E004 by

ក្រុមទី២
សមាជិកក្រុម យ៉ង់ សុវារី តឹប តុលា សន ធីតា ភោគ ស្រីកា ឆឹម ចាន់

ប្រធានបទៈ កិច្ចប្រជុំកំពូលអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ាន ជាកិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើង ដោយសមាជិកអាស៊ាន ក្នុងគោលបំណង ដើម្បីពិភាក្សាអំពី បញ្ហាសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌នៃ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នរៀបចំគោលនយោបាយ ខ្ពស់បំផុតក្នុងអាស៊ាន ដែលរួមមានប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃ ប្រទេសសមាជិកអាស៊ាន។ តាមការអនុវត្តជាក់ស្តែង កិច្ចប្រជុំកំពូលអាស៊ាន ត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដែល ត្រូវកំណត់ដោយប្រធានកិច្ចប្រជុំកំពូលអាស៊ាន ក្នុង ការពិគ្រោះជាមួយ ប្រទេសជាសមាជិកអាស៊ានដទៃទៀត ក៏ដូចជាការដែលត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសសមាជិក អាស៊ាន ដែលកាន់តំណែងជាប្រធានអាស៊ាន។

ក្នុងនោះ ប្រទេសដែលជាសមាជិកអាស៊ាន រួមមាន ថៃ ចូល ជាសមាជិកអាស៊ានថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ម៉ាឡេស៊ី ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, សិង្ហបុរី ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ហ្វីលីពីន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ឥណ្ឌូ នេស៊ី ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧, ព្រុយណេ ដារូសាលឹម ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤, វៀតណាម ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥, មីយ៉ាន់ម៉ា ថ្ងៃទី២៣ ខែកក្កដា

ឆ្នាំ១៩៩៧, ឡាវ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងកម្ពុជា ចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

យ៉ាងណាមិញ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពី ថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅ រាជធានីភ្នំពេញ។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជា បានលើកឡើងនូវប្រធានបទ «អាស៊ាន A.C.T.៖ ដោះស្រាយ បញ្ហា ប្រឈម រួមគ្នា»។

ប្រធានបទនេះ បានគូសបញ្ជាក់អំពីស្មារតីរបស់អាស៊ាននៃ «ការរួបរួម» ជាសហគមន៍តែមួយ និងឆន្ទៈនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងរួមក្នុងការដោះស្រាយ និងជំនះបញ្ហាប្រឈមដែល កំពុងប្រឈមនៅក្នុងតំបន់។

មួយវិញទៀត ក្រោមប្រធានបទនេះ កម្ពុជាបានខិតខំនាំយក យុទ្ធសាស្ត្រដ៏ប្រសើរ ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍ អាស៊ានប្រកបដោយភាពសុខដុមរមនា ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព ដើម្បីគាំទ្រការចូលរួមរបស់អាស៊ាន ជាមួយនឹងការឆ្លើយតប ក្នុងតំបន់ និងតំបន់ ឱ្យកាន់តែ ទូលំទូលាយ ចំពោះផលប៉ះពាល់ និងភាពមិនច្បាស់លាស់ ដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ក៏ដូចជាជំងឺរាតត្បាត COVID-19 និងការប្រែប្រួល អាកាសធាតុផងដែរ។

ក្រៅពីនេះ កិច្ចប្រជុំនឹងផ្តោតទៅលើ ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ការប្រជែងគ្នារវាងមហាអំណាចធំៗ ការ ការពារនិយម ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និង ការប្រកួតប្រជែងបច្ចេកវិទ្យា ក៏ដូចជាការគំរាមកំហែងផ្នែក សន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីផ្សេងទៀត។

គួរបញ្ជាក់ថា ដោយឈរលើសមិទ្ធិផលនៃការធ្វើជាប្រធានមុន ៗ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បី សម្រេចបាននូវភារកិច្ចសំខាន់ៗរបស់យើង ជាពិសេសក្នុង ការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយ សមធម៌ រឹងមាំ និងបរិយាប័ន្ន ដែលស្របតាមស្មារតីស្នូល របស់អាស៊ាន៖ «ទស្សនៈវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

