មុខវិជ្ជា : សរីរវិទ្យារុក្ខជាតិ🌱 បង្រៀនដោយលោកគ្រូ ពៅវិបុល😉 by Phaeng Sareth

បានរៀនអ្វីខ្លះ នៅថ្ងៃទី13 ខែកក្កដា ឆ្នាំ2022😁
Session  1 លោកគ្រូចូលមកណែនាំខ្លួន រវាងគ្រូនិងសិស្ស ឲ្យមានភាពស្និទ្ធស្នាលគ្នា។។
Session2 បើកក្បាលមេរៀន ពន្យល់នឹងរៀនមេរៀនត្រួសៗ
Session3 គ្រូដាក់Assignmentឱ្យធ្វើអំពីបាត់តុភូតអូស្មូស។

បានរៀនអ្វីខ្លះ នៅថ្ងៃទី1 ខែ សីហា ឆ្នាំ2022😁
Session 1 លោកគ្រូសួរសំណួរទាក់ទងនឹងមេរៀនទីមួយ ការយល់ដឹងពីសេរីរ:រុក្ខជាតិ ហើយអោយសិស្សឆ្លើយ ពិពណ៌នាពីសំណួរដែលលោកគ្រូបានសួរ។
Session 2 លោកគ្រូបង្រៀនមេរៀនទីមួយ ការយល់ដឹងពីសេរីរ:រុក្ខជាតិ បន្តដល់ចប់មេរៀន ហើយលោកគ្រូសួរសំណួរទៅកាន់សិស្សម្នាក់ៗ ឲ្យឆ្លើយ អំពីបាត់ភូតអូរស្មូកដែលគាត់បានដាក់ASSIGNMENTកាលពីលើកមុន ដែលសួរថា ដូចម្ដេចដែលហៅថាបាត់តុភូតអូស្មូក? ដោយសារតែសិស្សគ្រប់គ្នាឆ្លើយមិនចេញ រួចលោកគ្រូឲ្យសិស្សទាំងអស់គ្នា រកចម្លើយហើយឆ្លើយប្រាប់លោកគ្រូវិញនៅSession 3។
Session 3 លោកគ្រូឲ្យសិស្សឆ្លើយ សំណួរដែលលោកគ្រូសួរកាលពីSession 2 ថា ដូចម្ដេចដែលហៅថាបាត់ភូតអូរស្មូក? អោយសិស្សឆ្លើយបញ្ចប់។
*សរុបនឹងបញ្ចប់មេរៀនទី1 ការយល់ដឹងពីសេរីរៈរុក្ខជាតិ ខ្ញុំទទួលបានចំណុចសំខាន់ៗដូចជា÷
-បរិស្ថានទូទៅនៃរុក្ខជាតិ
-សរីរនៃកោសិការុក្ខជាតិ
-ទំនាក់ទំនងទឹកនិងរ៉ែ
-ដង្ហើមរុក្ខជាតិ
-អ័រម៉ូនរុក្ខជាតិ
-អង់ស៊ីម
-បាតុភូតអូស្មូស។
*បន្ទាប់មកលោកគ្រូបង្រៀនមេរៀនថ្មីគឺមេរៀនទី 2 សារធាតុចិញ្ចឹមរុក្ខជាតិ រៀនបានពាក់កណ្ដាលមេរៀន រួចលោកគ្រូក៏ចែកក្រុម អោយធ្វើASSIGNMENT ទាក់ទងទៅនឹងរុក្ខជាតិ
(ទី1 កង្វះសារធាតុចិញ្ចឹមរបស់រុក្ខជាតិ ទី2 ការពុលសារធាតុចិញ្ចឹមរបស់រុក្ខជាតិ) ហើយលោកគ្រូឲ្យធ្វើតាមក្រុមរាងរាងខ្លួន ពេលជួបលោកគ្រូពេលក្រោយឡើងធ្វើបទបង្ហាញ។

