រធានបទនានាដែលសំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពនៅក្នុងតំបន់អាស៊ាន។ តំណាងប្រទេសមនុស្សក្នុងកិច្ចប្រជុំអាស៊ានភាគច្រើនមានចំណុចសំខាន់ៗដូចជា:

1. សន្តិភាព និងសុវត្ថិភាព:

- ការពិភាក្សាពីការរួមការពារសន្តិភាពនិងការជួយដោះសោបញ្ហានយោបាយទាំងអស់នៅក្នុងតំបន់អាស៊ាន។

- ផែនការសហប្រតិបត្តិការ និងកំណត់កម្រិតការទទួលខុសត្រូវសន្តិភាព។

2. ការអភិវឌ្ឍសេដ្ឋកិច្ច:

- ជួយជំរុញប្រទេសអាស៊ានឱ្យធ្វើការកែលម្អពាណិជ្ជកម្មវិស័យបច្ចេកវិទ្យា និងវិធីសាស្ត្រអភិវឌ្ឍប្រកបដោយការពារបរិស្ថាន។

3. ការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ:

- ពិភាក្សានូវការសហប្រតិបត្តិការ ដើម្បីដោះសោបញ្ហាពីការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។

4. ការអភិវឌ្ឍធនធានមនុស្ស:

- ការអភិវឌ្ឍប្រព័ន្ធអប់រំ និងប្រព័ន្ធសុខាភិបាល នៅក្នុងតំបន់អាស៊ាន។

5. ការសហការណ៍ក្នុងវិស័យផ្សេងៗ:

- ការពិភាក្សាពីការអភិវឌ្ឍន៍ក្នុងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍ សេវាកម្ម ឧស្សាហកម្មថ្មីៗ និងបច្ចេកវិទ្យា។

6. ជំនួបជាមួយភាគីរងអាស៊ាន:

- កិច្ចប្រជុំអាស៊ានក៏ជាប្រភពមួយសម្រាប់ការសហការណ៍ជាមួយតំណាងប្រទេសពីក្រៅតំបន់អាស៊ាន ដូចជា កិច្ចប្រជុំអាស៊ាន-ចិន ឬអាស៊ាន-អាមេរិក។

ចំណុចទាំងនេះអាចកើតមានក្នុងសកម្មភាពនានាក្នុងកិច្ចប្រជុំកំពូល ហើយវាអាចឲ្យប្រទេសសមាជិកអាស៊ានមានការសហការណ៍ប្រកបដោយភាពរឹងមាំក្នុងការអភិវឌ្ឍតំបន់ និងបង្កើតសន្តិភាពជាមួយប្រទេសផ្សេងទៀត។

ក្រុមទី៤ កិច្ចប្រជុំកំពូលអាស៊ាន+៣
សមាជិក ១.ខាន់ សាម៉េត     ២.គឹម ចាន់ធឿន

៣.កៅ ឡុង.        ៤.ព្រហ្ម ពិសិដ្ឋ

៥.ហាំ ហ៊ីនចន្ថុល.   ៦.សាក់ សៅស៊ីវុត្ថា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី២៧

2024-10-10 03:29pm

(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ានបូក៣ គឺអាស៊ាន បូកជាមួយចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី២៧ បានចាប់ផ្តើមហើយនារសៀលថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន លោក ស៊ី្ហកេរុ អុីស៊ី្ហបា នាយករដ្ឋមន្ត្រីជប៉ុន និងលោក យូន សុកយ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ​មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។

សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជុំមួយដែលធ្វើឡើងរវាងអាស៊ាន​និងប្រទេសជាដៃគូចំនួន៣​ដទៃទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។ កិច្ចប្រជុំអាស៊ានបូក៣នេះ តែងតែផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល គមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទំនាក់ទំនង។

កិច្ចសហប្រតិបត្តិការរវាងអាស៊ានបូក៣ បានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នំា១៩៩៧ ហើយបានធ្វើឱ្យទៅ​ជាស្ថាប័ន​នីយកម្មក្នុងឆ្នំា១៩៩៩ ដែលកាលណោះក្រុមដឹកនំាអាស៊ានបានចេញសេចក្តីថ្លែងការណ៍​រួមគ្នាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅក្នុងជំនួបកំពូលអាស៊ានបូក៣លើកទី៣នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