គួរឱ្យដឹងបន្ថែមថា សមាជិកអាស៊ានបូកបី និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា ក៏ត្រូវបានចុះក្នុងបញ្ជីផងដែរ ដោយវេទិកាទាំងពីរ គឺដឹកនាំដោយអាស៊ាន ហើយកិច្ចប្រជុំត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន។

ក្រុមទី៦: ១ .ទួត ចិត

២.ឡឹក ច័ន្ទលីន

៣.មួង សុភារ៉ា

៤.ស៊ាត បុផ្ផា

៥. មាស សុមាលី

៦.មាស ស្រីណា

៧.ហាន ដាវី

ប្រធានបទ: កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចទាក់ទងនឹងស្ថានភាពនៅភូមា

១ ត្រូវតែបញ្ឈប់អំពើហឹង្សាជាបន្ទាន់នៅប្រទេសភូមា ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវដកខ្លួនពីអំពើហឹង្សា

២ ត្រូវបង្កើតអោយមានកិច្ចសន្ទនាស្ថាបនារវាងភាគីពាកព័ន្ធទាំងអស់ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជូនដល់ប្រជាពលរដ្ឋភូមា

៣ ប្រសិតពិសេសប្រធានអាស៊ានត្រូវសម្របសម្រួលដំណើរការសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន

៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និង គ្រប់គ្រងគ្រោះមហន្តរាយ

៥ ប្រសិតពិសេសនិងប្រតិភូត្រូវធ្វើទស្សនៈកិច្ចប្រទេសភូមាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ក្រុមពិភាក្សាទី1 ស្តីពី ប្រធានបទ «យន្តការដោះស្រាយវិវាទរបស់អាស៊ាន»។
សមាជិកក្រុមចំនួន៧រូប៖

១.លោក នង សុជាតិ

២.លោក ថាប់ សុខែន

៣.លោក សំ ទ្រី

៤.កញ្ញា ឡាត់ ចរិយា

៥.កញ្ញា គឹម សុីនួន

៦. កញ្ញា សំ ផានី

៧.កញ្ញា ហ៊ុន សុភីរីតា

* យន្តការដោះស្រាយវិវាទរបស់អាស៊ានរួមមាន៖

ទី១. ការដោះស្រាយវិវាទតាមរយៈការផ្សះផ្សា ការសំរុះសំរួល        ឬតាមរយៈអន្តរការី ៖

រដ្ឋជាសមាជិកនៃភាគីវិវាទ អាចព្រមព្រៀងគ្នានៅពេលណាមួយក៏បាន ដើម្បីស្វែងរកម ធ្យោបាយដោះស្រាយវិវាទតាមរយៈអន្តរការី ការផ្សះផ្សា ឬការសំរុះសំរួលក្នុងពេលវេលាកំនត់ ជាក់លាក់ ដែលបានព្រមព្រៀងគ្នា។ មួយវិញទៀត ភាគីនៃវិវាទនេះ ស្នើសុំប្រធាន អាស៊ាន ឬ អគ្គលេខាធិការ អាស៊ាន ក្នុងតួនាទីជាមន្ត្រីផ្លូវការនូវអន្តរការី ការផ្សះផ្សា ឬការសំរុះសំរួល។យោងតាមមាត្រា២៣នៃធម្មនុញ្ញអាស៊ាន។