បានរៀនអ្វីខ្លះ នៅថ្ងៃទី10 ខែ សីហា ឆ្នាំ2022😁
Session 1 លោកគ្រូសួរសំណួរទាក់ទងនឹងមេរៀនទី 2 សារធាតុចិញ្ចឹមរុក្ខជាតិ អោយសិស្សឆ្លើយហើយ បន្ទាប់មករៀនមេរៀនទី2បន្តរហូតដល់ចប់មេរៀន។
Session 2 លោកគ្រូឲ្យសិស្សឡើងធ្វើបទបង្ហាញអំពីASSIGNMENT ដែលលោកគ្រូបានដាក់ឲ្យកាលពីរដែលជួបលោកគ្រូពីលើកមុនដែលមានដូចតទៅ (ទី1 កង្វះសារធាតុចិញ្ចឹមរបស់រុក្ខជាតិ ទី2 ការពុលសារធាតុចិញ្ចឹមរបស់រុក្ខជាតិ) បន្ទាប់ពីសិស្សបានធ្វើបទបង្ហាញហើយ លោកគ្រូក៏ប្រាប់ពីចំណុចខ្វះខាត និងបន្ថែម ទៅលើចំណុចទាំងនោះឲ្យសិស្សទៅរកមើលបន្ថែមទៀតរួចចាំមកធ្វើបទបង្ហាញនៅSession 3បន្ត។
Session 3 ដោយសារតែលោកគ្រូជាប់រវល់ប្រជុំតាមអនឡាញ មិនបាននៅមើលសិស្សឡើងធ្វើបទបង្ហាញបន្ថែមទៅលើអ្វីដែលលោកគ្រូបានប្រាប់អោយធ្វើនោះ ក៏លោកគ្រូប្រាប់សិស្សវិញថាឲ្យធ្វើបទបង្ហាញតែគ្នាឯងទៅ ប៉ុន្តែត្រូវថត ការធ្វើបទបង្ហាញតាមក្រុមនីមួយនីមួយផ្ញើឱ្យលោកគ្រូមើលផង។
*សរុបនឹងបញ្ចប់មេរៀនទី2 សារធាតុចិញ្ចឹមរុក្ខជាតិ ខ្ញុំទទួលបានចំណុចសំខាន់ៗដូចជា÷
-សាធាតុចិញ្ចឹម
-តម្រូវការជីវជាតិនៃដំណាំ
-កម្រិតតម្រូវការចាំបាច់ជាមធ្យមរបស់រុក្ខជាតិ។

បានរៀនអ្វីខ្លះ នៅថ្ងៃទី17 ខែ សីហា ឆ្នាំ2022😁
Session 1 លោកគ្រូណែនាំបង្រៀនពីរបៀបបង្កើត កម្មវិធី Pallet និងរបៀបធ្វើរបៀបសរសេរនិងរបៀបPost ហើយនឹងបង្កើតកម្មវិធីSway នឹងរបៀបPost រួចលោកគ្រូរំលឹកមេរៀនទី 2 សារធាតុចិញ្ចឹមរុក្ខជាតិ។
Session 2 ដោយសារតែអាទិត្យមុន លោកគ្រូរវល់ជាប់ប្រជុំមិនបាននៅមើលសិស្សឡើងធ្វើបទបង្ហាញពីចំណុចដែលខ្វះខាត ដែលលោកគ្រូបានបន្ថែមទៅលើASSIGNMENTរបស់ក្រុមនីមួយៗនោះ ក៏លោកគ្រូឲ្យសិស្សឡើងធ្វើបទបង្ហាញពីASSIGNMENTនោះបញ្ចប់នៅចំណុចដែលខ្វះខាតទាំងនោះ។ បន្ទាប់មកលោកគ្រូក៏ បង្រៀនមេរៀនទី 3 កោសិការបស់រុក្ខជាតិ។
Session 3 លោកគ្រូឲ្យសិស្សក្នុងថ្នាក់ទាំងអស់សរសេរពីដំណើរការរស្មីសំយោគ បន្ទាប់ពីសរសេរ ពីរដំណើរការរស្មីសំយោគរួចហើយ លោកគ្រូក៏បន្ត បង្រៀនមេរៀនទី 3 កោសិការបស់រុក្ខជាតិ បន្តរហូតដល់ចប់។
*សរុបនឹងបញ្ចប់មេរៀនទី3 កោសិការបស់រុក្ខជាតិ ខ្ញុំទទួលបានចំណុចសំខាន់ៗដូចជា÷
-កោសិការុក្ខជាតិ
-ជាលិការុក្ខជាតិ
-ដំណើរការរស្មីសំយោគ
-ឥទ្ធិពលនៃបរិមាណពន្លឺនៃការលូតលាស់របស់រុក្ខជាតិ
-ទំនាក់ទំនងទឹកនិងសារធាតុចិញ្ចឹមរបស់រុក្ខជាតិ
-ប្រភេទនៃការបំភាយទឹក
-រង្វាស់នៃការបំភាយទឹក
-កត្តាដែលមានឥទ្ធិពលលើស្តូម៉ាតា
-កត្តាដែលមានឥទ្ធិពលលើការបំភាយទឹក។