ក្រុម៧ ប្រធានបទ អំពីគោលការណ៍អាស៊ាន
សមាជិកក្រុម ១. គង់ ស្រីនីត ២ .យឹម សុវណ្ណរីដា

៣ .ប៉ុល ចរយ៉ា ៤.មាស សុខៀន

៥ .តឹក សានួន  ៦ .ថុន សុខណាត

អំពីគោលការណ៍

១. ដោយយោងតាមគោលបំណង ដែលបានចែងក្នុងមាត្រា ១ អាស៊ាន និងរដ្ឋសមាជិករបស់ខ្លួន អះអាងជាថ្មី និងប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា កិច្ចស្រុះស្រួល និងលិខិតូបករណ៍ដទៃទៀតរបស់អាស៊ាន ។

២. អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឱ្យស្របតាមគោលការណ៏ដូចខាងក្រោម:

-គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណ ជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់។

- ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់

-បដិសេធនូវអំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាព ទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។

-ប្រកាន់យកដំណោះស្រាយជម្លោះដោយសន្តិវិធី

-មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន

-គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗ ក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួន ដោយ ពុំមានការជ្រៀតជ្រែកពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ។

-លើកកម្ពស់ការពិគ្រោះយោបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយ ដែលមានឥទ្ធិពលប៉ះពាល់ ដល់ផលប្រយោជន៍រួមរបស់អាស៊ាន។

-ប្រកាន់ខ្ជាប់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាល អាស្រ័យដោយរដ្ឋធម្មនុញ្ញ

-គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយ និងការពារសិទ្ធិមនុស្ស និងលើកកម្ពស់ យុត្តិធម៌សង្គមលើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌ អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់បានយល់ព្រម។

-មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គ ដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬ ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន។

-គោរពវប្បធម៌ផ្សេងៗគ្នា ភាសា និងសាសនារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ ទៅលើតម្លៃរួម ក្នុងស្មារតីភាពឯកភាពក្នុងពហុភាព។

- ភាពជាស្នូលរបស់អាស៊ាន ក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្រៅតំបន់ ដោយរក្សាការចូលរួមដ៏សកម្ម ការសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួម បញ្ចូលគ្នា និងភាពមិនរើសអើង។

-ប្រកាន់ខ្ជាប់នូវវិធានពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយ ជាវិជ្ជមានឆ្ពោះទៅលុបបំបាត់របាំងទាំងស្រុង សម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ ។

ក្រុមទី១ សមាជិក៖ ១.នាង បូរី ២.សុក ឆាយឆ្លាត ៣.អឹម ធួ ៤.នាង វិសាល ៥.ផាត់សែន ពិសិដ្ឋ ៦. ម៉ឹក ឡុង
ប្រធានបទ៖ យន្ថការដោះស្រាយវិវាទរបស់ អាស៊ាន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានយន្តការដោះស្រាយវិវាទ ដែលរួមមានការិយាល័យល្អ ការផ្សះផ្សា ការសម្រុះសម្រួល និងក្រុមប្រឹក្សាជាន់ខ្ពស់. គោលដៅនៃយន្តការទាំងនេះ គឺជួយរដ្ឋសមាជិកដោះស្រាយជម្លោះដោយសន្តិវិធី។

យោងតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អាស៊ាន ចំពោះបញ្ហាវិវាទ ដែលកើតមានឡើង រដ្ឋជាសមាជិកត្រូវខិតខំប្រឹងប្រែងដោះស្រាយដោយសន្តិវិធីឲ្យទាន់ពេល វេលា តាមរយៈកិច្ចសន្ទនា ការប្រឹក្សាយោបល់ និងការចរចារ។ លើសពីនេះទៅទៀត អាស៊ាន ត្រូវបង្កើតយន្តការដោះស្រាយវិវាទលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តការរបស់ខ្លួន។