២. ការដោះស្រាយវិវាទតាមរយៈលិខិតូបករណ៍ពិសេសៗ៖

ចំពោះបញ្ហាវិវាទដែលទាក់ទងនិងលិខិតូបករណ៍ពិសេសៗរបស់ អាស៊ាន ត្រូវដោះស្រាយ តាមរយៈយន្តការ និងនីតិវិធីដូចដែលមានចែងក្នុងលិខិតូបករណ៍ទាំងនោះ។ ចំពោះបញ្ហាវិវាទ ដែលពាក់ព័ន្ធទៅនិងការបកស្រាយ ឬការអនុវត្តតាមលិខិត អាស៊ាន ណា ត្រូវដោះស្រាយ ដោយសន្តិវិធី ដោយអនុលោមទៅតាមសន្ធិសញ្ញាស្តីពី មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅ អាស៊ីអាគ្នេយ៍ និងវិធាននៃនីតិវិធីរបស់ សន្ធិសញ្ញាទាំងនោះ។

ប្រសិនបើមានបទបញ្ញាត្តិផ្សេងពីនេះ បញ្ហាវិវាទដែលទាក់ទងនិងការបកស្រាយ ឬការ អនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច អាស៊ាន ត្រូវដោះស្រាយទៅតាមវិធីសារ អាស៊ាន ស្តីពីយន្តការ ពង្រឹង និងការដោះស្រាយជំលោះ។ដូចមានចែងក្នុងធម្មនុញ្ញអាស៊ានមាត្រា២៤។

៣. ការបង្កើតយន្តការដោះស្រាយវិវាទៈ

បើសុំមានបទបញ្ញាត្តិផ្សេងពីនេះទេ គូភាគីនៃវិវាទ អាចផ្តល់ការព្រមព្រៀងជាឯក្កឆន្ទ ដើម្បីដោះស្រាយវិវាទតាមរយៈ មជ្ឈត្តវិនិច្ឆ័យ និងត្រូវបង្កើតឡើងតាមរយៈវិវាទដែលពាក់ព័ន្ធ ដល់ការបកស្រាយ ការអនុវត្តធម្មនុញ្ញខាងលើនេះ ឬលិខិតូបករណ៍ អាស៊ាន ផ្សេងទៀត។

ក្នុងករណី វាវាទដែលពុំអាចដោះស្រាយបាន បន្ទាប់ពីបានអនុវត្តន៍តាមបទបញ្ញាត្តិខាង លើនេះ វិវាទអាចត្រូវដាក់ជូនកិច្ចប្រជុំកំពូល អាស៊ាន ដើម្បីធ្វើសេចក្តីសំរេច ក្នុងនោះអគ្គលេខា ធិការ អាស៊ាន ឬអង្គភាព អាស៊ាន ដែលទទួលបានការតែងតាំង ត្រូវត្រួតពិនិត្យកាតប្រតិបត្តិ តាមភស្តុតាងជាក់ស្តែង អនុសាសន៍ ឬសេចក្តីសំរេច ដែលចេញពីយន្តការដោះស្រាយវិវាទ អា ស៊ាន ហើយត្រូវផ្តល់របាយការណ៍ជូនកិច្ចប្រជុំកំពូល អាស៊ាន ឲ្យបានជ្រាប។ ចំពោះរដ្ឋជា សមាជិក ដែលទទួលរងនូវផលប៉ះពាល់ដោយសារការមិនគោរពជាក់ស្តែង ឬអនុសាសន៍ ឬសេ ចក្តីសំរេច ចេញពីយន្តការដោះស្រាយវិវាទ អាចស្នើបញ្ហានេះជូនកិច្ចប្រជុំកំពូល អាស៊ាន ដើម្បី សេចក្តីសំរេច។ យោងតាមមាត្រា២៥ ២៦ នៃធម្មនុញ្ញអាស៊ាន។

សូមអគុណ!