បានរៀនអ្វីខ្លះ នៅថ្ងៃទី24 ខែ សីហា ឆ្នាំ2022😁
Session 1 លោកគ្រូហៅអវត្តមាន ហើយបន្ទាប់មកលោកគ្រូរំលឹកមេរៀនទី3 កោសិការបស់រុក្ខជាតិ ហើយលោកគ្រូសួរសំណួរឲ្យសិស្សឆ្លើយម្នាក់ម្ដង។ បន្ទាប់មកលោកគ្រូបង្រៀនមេរៀនថ្មីមេរៀនទី 4 ការស្រូបទឹករបស់រុក្ខជាតិ។ បន្ទាប់មកលោកគ្រូបែងចែកក្រុមជាពីរក្រុមរួចលោកគ្រូសួរសំណួរឲ្យក្រុមនិមួយៗធ្វើ សំណួរលោកគ្រូដាក់ឲ្យនោះគឺ÷
1.តើរុក្ខជាតិស្រូបយកសារធាតុអ្វីខ្លះពីក្នុងដី?
2.ហេតុអ្វីបានជារុក្ខជាតិបំភាយទឹកចេញមកក្រៅ?
Session 2 លោកគ្រូឱ្យ ឡើងឆ្លើយនៅសំណួរដែលគាត់ដាក់ឲ្យមុនហ្នឹង។ ហើយក្រុមរបស់ខ្ញុំក៏បានឆ្លើយថា÷
1>រុក្ខជាតិស្រុកយកទឹកនិងអំបិលខនិចពីក្នុងដី ដើម្បីយកទៅធ្វើរស្មីសំយោគទទួលបាន[C6H12O6] ជាអាហារនិង O2។
2> បានជារុក្ខជាតិបំភាយទឹកចេញមកក្រៅគឺ ដើម្បីបំភ្លេចជាតិទឹកដែលអស់សារធាតុចិញ្ចឹមនិងសារធាតុរ៉ែ ហើយបញ្ចេញចោលនិងស្រូបយកសារធាតុរ៉ែជាថ្មីដើម្បីចិញ្ចឹមសរីរាង្គរបស់វា។
*បន្ទាប់មកលោកគ្រូក៏បង្រៀនមេរៀនទី4 ការស្រូបទឹករបស់រុក្ខជាតិ រហូតដល់ចប់។
Session 3 លោកគ្រូឲ្យសិស្ស យកគ្រាប់រុក្ខជាតិ ដូចជា គ្រាប់បេង គ្រាប់ធ្នង់ គ្រាប់ក្រញ៉ុង គ្រាប់កកោះ ទៅបណ្ដុះនៅថ្លាលខាងក្រោយ ដើម្បីពិនិត្យមើលស្ព៉រ។ ធ្វើទុកជាអាសាយមិន។
*សរុបនឹងបញ្ចប់មេរៀនទី4 ការស្រូបទឹករបស់រុក្ខជាតិ ខ្ញុំទទួលបានចំណុចសំខាន់ៗដូចជា÷
-ការស្រូបទឹករបស់រុក្ខជាតិ
-ការផ្ដល់សារធាតុចិញ្ចឹម
-សារធាតុចិញ្ចឹមរុក្ខជាតិ
-ប្រព័ន្ធស្រូបទឹករបស់រុក្ខជាតិ
-ការស្រូបទឹកមិនតាមបាតុភូតអូស្មូស
-ប្រព័ន្ធដាំដំណាំលើទឹក
-ប្រព័ន្ធលំហូរទឹក
-ប្រព័ន្ធដំណក់ទឹក។