១. ការដោះស្រាយវិវាទតាមរយៈការផ្សះផ្សា ការសំរុះសំរួល ឬតាមរយៈអន្តរការី

រដ្ឋជាសមាជិកនៃភាគីវិវាទ អាចព្រមព្រៀងគ្នានៅពេលណាមួយក៏បាន ដើម្បីស្វែងរកម ធ្យោបាយដោះស្រាយវិវាទតាមរយៈអន្តរការី ការផ្សះផ្សា ឬការសំរុះសំរួលក្នុងពេលវេលាកំនត់ ជាក់លាក់ ដែលបានព្រមព្រៀងគ្នា។ មួយវិញទៀត ភាគីនៃវិវាទនេះ ស្នើសុំប្រធាន អាស៊ាន ឬ អគ្គលេខាធិការ អាស៊ាន ក្នុងតួនាទីជាមន្ត្រីផ្លូវការនូវអន្តរការី ការផ្សះផ្សា ឬការសំរុះសំរួល។

២. ការដោះស្រាយវិវាទតាមរយៈលិខិតូបករណ៍ពិសេសៗ៖

ចំពោះបញ្ហាវិវាទដែលទាក់ទងនិងលិខិតូបករណ៍ពិសេសៗរបស់ អាស៊ាន ត្រូវដោះស្រាយ តាមរយៈយន្តការ និងនីតិវិធីដូចដែលមានចែងក្នុងលិខិតូបករណ៍ទាំងនោះ។ ចំពោះបញ្ហាវិវាទ ដែលពាក់ព័ន្ធទៅនិងការបកស្រាយ ឬការអនុវត្តតាមលិខិត អាស៊ាន ណា ត្រូវដោះស្រាយ ដោយសន្តិវិធី ដោយអនុលោមទៅតាមសន្ធិសញ្ញាស្តីពី មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅ អាស៊ីអាគ្នេយ៍ និងវិធាននៃនីតិវិធីរបស់ សន្ធិសញ្ញាទាំងនោះ។

ប្រសិនបើមានបទបញ្ញាត្តិផ្សេងពីនេះ បញ្ហាវិវាទដែលទាក់ទងនិងការបកស្រាយ ឬការ អនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច អាស៊ាន ត្រូវដោះស្រាយទៅតាមវិធីសារ អាស៊ាន ស្តីពីយន្តការ ពង្រឹង និងការដោះស្រាយជំលោះ។

៣. ការបង្កើតយន្តការដោះស្រាយវិវាទ

បើសុំមានបទបញ្ញាត្តិផ្សេងពីនេះទេ គូភាគីនៃវិវាទ អាចផ្តល់ការព្រមព្រៀងជាឯកឆន្ទ ដើម្បីដោះស្រាយវិវាទតាមរយៈ មជ្ឈត្តវិនិច្ឆ័យ និងត្រូវបង្កើតឡើងតាមរយៈវិវាទដែលពាក់ព័ន្ធ ដល់ការបកស្រាយ ការអនុវត្តធម្មនុញ្ញខាងលើនេះ ឬលិខិតូបករណ៍ អាស៊ាន ផ្សេងទៀត។

ក្នុងករណី វាវាទដែលពុំអាចដោះស្រាយបាន បន្ទាប់ពីបានអនុវត្តន៍តាមបទបញ្ញាត្តិខាង លើនេះ វិវាទអាចត្រូវដាក់ជូនកិច្ចប្រជុំកំពូល អាស៊ាន ដើម្បីធ្វើសេចក្តីសំរេច ក្នុងនោះអគ្គលេខា ធិការ អាស៊ាន ឬអង្គភាព អាស៊ាន ដែលទទួលបានការតែងតាំង ត្រូវត្រួតពិនិត្យកាតប្រតិបត្តិ តាមភស្តុតាងជាក់ស្តែង អនុសាសន៍ ឬសេចក្តីសំរេច ដែលចេញពីយន្តការដោះស្រាយវិវាទ អា ស៊ាន ហើយត្រូវផ្តល់របាយការណ៍ជូនកិច្ចប្រជុំកំពូល អាស៊ាន ឲ្យបានជ្រាប។ ចំពោះរដ្ឋជា សមាជិក ដែលទទួលរងនូវផលប៉ះពាល់ដោយសារការមិនគោរពជាក់ស្តែង ឬអនុសាសន៍ ឬសេ ចក្តីសំរេច ចេញពីយន្តការដោះស្រាយវិវាទ អាចស្នើបញ្ហានេះជូនកិច្ចប្រជុំកំពូល អាស៊ាន ដើម្បី សេចក្តីសំរេច។