ក្រុមទី៣
សមាជិកក្រុមមាន

១.គុជ ផាន់ស៊ី

២.ផុន ចន្នា

៣.ឈឿង ស្រីពៅ

៤.រឿន សារ៉ែម

៥.មួយ ស្រីពៅ

៦.យូ រៈសា

៧.វិន ពិសី

ប្រធានបទ: សមាជិកភាពអាស៊ាន

I . សមាជិកភាពអាស៊ាន (ASEAN Membership) គឺជាអត្ថន័យសម្រាប់ប្រទេសដែលបានចូលរួមជាសមាជិកក្នុងសហភាពអាស៊ាន (Association of Southeast Asian Nations)។ អាស៊ានគឺជាស្ថាប័នពហុជាតិនៃប្រទេសទាំងប្រហែល១០ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគោលបំណងផ្សព្វផ្សាយការសហការនិងការអភិវឌ្ឍតំបន់ដោយការចូលរួមគ្នា។

ប្រទេសសមាជិកអាស៊ានបច្ចុប្បន្នមានចំនួន ១០ប្រទេស៖

1.	កម្ពុជា

2.	ឥណ្ឌូណេស៊ី

3.	លាវ

4.	ម៉ាឡេស៊ី

5.	ភីលីពីន

6.	សិង្ហបួរី

7.	ថៃ

8.	បរទេសវៀតណាម

9.	ប្រ៊ូណៃ

10.	មីយ៉ាន់ម៉ា

ការចូលរួមនៅក្នុងអាស៊ានសំដៅទៅលើការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរប្រកបដោយភាពសន្តិភាពនៅតំបន់នេះ។

1. មានលក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ាន គឺ ៖

-ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវសច្ចាប័នដោយអង្គការនីតិប្បញ្ញត្តិ

-ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិក សមាគមអាស៊ាន

-ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត

ត្រូវបង់វិភាគទាន ៖

១លានដុល្លារសម្រាប់មូលនិធិអាស៊ាន តែមួយដងគត់ប៉ុណ្ណោះ

៥ម៉ឺដុល្លារសម្រាប់ មូលនិធិវិទ្យាសាស្ត្រអាស៊ានតែមួយដងគត់

៦០ ម៉ឺនដុល្លារ សម្រាប់ចំណាយប្រចាំឆ្នាំនិងដំណើរការលេខាធិការដ្ឋានអាស៊ានចូលរួមរាល់កិច្ចប្រជុំអាស៊ាន ដែលមានជិត៣០០ដងក្នុងមួយឆ្នាំសម្រួលទិដ្ឋាការចេញ ចូល ដោយមិនចាំបាច់ធ្វើពាក្យសុំ សម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់២ខែ ។ប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវបង់ប្រាក់វិភាគទានសម្រាប់សម្រាប់មូលនីធិអាស៊ាន ( ASEAN Fund ) ចំនួន ១លានដុល្លា តែមួយដងប៉ុណ្ណោះ ( បង់តែមួយដងគត់ ) ។

តួនាទីសមាគមន៍អាស៊ានដូចជា៖

+ ផ្នែកនយោបាយ

•ថែរក្សាសន្តិសុខ សន្តិភាពក្នុងតំបន់ និង អន្តរជាតិ

•ចូលេរួមដោះស្រាយវិវាទឬជម្លោះក្នុងតំបន់ និងអន្តរជាតិ

•ធ្វើឪ្យមានឯកភាពក្នុងការដឹកនាំស្របតាម លទ្ធិប្រជាធិបតេយ្យ

+ ផ្នែកសេដ្ឋកិច្ច

•ជំរុញការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ

•ជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍទីផ្សារ ដើម្បីប្រកួតប្រជែងក្នុង ប្រទេសជឿនលឿន

•បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ ដើម្បីបង្កើតការងារនិងប្រាក់ ចំណូលដល់ប្រជាជន។

+ ផ្នែកសង្គម

•ផ្ទះជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌

ផ្នែកសង្គម

•ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជំនឿសាសនា និងប្រពៃណី ទំនៀមទម្លាប់

•ផ្លាស់ប្តូរបទពិសោធន៍ផ្នែកអប់រំ ការបណ្តុះ បណ្តាលធនធានមនុស្ស បច្ចេកវិទ្យានិង វិទ្យាសាស្ត្រ។