បានរៀនអ្វីខ្លះ នៅថ្ងៃទី07 ខែ កញ្ញា ឆ្នាំ2022😁
Session 1 លោកគ្រូរំលឹកមេរៀនទី 4 ការស្រូបទឹករបស់រុក្ខជាតិ បន្ទាប់មកលោកគ្រូ ក៏ចូលបង្រៀនមេរៀនថ្មីគឺ រស្មីសំយោគ បន្ទាប់ពីរៀនមេរៀនថ្មីរស្មីសំយោគបានមួយសន្ទុះ លោកគ្រូឱ្យសិស្សពន្យល់ម្នាក់ម្ដងអំពីសមីការរស្មីសំយោគ។
Session 2 លោកគ្រូឲ្យសិស្សពន្យល់អំពីសមីការរស្មីសំយោគ បន្ទាប់ពីលោកគ្រូឱ្យសិស្សពន្យល់ពីសមីការរស្មីសំយោគរួច។ ក៏ចូលមេរៀនបន្ត ប៉ុន្តែលោកគ្រូឲ្យសិស្សអានមេរៀនហើយពន្យល់និងសង្ខេបឲ្យលោកគ្រូវិញ ម្នាក់ម្ដង។
Session 3 លោកគ្រូបង្រៀនមេរៀនបន្តរហូតដល់ចប់មេរៀន។ រួចលោកគ្រូក៏បានសួរថាអាសាយមិនដែលលោកគ្រូបានដាក់ពីលើកមុនឲ្យបណ្ដុះគ្រាប់ពូជហ្នឹងយ៉ាងម៉េចហើយ។ប៉ុន្តែជាអកុសលគឺ សិស្សទាំងអស់គ្នាមិនបានធ្វើអាសាយមិននោះជោគជ័យទេ។ ដោយសារតែការបណ្ដុះគ្រាប់ពូជមិនបានជោគជ័យ ព្រោះគ្រាប់ពូជត្រូវបានរលួយអស់។ ហើយអសាយមិនមួយហ្នឹងក៏ទុកជាអក្សារបង់ទៅ។
*សរុបនឹងបញ្ចប់មេរៀនទី10 រស្មីសំយោគ ខ្ញុំទទួលបានចំណុចសំខាន់ៗដូចជា÷
-សារធាតុសេរីរាង្គនៅក្នុងរុក្ខជាតិនិងសត្វ
-រស្មីសំយោគនិងសារៈសំខាន់របស់វា
-វត្ថុធាតុដើម
-ផលិតផលនៃរស្មីសំយោគ
-ថាមពល
-ទំហំនៃរស្មីសំយោគនៅលើពិភពលោក។