ក្រុមទី8
1.សេង សាក់ពៅ         2.សូរ ស្រីរ៉ង

3.សួន សុខស្រីអូន       4.កែវ ម៉ារ៉ាឌី

5.អន ចាន់សុភ័ត្ត្រា       5.លី អាននី

+អំពីប្រធានរបស់អាស៊ាន

១. ប្រធានរបស់អាស៊ានត្រូវប្តូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេស របស់រដ្ឋសមាជិក ។

២. សម្រាប់រយៈពេលពេញមួយឆ្នាំ អាស៊ានត្រូវមានប្រធានតែមួយ ។ រដ្ឋសមាជិកដែលទទួលឋានៈ ជាប្រធានអាស៊ានក្នុងឆ្នាំនោះត្រូវធ្វើជាប្រធាននៃ

ក. កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ខ. ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន

គ. ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី

ឃ. អង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញតាមផ្នែកពាក់ព័ន្ធរបស់អាស៊ាន និងឧត្តមមន្ត្រីតាម កាលសមស្រប និង

ង. គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍របស់អាស៊ាន។

អំពីតួនាទីរបស់ប្រធានអាស៊ាន

+រដ្ឋសមាជិក ដែលទទួលធ្វើជាប្រធានរបស់អាស៊ានត្រូវ

ក. លើកស្ទួយយ៉ាងសកម្ម និងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាព របស់អាស៊ាន រួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការផ្តួចផ្តើម គោលនយោបាយ ការសម្របសម្រួល កុងសង់ស៊ីស និងសហប្រតិបត្តិការ

ខ. ធានាភាពជាស្នូល (Centrality) របស់អាស៊ាន

គ. ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ចំពោះបញ្ហាបន្ទាន់ ឬ សភាពការណ៏ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ាន រួមទាំងការផ្តល់ការជួយសម្រុះ- សម្រួល និងការរៀបចំផ្សេងៗទៀត ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាទាំងនេះ

ឃ. តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្រៅតំបន់ និង

ង. អនុវត្តនូវកិច្ចការ និងភារកិច្ចដទៃទៀត តាមអាណត្តិដែលទទួលបាន ។

ក្រុមទី៥
ប្រេសិតប្រធានអាស៊ានធ្វើអ្វីខ្លះ? មាត្រា៣១ នៃធម្មនុញ្ញអាស៊ាន ចែងថា រដ្ឋសមាជិកដែលទទួលតំណែងប្រធាន ត្រូវ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន, កិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍ទាំងបី (នយោបាយ, សេដ្ឋកិច្ច, សង្គម-វប្បធម៌), កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមវិស័យ និងឧត្តម មន្រ្តី និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍។

កិច្ចប្រជុំកំពូលអាស៊ាន ត្រូវរៀបចំពីរលើកក្នុងមួយឆ្នាំ។ កិច្ចប្រជុំកំពូល ជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់ អាស៊ាន ដោយឈរលើគោលការណ៍កុងសង់ស៊ីស (ជាឯកច្ឆន្ទ)។ ជាការកត់សម្គាល់ នៅកិច្ចប្រជុំកំពូលលើក ទី១ មេដឹកនាំអាស៊ាន ជជែកពីបញ្ហាប្រឈមក្នុងតំបន់ ខណៈកិច្ចប្រជុំកំពូលលើកទី២ មេដឹកនាំអាស៊ាន បន្ត ជជែកពីបញ្ហាផ្ទៃក្នុង ហើយបន្តជួបជាមួយមេដឹកនាំនៃ ប្រទេសដៃគូសន្ទនារបស់អាស៊ានមានចិន ជប៉ុន កូរ៉េ ខាងត្បូង ឥណ្ឌា និងអូស្ត្រាលីជាដើម។