•លើកកម្ពស់សិទ្ធមនុស្ស និង សមភាពយេនឌ័រក្នុងតំបន់និងអន្តរជាតិ។

ឈ្មោះសមាជិកក្រុមទី៤ 1. ម៉ាន តុងម៉ៅ 2. សុឹម ស្រីពីន 3. អ៊ុន ស្រីអូន 4. ឈុត ស្រីឡុត 5. អ៊ាង ចាន់សុភាក់ ៦. ស្រេង ពេទ្យឡែន
ប្រធានបទ: កិច្ចប្រជុំកំពូលអាស៊ាន+3

១. អាស៊ានបូក៣ គឺជា ដៃគូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសដែលជាសមាជិករបស់អាស៊ានទាំងដប់ ប្រទេសដែលបូកបញ្ចូលជាមួយនិង ដៃគូរកិច្ចសហប្រតិបត្តិការមិនមែនជាសមាជិកអាស៊ានចំនួនបី រួមមានដូចជា ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។

២. កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៦ ត្រូវបានធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យើងឃើញថាប្រមុខដឹកនាំអាស៊ានបូក៣ បានធ្វើការពិនិត្យទៅលើបញ្ហា ប្រឈមដូចជា ទិសដៅអនាគតនៃ ប្រតិបត្តិការអាស៊ានបូក៣ ដែលជាកិច្ចសហប្រតិបតិ្តការការក្នុងចំណោម កិច្ចសហប្រតិបត្តិការសំខាន់ៗ ទាក់ទងទៅនឹងវឌ្ឍនភាពនៃនវានុវត្តន៍រួមមាន:

- ការទទួលស្គាល់នៃសារ:សំខាន់របស់អាស៊ានបូក៣ ចំពោះការខិតខំប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅរកការសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ វាជាផែនការមេស្ដីពីការតភ្ជាប់គ្នារបស់អាស៊ានបូកបី

- ការផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន ផែនការការងារទី៤ ឆ្នាំ២០២៥ សមាហរណកម្មថ្នាក់តំបន់ ព្រមទាំងអនុវត្តសមាហរណកម្មរបស់អាស៊ាន។

២. កិច្ចប្រជុំនេះ ក៏បានលើកឡើងពី

- សន្តិភាព សេរីភាព វិបុលភាព ដោយធានានូវ វប្បធម៌និង កិច្ចសហប្រតិបត្តិការ ជាជាងផ្ដោតទៅលើភាពជាសត្រូវ។

- ការពង្រីងភាពទុកចិត្តគ្នា ភាពជឿជាក់ទៅតាមការអនុលោមច្បាប់។

៣. កិច្ចសហប្រតិបត្តិការនិងកិច្ចពិភាក្សាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម

- អំពើហិង្សាជ្រុលនិយម

- ឧក្រិដ្ឋកម្មឆ្លងដែន

- ដោះស្រាយបញ្ហាសន្តិសុខ។

៤. វឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ានបូន៣ នៅក្នុងនគរនិយាយពី

- វិស័យពាណិជ្ជកម្មនិងវិនិយោគ

- សារ:ប្រយោជន៍នៃការបើកទីផ្សារ

- ចីវរភាពនៃការគ្រប់គ្រងតំបន់ ព្រមទាំងសេវាកម្មផ្សេងៗ។

៥. ការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពិភពលោកត្រូវមានតម្លាភាព និងឈរលើគោលការណ៍ច្បាប់សេរីយុត្តិធម៌ បរិយាបន្ន។

៦. ការអនុវត្តន៍កិច្ចព្រព្រៀងពាណិជ្ជកម្ម ដែលជាដៃគូរសេចកិច្ច។

៧. ការអនុវត្តន៍យុត្តិសាស្ត្រអំពីកិច្ចសហប្រតិបត្តិការអាស៊ានបូក៣

៨. សារ:សំខាន់នៃដំណើរការនៃហិរញ្ញវត្ថុអាស៊ានបូក៣

៩. កិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូក៣

១០. ការប្តេជ្ញាចិត្តពីកិច្ចប្រជុំ អាស៊ានបូក៣ស្ដីពីថាមពល

១១. តម្រូវការប្រើប្រាស់ប្រេងនិងបច្ចេកវិទ្យា

១២. ប្តេជ្ញាចិត្តពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍

១៣. ការពឹងផ្អែកទៅលើសេដ្ឋកិច្ច ឌីជីដែល

១៤. តម្រូវការនៃកម្មសិទ្ធិបញ្ញា របស់អាស៊ានបូក៣

១៥. ការពង្រីងពីការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់អាស៊ានបូក៣