បានរៀនអ្វីខ្លះ នៅថ្ងៃទី28 ខែ កញ្ញា ឆ្នាំ2022😁
Session 1 លោកគ្រូចូលមក អត់ទាន់បានបង្រៀនទេ ដោយសារតែសិស្សតិចពេក តែលោកគ្រូក៏ដាក់ សំណួរ ឲ្យពិភាក្សាជាក្រុម ហើយSession 2 ឡើងឆ្លើយ។ សំណួរដែលលោកគ្រូដាក់ឲ្យនោះសួរថា÷
តើអ្វីទៅជាអរម៉ូនរុក្ខជាតិ ហើយអរម៉ូនមានប៉ុន្មានប្រភេទ នឹងរៀបរាបពីមុខងាររបស់អរម៉ូននីមួយៗ។
Session 2 លោកគ្រូឱ្យឡើងឆ្លើយនៅសំណួរដែលគាត់បានសួរនៅSession 1 រួចក្រុមខ្ញុំក៏បានឆ្លើយថា÷
+ អរម៉ូនរុក្ខជាតិគឺជាសារធាតុដែលត្រូវបានផលិតដោយកោសិកានៃជាលិការុក្ខជាតិដូចជាស្លឹកមេកនិងសូម្បីតែឫស។
+ អរម៉ូនមាននាទីក្នុងតម្រូវការលូតលាស់រុក្ខជាតិមាន5
_ អុកស៊ីន
_ ស៊ីបេរឺលីន
_ ស៊ីតូគីនីន
_ អេទីឡែន
_ អាស៊ីតអាប់ស៊ីស៊ីស។
+ តួនាទីនិងមុខងាររបស់អរម៉ូននីមួយៗ
• អុកស៊ីន
_ ជំរុញការលូតលាស់វែងនៃកូលេអុបទីល ដោយការបង្កើនចំណែកកោសិកា និងភាពយឺតនៃភ្នាសគ្រោង។
_ បរិមាណកើនឡើង ជំរុញការលូតលាស់វែងនៃដើម តែបង្អាក់ការលូតលាស់នៃឫស។
• ស៊ីបេរឺលីន
_ ជំរុញការលូតលាស់វែងចន្លោះថ្នាំង ដោយសំយោគធាតុកោសិកាស៊ីតូប្លាស និងភ្នាសគ្រោង ព្រមទាំងស្លឹកលូតលាស់ខ្លាំងជំរុញដំណុះគ្រាប់។
• ស៊ីតូគីនីន
_ ជំរុញការរីកមាឌកោសិកា ដោយការសំយោគប្រូតេអ៊ីន ប៉ុន្តែបង្អាក់ការលូតវែង។
_ ចំពោះរុក្ខជាតិខ្លះវាបណ្ដាលឱ្យមានកើតលូតលាស់នៃពន្លក់ផ្កា។
_ ជំរុញដំណើរបំឡែង ប្រូតូប្លាស់ទៅជាក្លរ៉ូប្លាស់។ពន្យឺតភាពចាស់នៃស្លឹក[ គេអាចបាញ់ស៊ីតូគីនីន នៅលើបន្លែផ្លែឈើនិងផ្កា ដែលគេកាត់ចេញពីដើមដើម្បីរក្សាភាពស្រស់របស់វាបានយូរ]។
• អេទីឡែន
_ ធ្វើឱ្យផ្លែឈើឆាប់ទុំ ជំរុញឲ្យស្លឹកផ្លែឈើជ្រុះពីដើមនិងអោយផ្កាឆាប់ស្រពោន។
• អាស៊ីតអាប់ស៊ីស៊ីស
_ ABA ពន្យឺតការលូតលាស់នៃមេក មិនធ្វើឲ្យចន្លោះថ្នាំងលូតលាស់។
_ រារាំងការលូតលាស់នៃកូលេអុបទីល។
_ បន្តរយៈពេលនៅស្ងៀមនៃពន្លក ពន្យឺតមិនឲ្យមានដំណុះគ្រាប់។
_ ជំរុញការកកើតមើម ធ្វើឲ្យគ្រាប់ពេញវ័យ។
_ ធ្វើឱ្យស្តូម៉ាតបិទយ៉ាងរហ័ស។

*បន្ទាប់មកលោកគ្រូបង្រៀនមេរៀនថ្មី គឺមេរៀនទី 5 អរម៉ូនរុក្ខជាតិ។
Session 3 លោកគ្រូបានដាក់សំណួរឲ្យរក ជាក្រុមដដែល ហើយលោកគ្រូបានសួរថា÷ ដូចម្ដេចដែលហៅថាសារធាតុសេរីរាង្គ និងសារធាតុអសិរីរាង្គ? រួចក្រុមរបស់ខ្ញុំក៏បានឆ្លើយ÷
+ ដែលហៅថាសារធាតុសេរីរាងគឺ ជាផលិតផលនៃវត្តជីវិតផ្សេងៗគ្នា នៃសារពាង្គកាយដែលរាង្គកាយបញ្ចេញកាកសំណល់និងសារធាតុ។
+ រីឯ ដែលហៅថាសារធាតុអសិរីរាង្គគឺ ជាសារធាតុគីមីដែលមិនមែនជាសិរីរាង្គ ពោលគឺវាមិនមានកាបូន[ លើកលែងតែការបូនអ៊ីដ្រាត ស៊ីយ៉ានីត កាបូណាត កាបូនអុកសុីត ហ្នឹង សមាសធាតុមួយចំនួនទៀតដែលត្រូវបានចាត់ថ្នាក់ជាអសេរីរាង្គ]។
* បន្ទាប់មកលោកគ្រូបង្រៀនមេរៀនទី 5 អរម៉ូនរុក្ខជាតិរហូតដល់ចប់។
*សរុបនឹងបញ្ចប់មេរៀនទី5 អរម៉ូនរុក្ខជាតិ  ខ្ញុំទទួលបានចំណុចសំខាន់ៗដូចជា÷
-អង់ស៊ីម
-ប្រភេទអង់ស៊ីម (មាន6ក្រុម)
-តួនាទីអង់ស៊ីម
-ប្រភពអង់ស៊ីម