-កម្ពុជា2022

ចាប់តាំងពីពេលដែលកម្ពុជាបានក្លាយជាសមាជិក អាស៊ាននៅឆ្នាំ១៩៩៩ មក កម្ពុជាធ្លាប់បានធ្វើជាប្រធាន អាស៊ានចំនួន២លើករួចមកហើយ គឺលើកទី១នៅ ឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ហើយនៅ ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន អាស៊ាន ជាថ្មីម្តងទៀត។

-ឥណ្ឌូណេស៊ី2023

ឆ្នាំ២០២៣នេះ ឥណ្ឌូណេស៊ីគឺជាប្រធានអាស៊ាន និងជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និង កិច្ចប្រជុំពាក់ព័ន្ធ នៅឯទីក្រុង ហ្សាការតា ។

-ឡាវ2024

នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (សូណៃ ស៊ីផាន់ដូន)បានដឹកនាំកិច្ចប្រជុំ នៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី 09 ខែកុម្ភៈ ស្តីពីការត្រៀមលក្ខណៈ សម្រាប់ធ្វើជាប្រធាន អាស៊ានឆ្នាំ 2024។

-ប្រទេសម៉ាឡេស៊ី2025

ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២ ខែមករា បានចូលកាន់ តំណែងជាផ្លូវការជាប្រធានសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ឆ្នាំដ៏សំខាន់ក្នុងការកសាង សហគមន៍អាស៊ានឲ្យកាន់តែជិតស្និត មានភាពធន់ និង យកមនុស្សជាមជ្ឈភាព។

ក្រុមទី៦ : កិច្ចព្រមព្រៀងជាឯកច្ឆន៥ចំនុចទាក់ទងនិងស្ងានភាពភូមា
១. កង ពុធឧសភា. ២. ធឿន ធីតា.

៣. មឿន សុភាក់ណា ៤.ទិត្យ សុខបរមី

៥. អុឹម ភិរុម. ៦. ហ៊ុយ រិទ្ធី

+នៅឆ្នាំ២០២១អាស៊ានបានដាក់កិច្ចព្រមព្រៀងជាឯកច្ឆន៥ចំណុចរបស់ភូមារួមមាន:

ទី១ ឈប់ប្រើអំពើហឹង្សា: ត្រូវឈប់ប្រើអំពើហឹង្សាទាំងអស់នៅប្រទេសភូមា។

ទី២ ធ្វើអន្ដរការីយ្យភាពសន្ដិវិធី :ត្រូវចាប់ផ្ដើមពិភាក្សារកដំណោះស្រាយសន្ដិភាពដោយការមានចូលរួមពីភាគីទាំងអស់។

ទី៣ ផ្ញើជំនួយមនុស្សធម៌ : អាស៊ាននឹងផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនភូមា។

ទី៤ បញ្ជូនអ្នកតំណាងអាស៊ាន: ត្រូវមានអ្នកតំណាងអាស៊ានបេសកម្មទៅកាន់ប្រទេសភូមាដើម្បីជំរុញការចរចា។

ទី៥ អនុញ្ញាតឲ្យអ្នកតំណាងអាស៊ានជួបគ្រប់ភាគី : ភាគីពាក់ព័ន្ធអ្នកតំណាងអាស៊ានត្រូវបានអនុញ្ញាតឲ្យជួបនិងគ្រប់ភាគីពាក់ព័ន្ធដើមប្បីជួបដោះស្រាយវិបត្តិ។

រដ្ឋាភិបាលភូមាមិនបានអនុវត្ដកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានដោយពេញលេញឡើយ។ មូលហេតុចម្បង គឺដោយសារបោះបង់ឬបដិសេធនូវសម្ព័ន្ធភាពអន្ដរជាតិនិងការបន្ដប្រើអំពើហឹង្សាទល់នឹងប្រជាពលរដ្ឋ។ ការបដិសេធអន្ដរការីយ្យភាពនិងការបន្ដប្រើអំពើហឹង្សាបានធ្វើឲ្យអាស៊ានខកចិត្តនិងផ្ដួចផ្ដើមអំពីវិធានការផ្សេងៗដូចជាការបណ្ដេញចេញភូមាចេញពីកិច្ចប្រជុំជាន់ខ្ពស់របស់អាស៊ាន។