១៦. ការខិតខំប្រឹងប្រែងលើការវិនិយោគទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ

១៧. ផ្នែកសុខាភិបាល

១៨. បញាសំរាម និងកាកសំណល់

១៩. លើកកម្ពស់សិទ្ធិមនុស្សរបស់ជនដែលងាយរងគ្រោះ

២០. ការគ្រប់គ្រងគ្រោះមហន្តរាយ

២១. ការបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវះ

២២. សារ:សំខាន់សម្រាប់វេទិការអាស៊ានបូព៌ា

២៣. បញ្ហាអន្តរជាតិ បញ្ហាសមុទ្រចិនខាងត្បូង។

ប្រធានបទ : ប្រេសិតប្រធានអាស៊ាន
ក្រុមទី៥

ឈ្មោះសមាជិកក្រុម

១ ហង់ លីតា

២ ហន មករា

៣ លី យាង

៤ សេង សោភា

៥ ធា ផលឆានុន

៦ ថោង អុីសា

៧ ជន់ សុខរីដា

៨ ឈុត ស្រីនីត

ប្រសិតប្រធានអាស៊ាន វរជនដែលរដ្ឋាភិបាលចាត់បញ្ជូនទៅកាន់ប្រទេសដទៃ ដើម្បីទាក់ទងប្រាស្រ័យកិច្ចការផ្សេងៗក្នុងតំបន់អាស៊ាន។ ដូចកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅពេលខាងមុខ នឹងតែងតាំងប្រេសិតពិសេស ដែលនឹងបន្តការងារពីប្រេសិតពិសេសនៅពេលបច្ចុប្បន្ន ដោយចាប់ផ្តើមជាមួយអាណត្តិជាប្រធានរបស់ខ្លួននៅខែមករា ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការតែងតាំងប្រេសិតប្រធានអាស៊ាន គឺតែងតាំងដោយប្រធានអាស៊ាន ហើយអាណាតរបស់ប្រេសិតប្រធានអាននឹងបញ្ចប់នៅពេលដែរប្រធានអាស៊ានផ្លាសប្ដូរ។ ប្រេសិតប្រធានអាស៊ានមានតួនាទីនិងភារកិច្ចដូចតទៅ ៖

- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ ។

- ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ឬសភាពការណ៍ដែលមានវិបត្តិប៉ះពាល់អាស៊ានរួមទាំងការផ្តល់ការជួយសម្រុះសម្រួលនិងការរៀបចំផ្សេងៗទៀត ។

- ធានាភាពជាស្នូល របស់អាស៊ាន

ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ

តំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធ ជាមួយដៃគូក្រៅតំបន់អនុវត្តនូវកិច្ចការនិងភារកិច្ចដទៃទៀត តាមអាណិត្តិ ដែលទទួលបាន ។

នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលជាប្រេសិតពិសេសប្រធានអាស៊ាន លោកនឹងទៅបំពេញបេសកកម្មជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា

បេសកកម្ម នេះមានគោលបំណងចម្បង គឺដើម្បី

-ទី១៖ តាមដាននូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២

-ទី២៖ សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និង

-ទី៣៖ ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។

ពិសេសបានអំពាវនាវឲ្យមានការអនុវត្តអាទិភាពចំនួន៣ គឺ៖ ការបញ្ឈប់អំពីហិង្សា, ការបន្ដផ្ដល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងកិច្ចសន្ទានរវាងភាគីទាំងអស់។