បានរៀនអ្វីខ្លះ នៅថ្ងៃទី29 ខែ កញ្ញា ឆ្នាំ2022😁
Session 1 លោកគ្រូរំលឹកមេរៀនទី 5 អរម៉ូនរុក្ខជាតិ បន្ទាប់មកលោកគ្រូបង្រៀនមេរៀនមួយទៀត តែជាភាសាអង់គ្លេស ដែលទាក់ទងនឹងមេរៀនទី 5 អរម៉ូនរុក្ខជាតិដដែល។
Session 2 លោកគ្រូបានដាក់សំណួរឲ្យធ្វើជាក្រុម លោកគ្រូបានសួរថា÷
ចូលរកភាពពិតនិងមិនពិត នៃអរម៉ូនដែលគេនិយាយថាប៉ះពាល់ដល់ទារក និងអំណាស់អំណាងមកបញ្ជាក់។
Session 3 លោកគ្រូឱ្យឡើងឆ្លើយនៅសំណួរដែលគាត់បានសួរមុនហ្នឹង ហើយក្រុមរបស់ខ្ញុំក៏បានឡើងឆ្លើយ។ ប៉ុន្តែជាអកុសល ក្រុមរបស់ខ្ញុំរកបានតែភាពមិនពិតនៃអរម៉ូនប៉ុណ្ណោះ ឯភាពពិតនៃអរម៉ូនក្រុមរបស់ខ្ញុំ មិនបានរកឃើញនោះទេ។ *បន្ទាប់ពីឆ្លើយសំណួរលោកគ្រូហើយ ក៏ចូលមេរៀនបន្តរហូតដល់ចប់មេរៀន។

បានរៀនអ្វីខ្លះ នៅថ្ងៃទី30 ខែ កញ្ញា ឆ្នាំ2022😁
Session 1 លោកគ្រូសួរនិងរំលឹកមេរៀនដែលរៀនពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ បន្ទាប់មកលោកគ្រូដាក់វីដេអូដែលគេបញ្ជាស្វាយឲ្យសិស្សមើល។
Session 2 លោកគ្រូបង្រៀនមេរៀនបន្តជាភាសាថៃ តែលោកគ្រូពន្យល់ជាភាសាខ្មែរ ដោយសារតែសិស្សមិនចេះថៃ។
Session 3 លោកគ្រូនៅតែបង្រៀនមេរៀនជាភាសាថៃ ហើយពន្យល់ជាភាសាខ្មែរដដែល រហូតដល់ចប់មេរៀនជាស្ថាពរ។

បានរៀនអ្វីខ្លះ នៅថ្ងៃទី05 ខែតុលា ឆ្នាំ2022😁
Session 1
លោកគ្រូអោយរៀបចំស្លាយដើម្បីត្រៀមឡើងបាត់បង្ហាញ។
Session 2
លោកគ្រូអោយឡើងធ្វើបាត់បង្ហាញ ម្នាក់ម្ដងម្នាក់ម្ដង។
Session 3
ហើយលោកគ្រូសួរសំណួរបន្តិចបន្តួចទាក់ទងនឹងមេរៀន។ ហើយហ្នឹងពេលយើងរៀនចប់ម៉ោងលោកគ្រូយើងទទួលបានអ្វីខ្លះហើយយើងអាចយកទៅធ្វើអីខ្លះបាន នឹងប្រើការបានអ្វីខ្លះនៅក្នុងវិស័យកសិកម្ម។ ហើយនិងចំណាប់អារម្មណ៍ពេលយើងរៀនម៉ោងលោកគ្រូចប់យើងពេញចិត្តនៅចំណុចណាខ្លះនៃមេរៀន។